ពិធីបើកដំបូលមាស អគារមជ្ឈមណ្ឌលលីស៊ីន CEO ដើម្បីបន្តដំណើរការទីក្រុងពាណិជ្ជកម្មថ្មីឈានមុខគេនៅភ្នំពេញ
កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មជ្ឈមណ្ឌលលីស៊ីន CEO ដែលជាសំណង់អាគារផ្កាយប្រាំឈានមុខគេកំពុងដំណើរការសាងសង់ ស្ថិតនៅទីតាំងសំខាន់ក្នុងក្រុងភ្នំពេញ ក្បែរទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីបើកដំបូលមាស ដោយទទួលការប្រសិទ្ធិពរជ័យពីព្រះសង្ឃ និង មានការលេងមុងសាយតាមបែបប្រពៃណីចិនយ៉ាងអធិកអធម អមដោយសំឡេងគ្រហឹមរបស់ម៉ាស៊ីនរបារដែកចុងក្រោយត្រូវបានបិទ ។
ក្នុងឱកាសពិធីបើកដំបូលមាសនៃអគារមជ្ឈមណ្ឌលលីស៊ីន CEO នោះ គឺមានការចូលរួមក្រោមអធិបេតីភាពរបស់លោកឧកញ៉ា ហ៊ុន តូ លោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុប ស៊ី ម៉ីងជីង លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុប វ៉ាង ចុងឡុង អ្នកស្រីប្រធាននាយកក្រុមហ៊ុនលីស៊ីនគ្រុប លីវ ខៃលី លោកប្រធានក្រុមហ៊ុន GCC អ៊ី ជាឈី លោកនាយកប្រតិបត្តិ GCC ឡាយ យ៉ានឈី និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
មជ្ឈមណ្ឌលលីស៊ីន CEO គឺជាប្រភេទអគារដ៏ធំ និង ខ្ពស់ស្កឹមស្កៃមួយដែលរួមមានសណ្ឋាគារលំដាប់ផ្កាយប្រាំ លំនៅដ្ឋាន និង អាជីវកម្មផ្សេងៗ ហើយការបញ្ចប់ជាផ្លូវការនៃជាន់កំពូលអគារឈានមុខគេក្នុងរាជធានីភ្នំពេញនេះ គឺជាការបោះជំហានដ៏ធំមួយទៀត ។ អគារដ៏ខ្ពស់នេះ អនាគតដ៏ខ្លីនឹងក្លាយជាវេទិកាមួយដែលឱ្យយើងទស្សនា និង គយគន់ពីសម្រស់ទេសភាពដ៏ស្រស់ត្រកាលរបស់រាជធានីភ្នំពេញបានផងដែរ ។
ដោយសារជំងឺកូវីដ-១៩ រីករាលដាល បានធ្វើជះផលប៉ះពាល់ដល់ការដ្ឋានសំណង់មួយចំនួនក្នុងរាជធានីភ្នំពេញ ហើយការដ្ឋានខ្លះត្រូវបានផ្អាកសាងសង់ ក៏ប៉ុន្តែក្រុមហ៊ុនលីស៊ីនគ្រុបនៅតែបន្តសកម្មភាពពង្រីក ព្រមទាំងដំណើរការសាងសង់អគារដ៏ខ្ពស់នេះទៅមុខជានិច្ច ជាមួយការប្រកាន់ខ្ជាប់នូវវិធានការការពាររបស់រដ្ឋាភិបាល រហូតបញ្ចប់គម្រោងដោយជោគជ័យ និង សុវត្ថិភាព ក្នុងល្បឿនលឿន គុណភាព និង មានប្រសិទ្ធភាពខ្ពស់ ។ ការបោះជំហ៊ានទៅមុខដោយជោគជ័យរបស់ក្រុមហ៊ុនលីស៊ីន CEO ដែលបានសាងសងដល់ជាន់កំពូលនៃអាគារ មានន័យថា វាបានចាក់គ្រឹះយ៉ាងរឹងមាំដល់ដំណាក់កាលបន្តបន្ទាប់ទៀត ។
យោងតាមផែនការក្នុងកាសាងសង់នៃសំណង់អគារនេះបន្ទាប់នោះ ក្រុងហ៊ុនលីស៊ីន CEO បានផ្តោតសំខាន់ទៅលើរូបរាងខាងក្រៅនៃដំបូលអគារដែលមានរចនាបថជារូបរាងពពក និង សំណង់ខាងក្នុងនៃសណ្ឋាគារលំដាប់ផ្កាយ ៥ WYNDHAM ដែលជាទីតាំងសម្គាល់នៃទីក្រុងគជ់ដ៏ភ្លឺចែងចាំងមួយ ដោយវានឹងមកដល់ក្នុងពេលឆាប់ៗនេះតាមការគ្រោងទុក ។
ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងលឿន ហើយការរីកចម្រើនេះមានអាត្រាប្រមាណ 7% ក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នានេះ ដែលបញ្ជាក់ថាការវិនិយោគរបស់បរទេសកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ។ ដោយមានតម្រូវការកាន់តែច្រើននូវអាជីវកម្ម និង កន្លែងស្នាក់នៅកើនឡើង ធ្វើឱ្យទីផ្សារអចលនទ្រព្យកាន់តែមានប្រជាប្រិយភាពជាបន្តបន្ទាប់ ។ ក្រុមហ៊ុនលីស៊ីនគ្រុប គឺជាក្រុមហ៊ុនដ៏ឆ្នើមមួយនៅក្នុងចំណោមក្រុមហ៊ុនឆ្នើមដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឆ្នាំ ២០១៣ ដោយយោងតាមអនុលោមគោលនយោបាយ «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ» នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនលីស៊ីនគ្រុប បានបង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅចំកណ្តាលរាជធានីភ្នំពេញ ដោយក្រុមហ៊ុនមានទស្សនវិស័យ «សច្ចធម៌ ស្មោះស រួមសហប្រត្តិការណ៍ និង រួមជោគជ័យ» ការរីកចម្រើននៃផ្នត់គំនិតជាលំដាប់ និង ភាពច្បាស់លាស់ ។
ក្រុមហ៊ុនលីស៊ីនគ្រុប បានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនដ៏ធំមួយ ដោយមានការរួមបញ្ចូលការអភិវឌ្ឍដីធ្លី ការអភិវឌ្ឍអចលនទ្រព្យ បម្រើសេវាកម្មទេសចរណ៍ ជំនួញពាណិជ្ជកម្មអន្តជាតិ ម្ហូបអាហារ និង ឧស្សាហកម្មទ្រង់ទ្រាយធំ ក្រោមការសហកាណ៍រួមគ្នារវាងប្រទេសកម្ពុជា និង មហាសម្ព័ន្ធមិត្តចិន ។
ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ផ្ទៃដីទំហំ ២៥០០ ហិកតានៃគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង ត្រូវបានសាងសង់ដោយក្រុមហ៊ុនលីស៊ីនគ្រុប និង រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់ក្រុងព្រះសីហនុទាំងមូល និង ទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគ និង សហគ្រាសបរទេស ។ វាក៏ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មមាញឹកក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនៅតំបន់អាស៊ីអាគ្នេយ៍ វាគឺជាគម្រោងថ្នាក់ជាតិសម្រាប់កម្ពុជានាពេលអនាគតជាមួយនឹងពិភពលោក ។
ក្រៅពីគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹងនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានគម្រោងអភិវឌ្ឍន៍ដ៏សម្បូរបែបសម្រាប់ក្រុងព្រះសីហនុ សណ្ឋាគារផ្កាយប្រាំអមជាមួយទេសភាពឆ្នេរ លើសពីនេះក្រុមហ៊ុនលីស៊ីនគ្រុប និង ក្រុមហ៊ុន GCC គ្រុបបានរួមគ្នាបង្កើតគម្រោងសំណង់វីឡាទំហំប្រហែល ៣៤ ហិកតា នៅរាជធានីភ្នំពេញ ឈ្មោះថាបុរី NADI និង គម្រោងទីក្រុងពាណិជ្ជកម្មអូរឫស្សីថ្មីភ្នំពេញ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានរៀបចំផែនការអភិវឌ្ឍជាច្រើនដំណាក់កាលជាបន្តបន្ទាប់ ។
ម្យ៉ាងវិញទៀត ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលរបស់កម្ពុជា ហើយក៏ជាអ្នកសាងសង់ និង ត្រួសត្រាយនាពេលអនាគត ជាមួយនឹងបទពិសោធពាណិជ្ជកម្មជាច្រើនឆ្នាំ ការយល់ច្បាស់អំពីទីផ្សារ ក្រុមហ៊ុនលីស៊ីនគ្រុបក៏មានឆន្ទៈក្នុងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបញ្ចូលធនធានដែលមានគុណភាពខ្ពស់ជូនដល់ទីក្រុង និង ប្រជាជន។ ស្ថិតនៅក្នុងបរិបទនេះ អាផាតមិន សណ្ឋាគារ អាជីវកម្មស្រាលំដាប់ផ្កាយ ៥ រួមបញ្ចូលទាំងគេហដ្ឋានដែលមានគុណភាពខ្ពស់ និង អាជីវកម្មលំដាប់ខ្ពស់មួយបានចាប់កំណើតឡើង ។
ទន្ទឹមនឹងនេះលីស៊ីន CEO បានសហការជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោកគឺសណ្ឋាគារលំដាប់ផ្កាយប្រាំ WYNDHAM ដើម្បីផ្តល់ជូននូវសេវាកម្មកម្រិតផ្កាយប្រាំឈានមុខគេលើពិភពលោកដល់ប្រជាជននៅរាជធានីភ្នំពេញ ដើម្បីឱ្យភ្ញៀវគ្រប់រូបទទួលបានការគោរពនៅទីនេះ ។
ផ្កាយថ្មីកំពុងតែរះឡើង ប្រព័ន្ធសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ កំពុងរួមបញ្ចូលគ្នាបន្តិចម្តងៗ ។ នៅឆ្នាំ ២០២២ សណ្ឋាគារផ្កាយប្រាំ WYNDHAM នៅភ្នំពេញនឹងជួបជាមួយអ្នកឆាប់ៗនេះ!