ឡូយមែន អាចទទួលបានរង្វាន់ OPPO R15 Pro ដោយគ្រាន់តែផ្ញើពាក្យជូនពរខួបកំណើតទៅកាន់ ពេជ្រ សោភា តាមរយៈ…
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ហើយ ។ ជាតារាចម្រៀងដែលជាទីពេញនិយមមួយរូប យើងសង្កេតឃើញមានការចូលរួមអបអរ និង ជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏មានក្រុមដែលជាដៃគូសហការណ៍របស់អ្នកនាងផងដែរនោះ គឺក្រុមហ៊ុនទូរស័ព្ទដៃ OPPO ។
គួររំឭកផងដែរថា បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀង ពេជ្រ សោភា បានសហការណ៍ជាមួយនឹងក្រុមហ៊ុន OPPO ក្នុងការធ្វើជាអគ្គរាជទូតសុច្ឆន្ទៈ មានរយៈពេល ២ ឆ្នាំហើយ ។ ហើយយើងអាចសង្កេតឃើញថាក្រុមហ៊ុនទូរស័ព្ទដៃមួយនេះ គឺទទួលបាននូវការស្គាល់ និង ពេញនិយមជាខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន ។ តាមរយៈរូបភាពជូនពរមួយនោះ ក្រុមហ៊ុន OPPO បានធ្វើការអំពាវនាវដល់បណ្តារអ្នកគាំទ្ររបស់ទូរស័ព្ទ OPPO ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភា ទាំងឡាយឲ្យចូលរួមសរសេរពាក្យពេជន៍ជូនពរដែលខ្លួនចង់និយាយទៅកាន់អ្នកនាង ។ ស្របពេលជាមួយគ្នានេះដែរ អ្នកដែលចូលរួមសរសេរពាក្យជូនពរនៅលើផេកហ្វេសប៊ុករបស់ OPPO នោះនឹងអាចមានឱកាសឈ្នះនូវទូរស័ព្ទដៃស៊េរីថ្មី គឺ OPPO R15 Pro ។
នេះពិតជាឱកាសពិសេសមែនទែនដែល OPPO រៀបចំកម្មវិធីនេះឡើងដើម្បីជូនពរដល់តារាតំណាងរបស់ខ្លួន ហើយកាន់តែពិសេសនោះការលើកទឹកចិត្តដោយរង្វាន់ OPPO R15 Pro នេះតែម្តង ។ OPPO R15 Proគឺជាម៉ូដែលសំខាន់ស៊េរីខ្ពស់របស់ OPPO ដែលលក់ដាច់ខ្លាំងនៅប្រទេសចិនក៏ដូចជាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ បច្ចុប្បន្នមិនទាន់មានវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងនៅឡើយទេ តែបើតាមការ Post រូបភាពក្នុងផេករបស់ OPPO កម្ពុជា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ ។ លក្ខណៈពិសេសៗរបស់ OPPO R15 Pro មានដូចជា៖ ជាប្រភេទទូរស័ព្ទ Full Screen ដែលមានអេក្រង់ទំហំ 6.28 អ៊ិង កាមេរ៉ាមុខទំហំ 20MP កាមេរ៉ាក្រោយភ្លោះមានទំហំ 20MP+16MP មាន RAM ទំហំ 6GB និង អង្គផ្ទុកទិន្នន័យទំហំ 128GB ។
វាប្រើប្រាស់នូវ Chipset: Qualcomm SDM660 Snapdragon 660 និង CPU: Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) ចំណែកឯកំលាំងថ្មវិញមានទំហំ 3430mAh ហើយថែមទាំងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មរហ័ស VOOC ។ ចំពោះតម្លៃវិញ យើងអាចប៉ាន់ប្រមាណថាវាអាចនឹងមានតម្លៃចាប់ពី ៦០០ ដុល្លារ ដល់ ៨០០ ដុលា្លរបើលក់នៅក្នុងប្រទេសកម្ពុជាយើង ។ ដូច្នេះសូមកុំភ្លេចណា ! សម្រាប់អ្នកដែលនិយមគាំទ្រកំពូលតារាចម្រៀង ពេជ្រ សោភា សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការណ៍របស់ OPPO ដើម្បីទទួលបាននូវពត៌មានលម្អិតអំពីការចូលរួមធ្វើការជូនពរទាំងអស់គ្នា ហើយលោកអ្នកអាចនឹងជាអ្នកមានសំណាងក្នុងការឈ្នះរង្វាន់ OPPO R15 Pro ផងដែរ ៕