អាងតែខ្លួនស្អាត សូម្បីប្តីដែលនៅកៀកកាយរាល់ថ្ងៃ ក៏បន់ឱ្យឆាប់ស្លាប់ នេះហើយកាមលោកី «មាយាស្ត្រី»
មកដល់ថ្មីទៀតហើយ ខ្សែភាពយន្តបុរាណខ្មែរដ៏ល្អឯកសម្រាប់ឆ្នាំ ២០២១ ដែលដក់ស្រង់ពីរឿងព្រេង និង ធ្វើឱ្យប្រិយមិត្តទស្សនាហើយ រឹតតែជក់ចិត្ត គ្រប់ឈុតឆាកតែម្តង ។
អត្ថន័យនៃសាច់រឿងដ៏ជ្រាលជ្រៅ បង្កប់ដោយភាពមាយា និង លោភលន់ ក្នុងនាមជាស្ត្រី តែបែរជាដាក់បណ្តាសារប្តីរបស់ខ្លួនឱ្យឆាប់ស្លាប់ អាងខ្លួនជាស្រីស្អាត ល្មោភតណ្ហា ចិត្តសាវ៉ា ស្រវាប្រុស ទាំងប្តីនៅមិនទាន់ស្លាប់។
ក្នុងនាមខ្លួនជាស្ត្រី ដែលមានប្តី ប៉ុន្តែធ្វើខ្លួនដូចនៅក្រមុំ មានប្តីហើយនូវតែមិនស្កប់ តើភាពមាយានិងនាំឱ្យស្ត្រីម្នាក់នេះ បរាជ័យ ឬក៏យ៉ាងណា? សូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តបុរាណខ្មែរ រឿង «មាយាស្ត្រី» ដែលនឹងចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕