អ្នកកំពង់សោម foodpanda ទៅដល់ហើយណា៎! កុម្ម៉ង់អាហារឆ្ងាញ់ៗរបស់អ្នកឥឡូវនេះ!
ក្រោយការបង្ហាញខ្លួននៅខេត្តក្រុងជាច្រើនក្នុងរាជាណាចក្រកម្ពុជា ថ្ងៃនេះ foodpanda បានពង្រីកសេវាកម្មដឹកជញ្ជូនរបស់ខ្លួនដល់ក្រុងព្រះសីហនុហើយ ។ គួរបញ្ជាក់ផងដែរថា foodpanda ចាប់ផ្ដើមសម្ពោធសេវាកម្មដឹកជញ្ជូននៅក្រុងព្រះសីហនុនាថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 ។ ជាមួយនឹងការបង្ហាញដំបូងក្នុងក្រុងនេះ foodpanda បានភ្ជាប់មកជាមួយប្រម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ដូចជា៖
-ការដឹកជញ្ជូនយ៉ាងរហ័ស
-ការបញ្ចុះតម្លៃរហូតដល់ទៅ $3 ទៅលើការកុម្ម៉ង់ចាប់ពី $6 ឡើងទៅ ដោយប្រើប្រាស់កូដ “HELLOSHV”
-ទទួលបានការបញ្ចុះ 20% បន្ថែមលើគ្រប់ហាង និង ភោជនីយដ្ឋានទាំងអស់ដែលមាននៅលើ foodpanda ចាប់ពីថ្ងៃទី 19 ខែ មករា ដល់ ថ្ងៃទី 2 ខែ កុម្ភៈ ឆ្នាំ 2021 ។
បន្ថែមពីលើប្រូម៉ូសិន foodpanda ផ្ដល់ជូនជម្រើសហាងល្បីៗជាច្រើនក្នុងក្រុងព្រះសីហនុសម្រាប់ឲ្យអតិថិជនជ្រើសរើសរួមមាន៖ KFC, Mike’s Burger House, The Pizza Company, Burger King, An cha, Pong, KOI Thé, និង ជាច្រើនទៀត ។
ក្រុមហ៊ុន foodpanda ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ល្បីឈ្មោះនៅជាច្រើនប្រទេសក្នុងតំបន់អាស៊ី ដោយសារការដឹកជញ្ជូនដ៏រហ័សទាន់ចិត្ត ការផ្ដល់ដំណោះស្រាយភា្លមៗ និង ជម្រើសអាហារដ៏ច្រើនសម្បូរបែប ។ អ៊ីចឹងចាំអីទៀត! ទាញយកកម្មវិធីទូរស័ព្ទដៃ foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និង ទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda ។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda ៕