មិនដែលជឿទេ ថាត្រូវរង្វាន់ធំបែបនេះក្នុងជីវិត ស្រាប់តែ M-150 ផ្តល់សំណាងភ្លាម! (វីដេអូ)
មិនធ្លាប់មានសំណាងធំអ្វីឡើយតាំងពីកើតមក កើតជាកូនកសិករដឹងតែត្រូវខំប្រឹងធ្វើស្រែ ធ្វើចំការ ត្រូវប្រើកម្លាំងពលកម្មជាប្រចាំថ្ងៃ ដើម្បីទទួលខុសត្រូវលើជីវភាពគ្រួសារផង និងខ្លួនឯងផងដែរ ស្ថិតក្នុងវ័យកណ្តាល អាយុប្រមាណ 32 ឆ្នាំ ឈ្មោះ ធាន ថាត រស់នៅក្នុងភូមិគោកស្វាយ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ថា រាល់ថ្ងៃនេះ លោកត្រូវធ្វើការដោយប្រើកម្លាំងកាយខ្លាំង ហេតុនេះលោកតែងតែញ៉ាំ M-150 2 ដបក្នុងមួយថ្ងៃ ដើម្បីជួយផ្តល់កម្លាំងធ្វើការឲ្យស្វាហាប់ និងបំបាត់ភាពនឿយហត់ក្រោយពីឡើងមកពីស្រែម្តងៗ ។
ថ្ងៃមួយដែលជាថ្ងៃមហាសំណាងរបស់លោក ធាន ថាត ស្រាប់តែបើកគម្របដបភេសជ្ជៈ M-150 ញ៉ាំដូចរាល់ដង ជាមួយបងប្អូនទៅធ្វើស្រែជាមួយគ្នាបួនប្រាំនាក់ ក្នុងពេលញ៉ាំបាយថ្ងៃត្រង់នៅជិតស្រែ ក៏បានឃើញនៅលើគម្របដបរបស់គាត់ មានអក្សរប្រាប់ថា ឈ្នះបាន 50 លានរៀល ភ្លាមៗនោះ ធាន ថាត បែរជាភ័យ ភ័យហើយអរៗ ភ័យនោះភ័យ ភ័យខ្លាចរឿងនេះមិនមែនជាការពិត។
ជីវិតត្រូវតែតស៊ូ សំណាងមិនអាចប្រជែងបាន ធ្វើឲ្យលោក ធាន ថាត មានកម្លាំងចិត្តតស៊ូកាន់តែខ្លាំង មិនដេកចាំតែសំណាង និងធ្វើជាបង្គោលគ្រួសាររឹងមាំ ដើម្បីជីវិតគ្រួសាររបស់លោក ប៉ុន្តែយ៉ាងណាក្តី សំណាងពី M-150 នេះ បានធ្វើអោយគ្រួសារមានជីវភាពប្រសើរឡើងបានមួយកម្រិត និង អាចមានលទ្ធភាពបង្កើនចំណូលបន្ថែមចូលគ្រួសារ ។
ប្រាក់រង្វាន់ធំ M-150 បានធ្វើឲ្យក្តីស្រមៃរបស់កសិកររស់នៅចំកាត់មាត់ញករូបនេះ បានក្លាយជាការពិត ព្រោះលោកនិងភរិយា តែងតែស្រមៃចង់ចាក់ដីលើកផ្ទះឲ្យខ្ពស់ ចៀសវាងភ្លៀងមកម្តងៗ លិចទឹកពិបាករស់នៅ ហើយលោកក៏អាចយកប្រាក់សំណាងនេះ មកជួសជុលផ្ទះឈើដ៏ចំណាស់របស់លោក ឲ្យបានស្អាតជាងមុន និងរស់នៅពោរពេញដោយភាពកក់ក្តៅ។
ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាង ឈ្នះប្រាក់លានភ្លាមៗ ជូនដល់អតិថិជន ក្នុងឆ្នាំថ្មីនេះ M-150 បន្ថែមរង្វាន់ថ្វេដង ពីរង្វាន់សរុប 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) រហូតដល់ 25,000,000,000 រៀល (ម្ភៃប្រាំម៉ឺនលានរៀល) M-150 អារម្មណ៍ស្រស់ថ្លា បង្កើនកម្លាំងភ្លាមៗ ពិសារភេសជ្ជៈ M-150 ឥលូវនេះ អ្នកអាចជាអ្នកឈ្នះបន្ទាប់!