ក្រុម CS:GO នឹងប្រកួតនៅក្នុងកម្មវិធីជើងឯកអាស៊ីប៉ាស៊ីភីក លើកដំបូងរបស់ ASUS ROG
ASUS ROG ជាឡេបថបហ្អេមលេខ ១ លំដាប់ពិភពលោកនឹងរៀបចំការប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់ ROG Masters Asia Pacific eSports tournament ចាប់ពីខែមីនា រហូតដល់ ខែមេសា ឆ្នាំ ២០២១ ។ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានប៉ះពាល់ដល់ការធ្វើដំណើរជុំវិញតំបន់នោះការប្រកួតនឹងត្រូវធ្វើឡើងទាំងស្រុងតាមអនឡាញដោយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅវគ្គជម្រើសចុងក្រោយនឹងមានការផ្សាយផ្ទាល់ផងដែរ ។
ការប្រកួត ROG Masters tournament នឹងមានជាលក្ខណៈ Counter-Strike: Global Offensive (CS:GO) ជាឈ្មោះផ្លូវការហើយនឹងផ្ដល់ឱកាសដល់ក្រុមកីឡាករអេឡិចត្រូនិចដើម្បីជ្រើសរើសអ្នកដែលមានជំនាញរបស់ពួកគេ ក៏ដូចជាក្រុមដែលមានទឹកដៃលេងល្អៗនៅតាមតំបន់របស់ពួកគេ។
រចនាសម្ព័ន្ធនៃការប្រកួត
ការប្រកួតនេះនឹងមានរៀបចំឡើងតាមបណ្ដាប្រទេសផ្សេងៗចំនួន១៥ ដើម្បីប្រជែងគ្នាដណ្ដើមយកពានរង្វាន់ដំបូងគេបង្អស់របស់ ROG Masters Asia Pacific Edition CS:GO Campion។ ការប្រកួតនេះនឹងត្រូវចែកចេញជា៣វគ្គក្នុងរយៈពេល២ខែៈ
• វគ្គជម្រុះតាមប្រទេស
• វគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ
• វគ្គផ្ដាច់ព្រ័ត្រអាស៊ីប៉ាស៊ីភីក
វគ្គជម្រុះតាមប្រទេសសម្រាប់ប្រទេសកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃទី៩ ខែមេសា ត្រូវនឹងថ្ងៃសុក្រ។ រីឯវគ្គផ្ដាច់ព្រ័ត្រស្វែងរកក្រុមកំពូលដើម្បីធ្វើជាតំណាងប្រទេសនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅថ្ងៃទី១១ ខែមេសា ត្រូវនឹងថ្ងៃអាទិត្យតាមរយៈគណនីបណ្តាញសង្គមខាងក្រោម៖
• គេហទំព័រហ្វសបុកផ្លូវការណ៍របស់ ASUS ROG KH: https://www.facebook.com/ASUSROGKH
ក្រុមជំនាញមកពីគ្រប់បណ្ដាប្រទេសនឹងត្រូវបានដាក់ដោយស្វ័យប្រវត្តិទៅក្នុងទីតាំងដែលមានការជ្រើសរើសនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រថ្នាក់ជាតិ។ នេះបានផ្ដល់នូវឱកាសកាន់តែច្រើនសម្រាប់ក្រុមដែលមិនមានជំនាញខ្លាំង និងអ្នកដែលចូលចិត្តពីប្រទេសកម្ពុជា ដើម្បីឆ្លងកាត់វគ្គជម្រុះ និងជួបក្រុមដែលគាំទ្រនៅក្នុងវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ។ បន្ទាប់មក ការប្រកួតជើងឯកថ្នាក់ជាតិនឹងបន្តប្រកួតជាមួយនឹងក្រុមដែលឈ្នះពីបណ្ដារប្រទេសផ្សេងៗពីអាស៊ីប៉ាស៊ីភីក ដែលជាវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវផ្សាយផ្ទាល់នៅសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១។ ការប្រកួត ROG Masters Asia Pacific ដំបូងបង្អស់នេះសន្យាថានឹងក្លាយជាការប្រកួតដ៏រំភើបមួយដែលមាន Star Team និង Shoutcasters ដែលតំណាងឲ្យប្រទេសកម្ពុជា នឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈ។
រង្វាន់
ក្រុមដែលជាប់ចំណាត់ថ្នាក់ជាតិ: ក្រុមដែលឈ្នះនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិនឹងមានឱកាសឈ្នះទឹកប្រាក់ចំនួន $800 ដុល្លា ជាមួយនឹងរង្វាន់ជាច្រើនទៀតពី ROG និងបន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីភីកដែលមានរង្វាន់ដូចខាងក្រោម:
ការចុះឈ្មោះ និង គេហទំព័រផ្លូវការណ៍របស់ការប្រកួតនេះ
ការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ ROG Masters Asia Pacific tournament នឹងចាប់ផ្តើមទទួលនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅគេហទំព័រផ្លូវការណ៍: rogmasters.gg
ការចុះឈ្មោះនឹងបិទនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់ពត៌មានផ្សេងៗ, កាលបរិច្ឆេទនៃការប្រកួត, ពត៌មានសម្រាប់ក្រុមកីឡាករប្រកួតក៏ដូចជាគោលការណ៍នៃការប្រកួតអាចស្វែងរកបានតាមរយៈគេហទំព័រផ្លូវការណ៍របស់ការប្រកួតនេះបាន ៕