ការតាំងពិព័រណ៍ និង លក់សៀវភៅដ៏ធំបំផុតលំដាប់ពិភពលោក បានត្រលប់មកវិញ ជាមួយនឹងការដាក់លក់នៅលើប្រព័ន្ធអនឡាញ
រីករាយជាមួយនឹងសៀវភៅប្រមាណ ២០ លានក្បាល និង ការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៩០% នៅលើគេហទំព័រលក់សៀវភៅដ៏ធំបំផុតលំដាប់ពិភពលោក ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ៖ ពិព័រណ៍ និង លក់សៀវភៅ Big Bad Wolf ដែលមានដើមកំណើតពីប្រទេសម៉ាឡេស៊ី បានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងបន្តចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកអាន និង អតិថិជនពីជុំវិញប្រទេសកម្ពុជាតាមរយៈការដាក់ចេញនូវគេហទំព័រលក់សៀវភៅសម្រាប់ប្រទេសកម្ពុជា «bigbadwolfbooks.com/kh» ។ នេះជាលើកទី ២ ហើយសម្រាប់ Big Bad Wolf ក្នុងការត្រលប់មកប្រទេសកម្ពុជា បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើការតាំងពិព័រណ៍ និង លក់កាលពីឆ្នាំ ២០២០ ក្នុងទីក្រុងភ្នំពេញ ជាមួយនឹងបេសកកម្មក្នុងការបន្តពង្រឹងវប្បធម៌នៃការអានក្នុងប្រទេសកម្ពុជា និង ផ្តល់ជូនសៀវភៅភាសាអង់គ្លេសក្នុងតម្លៃសមរម្យដែលអ្នករាល់គ្នាអាចជាវបាន ។
មិត្តអ្នកអានដែលនិយមស្រឡាញ់សៀវភៅ និង ការអាននឹងអាចរីករាយជាមួយនឹងសៀវភៅជាង ២០ លានក្បាល និង ៤ ម៉ឺនចំណងជើង ដែលនឹងត្រូវបញ្ចុះតម្លៃជូនយ៉ាងពិសេសចាប់ពី ៥០% ទៅ៩០% នៃតម្លៃដើម ហើយអាចកុម្ម៉ង់ទិញពីផ្ទះ ឬ ពីគ្រប់ទីកន្លែង ។ ការលក់នឹងត្រូវឲ្យបើកដំណើរការរយៈពេល ១២ ថ្ងៃចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ទៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ ដើម្បីអបអរទិវាអំណានជាតិនៅកម្ពុជា ។
ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញឆ្នាំ ២០២១ នេះ គឺជាភាពជោគជ័យចុងក្រោយបង្អស់របស់ Big Bad Wolf ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេល ១២ ឆ្នាំមកនេះ ។ ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ គឺជាជំហានបន្ទាប់ ក្រោយពីការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញនៅក្នុងប្រទេសឥណ្ឌូនេស៊ី សហព័ន្ធអារ៉ាប់រួម ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលមានអ្នកបញ្ជាកុម្ម៉ង់ទិញសៀវភៅជាង ៣ លាននាក់ ។
លោកស្រី Jacqueline Ng ដែលជាស្ថាបនិកម្នាក់នៃ Big Bad Wolf Books បានឲ្យដឹងថា ៖ «ពួកយើងតែងតែជឿជាក់ទៅលើការផ្តល់ជូនត្រលប់ទៅសង្គមវិញ ជាពិសេសសម្រាប់អ្នកដែលមានការខ្វះខាត តាមរយៈការផ្តល់ការគាំទ្រដល់ពួកគេជាមួយនឹងចំណេះដឹង ហើយអ្វីដែលកាន់តែសំខាន់ជានេះទៅទៀតនោះគឺ ពួកយើងគាំទ្រយ៉ាងមុតមាំថា «មនុស្សគ្រប់រូប» មានសិទ្ធិក្នុងការទទួលបានការអាន និង រៀន ដោយមិនខ្វល់ថាពួកគេមានកម្រិតជីវភាពបែបណានោះទេ ។ តាមរយៈកិច្ចផ្តួចផ្តើម Red Readerhood របស់យើង Big Bad Wolf ទទួលបានបានសៀវភៅចំនួន ១៤៤៣ ក្បាល ពីអតិថិជនរបស់យើងដែលបានទិញពី Big Bad Wolf ដើម្បីយកមកបរិច្ចាគ ។ ហើយ Big Bad Wolf ខ្លួនឯងក៏បានបន្ថែមសៀវភៅចំនួន ៥០០ ក្បាល ដែលធ្វើឲ្យសៀវភៅសរុបមានចំនួន ១៩៤៣ ក្បាល ដែលត្រូវបានបរិច្ចាគទៅបណ្ណាល័យរបស់ក្រសួងអប់រំ យុវជន និង កីឡា» ។
ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញដ៏ធំបំផុតលំដាប់ពិភពលោកពី Big Bad Wolf នេះនឹងនាំយកសៀវភៅប្រមាណ ២០ លានក្បាល ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៩០% នៃតម្លៃដើម ។ ជាមួយនឹងបទពិសោធទិញសៀវភៅដែលមានភាពងាយស្រួល និង សាមញ្ញនេះ អតិថិជនអាចស្វែងរកចំណងសៀវភៅដែលថ្មី និង ពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម ។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក ។ ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬ លេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះ រួចបង់លុយ ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយអស់យ៉ាងតិច ៦០ ដុល្លារ នោះពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ។
ជាមួយការផ្តល់ជូនសៀវភៅជាច្រើនជម្រើស អ្នកអាននឹងអាចរីករាយជាមួយនឹងសៀវភៅដែលពួកគេចូលចិត្តអាន រួមមានសៀវភៅលក់ដាច់បំផុត ប្រលោមលោក ប្រឌិតបែបវិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោមលោកបែបក្រាហ្វិក ជំនួញ សៀវភៅអភិវឌ្ឍន៍ខ្លួនឯង ស្ថាបត្យកម្ម ចំអិនម្ហូប ។ល។ បន្ថែមពីនេះទៅទៀត ធ្នើសៀវភៅអនឡាញនេះក៏នឹងធ្វើការទាក់ទាញអ្នកអានវ័យក្មេងជាមួយសៀវភៅចម្រុះរួមមានសៀវភៅរឿង សៀវភៅសកម្មភាព សៀវភៅរូបភាពក្រាស់ៗ សៀវភៅផាត់ពណ៌ សៀវភៅបង្កើនអន្តរកម្មរវាងកុមារជាដើម ហើយជាមួយនឹងការបញ្ចុះតម្លៃដ៏ច្រើននឹងមិនធ្វើឲ្យអណាព្យាបាល ឬឪពុកម្តាយខកចិត្តនោះទេ ។
ផ្នែកផ្តល់យោបល់នៅលើគេហទំព័រនឹងជួយផ្គូរផ្គងអ្នកអាន និង អ្នកមិនធ្លាប់អានជាមួយនឹងសៀវភៅទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ។
លោកស្រី Jacqueline Ng បាននិយាយថា៖ «ពួកយើងសង្ឃឹមថាថ្ងៃណាមួយ ពួកយើងនឹងអាចបន្តការរៀបចំកម្មវិធីតាំងពិព័រណ៍របស់យើងឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពប្រឈមនាពេលបច្ចុប្បន្នបានជម្រុញពួកយើងឲ្យខិតខំពង្រឹងខ្លួនឯងក្នុងការផ្តល់ជូននូវបទពិសោធនៃការទិញសៀវភៅតាមប្រព័ន្ធអនឡាញដ៏ល្អបំផុត ។ ហើយយើងក៏នឹងបន្តផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យបំផុតដែលអ្នករាល់គ្នាអាចទិញនិងអានបាន»។
លោកស្រីបានបន្តថា៖ «ជាមួយនឹងទម្រង់នៃការដាក់លក់ថ្មីនេះ វាជាឱកាសមួយដ៏ល្អសម្រាប់ពួកយើងក្នុងការផ្សព្វផ្សាយវាទៅកាន់មិត្តអ្នកអានបានកាន់តែច្រើនថែមទៀត បន្ទាប់ភាពជោគជ័យដែលយើងទទួលបានកាលពីឆ្នាំមុនក្នុងទីក្រុងភ្នំពេញ។ ពួកយើងចង់ឲ្យប្រជាជនកម្ពុជាមកពីគ្រប់ទិសទី និង ជាន់ថ្នាក់ មិនថាចាស់ឬក្មេង អាចទទួលបានបទពិសោធន៍ល្អៗ និងសប្បាយរីករាយពីការអាន ទទួលបានចំណេះដឹង ដើម្បីអាន ដើម្បីរៀន និងដើម្បីអភិវឌ្ឍខ្លួនឯង»។
លោក Andrew Yap ដែលជាស្ថាបនិកម្នាក់ទៀតនៃ Big Bad Wolf Books បានឲ្យដឹងថា៖ «ការលក់សៀវភៅនៅលើប្រព័ន្ធអនឡាញនេះពិតជាធ្វើបានល្អហើយលើសពីអ្វីដែលយើងបានរំពឹងទុក។ នៅចំពោះមុខស្ថានភាពប្រឈមនាពេលបច្ចុប្បន្នដែលយើងគ្រប់គ្នាកំពុងជួបប្រទះ ពួកយើងយល់ថាការលក់នៅលើប្រព័ន្ធអនឡាញនេះពិតជាដំណោះស្រាយដ៏ល្អបំផុត ។ នាពេលអនាគត យើងអាចរំពឹងបានថា ការលក់សៀវភៅរបស់យើងដែលនឹងធ្វើលើប្រព័ន្ធអនឡាញឬតាមការរៀបចំកម្មវិធីតាំងពិព័រណ៍នានានឹងអាចបំពេញគ្នាទៅវិញទៅមក ហើយបំពេញតម្រូវការអតិថិជនរបស់យើងបានកាន់តែប្រសើរថែមទៀត ដែលពួកគេអាចជ្រើសរើសជម្រើសណាមួយដែលសមស្របបំផុតសម្រាប់ពួកគេ» ។
សម្រាប់អ្នកគាំទ្រការលក់របស់ Big Bad Wolf លើប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជាទាំងអស់ ពួកគេអាចធ្វើការតាមដានការផ្តល់ជូនពិសេសនានា ដែលនឹងត្រូវបានផ្សាយពាណិជ្ជកម្មលើ bigbadwolfbooks.com/kh និងតាមរយៈការចុះឈ្មោះជាសមាជិក ។
ការផ្តល់ជូនដែលអតិថិជនអាចប្រើបាន៖
១. ការផ្តល់ជូនពិសេសសម្រាប់សមាជិក (លេខកូដគូប៉ុង)
ទទួលបាន១៥%បន្ថែមទៅលើសៀវភៅដែលត្រូវបានជ្រើសរើសរួច
២. Magical Deals
ចំណាយត្រឹមតែសៀវភៅ ២ក្បាល ទទួលបានសៀវភៅ៣ក្បាល
៣. White Star Kids – Classic Fairy Tales
ចំណាយត្រឹមតែសៀវភៅ ១ ក្បាល ដោយទទួលបានសៀវភៅ ២ ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)
៤. Scholastic Interesting Facts
ចំណាយត្រឹមតែសៀវភៅ២ក្បាល ទទួលបានសៀវភៅ៣ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)
៥. ការផ្តល់ជូនដ៏ពិសេសទៅលើសៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ
៦. ការដឹកជញ្ជូនឥតគិតថ្លៃ
ចំណាយយ៉ាងហោចណាស់ USD60 ដើម្បីទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ
បណ្តាញសង្គម Big Bad Wolf ៖
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh
Official Hashtag: #BBWPhnomPenh2021
អំពី BIG BAD WOLF
ក្រោមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន Andrew Yap និង Jaqueline Ng បានបង្កើតហាងលក់សៀវភៅ Big Bad Wolf ក្នុងឆ្នាំ២០០៩ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយផ្តល់នូវជម្រើសសៀវភៅជាច្រើនដែលនាំយកពីអ្នកចែកចាយអន្តរជាតិ។ ដោយសារតែការផ្តល់ជូននូវតម្លៃដ៏ពិសេស និងការដាក់លក់ដែលងាយស្រួលរកជាវ Big Bad Wolf បានក្លាយជាទីចាប់អារម្មណ៍និងកម្មវិធីថ្នាក់ជាតិ។
ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេស ចាប់ពី ៧៥% រហូតដល់ ៩៥% នៃតម្លៃដើម Big Bad Wolf បានធ្វើការដាក់លក់សៀវភៅជាច្រើនប្រភេទ រួមមានសៀវភៅរឿងពិតនិងប្រឌិត សៀវភៅប្រឌិតសម្រាប់មនុស្សពេញវ័យ និងសៀវភៅកុមារជាដើម ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់វ័យអាចទទួលបានបទពិសោធន៍ដ៏រីករាយនៃការអាន និងទទួលបានសៀវភៅដែលមានតម្លៃសមរម្យ។
ការលក់សៀវភៅនេះពង្រីកការលក់របស់ខ្លួនទៅប្រទេសជាច្រើនរួមមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មីយ៉ានម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃនិងសហព័ន្ធអារ៉ាប់រួម ដោយបន្តបេសកកម្មផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យបំផុត ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Rachel Roberts
Mobile: +855 96 368 0826
Email: rachel.roberts@msacam.com