នំពងមាន់ឆ្ងាញ់ជាប់ចិត្តរបស់សិង្ហបុរី អាម៉ា (Ah Mah) ត្រៀមសម្ពោធនៅកម្ពុជាថ្ងៃអាទិត្យនេះហើយ !
មកដល់ហើយ ! ហាងនំពងមាន់ដែលលក់ដាច់ជាងគេនៅប្រទេសសឹង្ហបុរីដែលមានឈ្មោះ ថា នំពងមាន់ អាម៉ា (Ah Mah) ដែលមានឈ្មោះជាភាសាខ្មែរ ថា លោកយាយ បានមក ដល់ប្រទេសកម្ពុជាហើយ ដើម្បីផ្តល់ជូននូវនំពងមាន់ដែលមាន គុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ និង សាច់នំទន់ល្មឿយដល់ប្រជាជនកម្ពុជា ។
ដើម្បីឆ្លើយតបទៅនឹងរសជាតិ និង ភាពពេញនិយមរបស់នំពងមាន់នេះ ហាងនំពងមាន់ អាម៉ា នឹងផ្តល់ជូនប្រម៉ូសិនពិសេសៗសម្រាប់អតិថិជនទាំងអស់ក្នុងថ្ងៃបើកសម្ពោធហាង ជាផ្លូវការ នៅថ្ងៃអាទិត្យទី ២០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មពិធីពិសេសនេះនឹងមានវត្តមានរបស់ក្រុមរាំស្រីស្អាត OMG រួមជាមួយមនុស្សពិសេសរបស់ពួគគាត់ផងដែរ ។ ចង់ដឹងថាតើនរណាជាមនុស្សពិសេស របស់គាត់ ហើយគាត់នឹងនិយាយអ្វីខ្លះ សូមចូលរួមកម្មពិធីសម្ពោធហាងនំ អាម៉ា (Ah Mah) ទាំងអស់គ្នា នាថ្ងៃអាទិត្យទី ២០ ខែឧសភាខាង មុខនេះ ។
នំពងមាន់ អាម៉ា (Ah Mah) មានបីរសជាតិគឺ នំពងមាន់រសជាតិដើម រសជាតិឈីស និង រសជាតិសូកូឡា ដែលមានតម្លៃចាប់ពី ៦,៩០ ដុល្លារ ដល់ ៩,៩០ ដុល្លារ ។ ប្រញាប់ឡើងកុំ ឲ្យឱកាសពិសេសនេះរំលងផុតឲ្យសោះ ! នំពងមាន់ អាម៉ា (Ah Mah) ទន់ ឈ្ងុយឆ្ងាញ់
ប្រៀបដូចជាការឱបថ្នាក់ថ្នមរបស់លោកយាយយ៉ាងដូច្នោះដែរ ៕
អាស័យដ្ឋាន ៖ ផ្ទះលេខ ៥១ ផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ