ពិធីបញ្ចប់ការចាក់បេតុងដំបូលអគារ A3/A4 និង ប្រកាសបើកការដ្ឋានអគារ MIRO នៃគម្រោងបុរី អ&អេហ្វ
នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ បុរី អ &អេហ្វ បានប្រារព្ធពិធីបិទបញ្ជប់បេតុងដំបូលអគារ A3/A4 និង ប្រកាសបើកការដ្ឋានសាងសង់អគារ MIRO ដែលធ្វើឲ្យគម្រោងលំនៅដ្ឋានប្រណិតមួយទៀតរបស់ អ & អេហ្វ បានលេចរូបរាងឡើងក្នុងរាជធានីភ្នំពេញ និង បង្កើតបាននូវការរស់នៅបែបសហគមន៍ថ្មីមួយដ៏ស្រស់បំព្រង ។
ដំណើរការសំណង់ប្រព្រឹត្តយ៉ាងលឿន ដែលបានបញ្ចប់បេតុងដំបូលរួចស្រេច
សំណង់គម្រោងបុរី អ & អេហ្វបានប្រព្រឹត្តទៅយ៉ាងលឿន ទោះបីក្នុងកាលៈទេសៈដែលត្រូវគិត ពីសុវត្ថិភាពកម្មករ និងក្នុងពេលផ្ទុះមេរោគកូវីដ ១៩ ក៏ដោយ គុណភាពនិង ស្ដង់ដារសំណង់មានការធានាច្បាស់លាស់ ដែលនេះគឺជាគម្រោងអចលនទ្រព្យដ៏កម្រក្នុងទីផ្សារអចលនទ្រព្យក្រុងភ្នំពេញ។ ការបិទបញ្ចប់បេតុងដំបូលអគារ A3/A4 សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យថ្មីមួយទៀតនៃសំណង់គម្រោងបុរី អ & អេហ្វ និង ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរីកលូតលាស់ទៅមុខទៀត។ ចំពោះដំណើរការសំណង់តទៅមុខទៀត ក្រុមការងារអនុវត្តគម្រោងនៃបុរី អ & អេហ្វ នឹង បន្តខិតខំប្រឹងប្រែងជំរុញការសាងសង់គម្រោងឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត។
អបអរសាទរពិធីបើកការដ្ឋានគម្រោង MIRO ថ្មី
ខណៈពេលដែលអគារ A3/A4 ត្រូវបានបញ្ចប់បេតុងដំបូង គម្រោង MIRO ថ្មី នៃបុរីអ&អេហ្វ ក៏បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ដែលជារឿងល្អផ្ទួនៗគ្នា ។ ជាគម្រោងលំនៅដ្ឋានដែលទទួលបានការគាំទ្រខ្លាំងក្នុងរាជធានីភ្នំពេញ MIRO នឹងប្រែក្លាយការរស់នៅ ថ្មីមួយក្នុងនៅទីក្រុងដ៏ទំនើប រំលេចចេញនូវភាពដ៏អស្ចារ្យនៅតំបន់ខាងត្បូងនៃរាជធានី ។
បុរី អ & អេហ្វ ស្ថិតនៅទីតាំងភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាចំណុចទីតាំងសំខាន់ ដែលសិ្ថតលើផ្លូវមហាវិថី សម្ដេច ហ៊ុនសែន មានស្ថានភាពចរាចរណ៍ល្អ ពាណិជ្ជកម្មសព្វគ្រប់ ស្ថាប័នអប់រំ មន្ទីរពេទ្យជាដើមដែលធ្វើឲ្យមានភាពងាយស្រួលបំផុត និងជាទីតាំងអភិវឌ្ឍខាងត្បូងរាជធានីផងដែរ។
ការបើកដំណើរការការដ្ឋានគម្រោង MIRO នេះ គឺស្របជាមួយនឹងការអភិវឌ្ឍជឿនលឿននៃរាជធានីភ្នំពេញ និងបន្ថែមភាពអស្ចារ្យបន្ថែមទៀតដល់គម្រោងបុរី អ&អេហ្វ ការលូតលាស់នៃតំបន់ភាគខាងត្បូងទីក្រុង និងជម្រុញបន្ថែមទៀតដល់ការរីកចម្រើននៃនគរូបនីយកម្មទីក្រុង។ ជាមួយគ្នានេះដែរ ការបើកដំណើរការការដ្ឋានគម្រោង MIRO នេះ នឹងបង្កើតទីផ្សារថ្មីមួយសម្រាប់លំនៅដ្ឋានប្រជាជនក្នុងតំបន់ភាគខាងត្បូងទីក្រុង។ MIRO ជាគម្រោងលំនៅដ្ឋានថ្មីស្រឡាងក្នុងក្រុងភ្នំពេញដែលពោរពេញដោយការបង្កើតថ្មី និងមានការធានាគុណភាព និងប្រសិទ្ធិភាពសំណង់របស់ក្រុមហ៊ុន អ & អេហ្វ ដែលជាទីគាប់ចិត្តរបស់អតិថិជនគ្រប់រូបក្នុងរាជធានីភ្នំពេញ។
MIRO ជាគម្រោងលំនៅដ្ឋានបំពាក់ដោយសម្ភារៈបច្ចេកវិទ្យាវ័យឆ្លាត ដែលបង្កើតបាននូវការរស់នៅបែបវ័យឆ្លាត មិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ ការរចនាបទបែបពន្លឺជះចូលសងខាង និងទេសភាពស្រស់បំព្រង គឺជាគំរូដ៏ប្រណិតសម្រាប់ប្រភេទលំនៅដ្ឋានផ្សេងៗ និង ឈានមុខគេក្នុងទីផ្សារអចលនទ្រព្យ លោកអ្នកអាច រីករាយជាមួយនឹងសេវាកម្មផ្សេងៗបែបអភិជនមានដូចជា៖ អាងហែលទឹកដ៏ធំអស្ចារ្យខ្នាតអន្តរជាតិទំហំ ២៧០ ដឺក្រេ ស្កាយបារ ក្លឹបហាត់ប្រាណ ដែលមានទេសភាពស្រស់ស្អាត សួនច្បារលើអគារ ទីតាំងការរិយាល័យធ្វើការរួមគ្នា ទំហំ ៥០០ ម៉ែត្រការ៉េ លោកអ្នកក៏អាចគយគន់ទេសភាពពីលើអាកាសដ៏ស្រស់បំព្រងផងដែរ។
ភាពអស្ចារ្យនៃរាជធានី បង្កើតនូវតម្លៃអស្ចារ្យ
ឆ្នាំ ២០២០ គឺខុសប្លែកពីឆ្នាំផ្សេងៗ តែក៏ជាឆ្នាំមួយដែលផ្ដល់ការរីកចម្រើនសម្រាប់គម្រោងបុរីអ&អេហ្វ។ ព្រឹត្តិការណ៍ធំៗជាច្រើននៅបុរី អ & អេហ្វបានប្រារព្ធធ្វើឡើងក្នុងឆ្នាំ ២០២០ នេះ ដំណើរការសាង់សង់ដែល មានគុណភាពក៏ទទួលបានផ្លែផ្កាល្អ បង្កើតបានជាសហគមន៍រស់នៅខ្នាតអន្តរជាតិដ៏ធំមួយ និង រំលេចចេញ នូវភាពអស្ចារ្យមួយប្រចាំរាជធានី។
ព្រឹត្តិការណ៍ ២០២០ សំខាន់ៗនៃបុរីអ&អេហ្វ
ខែមិនា៖ ចាក់បេតងដំបូលអគារ A1/A2/A9
ខែមិថុនា៖ ការបង់ប្រាក់ដំបូងសម្រាប់គម្រោងផ្ទះពាណិជ្ជកម្ម
ខែកក្កដា៖ ចាក់បេតងដំបូលអគារ A5/A6
ខែសីហា៖ ការប្រកាសជាសកលនូវគម្រោង MIRO ថ្មី
ខែតុលា៖ ព្រះនាងនរោត្តម ជេនណានៃប្រទេសកម្ពុជា ជាព្រះរាជទូតសុឆន្ទៈបុរីអ&អេហ្វ
ខែធ្នូ បញ្ចប់ការសាង់សង់ក្លឹបកីឡា ការចាក់បេតុងដំបូលអគារ A3/A4 និងប្រកាស់បើកការដ្ឋានគម្រោង MIRO
គម្រោងបុរី អ&អេហ្វបានបង្កើតស្របពេលនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃរាជធានីភ្នំពេញ ដែលនេះអាចបង្កើននូវសោភ័ណភាពថែមមួយកម្រិតទៀត។ ចម្ងាយត្រឹមតែ ៣០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានភ្នំពេញចាស់ និងថ្មី ជុំវិញមានផ្សារទំនើបប៉េងហួត និងគម្រោងផ្សារទំនើបអ៊ីអន៣ ទីតាំងអប់រំកម្រិតអន្តរជាតិដែលមានដូចជា សាលារៀនអន្តរជាតិ ISPP ទីតាំងមានមន្ទីរពេទ្យដែលមានភាពងាយស្រួលដល់ការរស់នៅ ។
គម្រោងបុរី អ&អេហ្វ មានសួនច្បារឯកជនដែលមានផ្ទៃដីសរុប ៣ ម៉ឺនម៉ែត្រការ៉េ តាមគំរូ “សួនមួយ ទឹក៣” ដែលតុបតែងឡើងជាពិសេសជាមួយទេសភាពសួនច្បារធម្មជាតិ និងបឹងទឹក។ មានក្លឹបហាត់ប្រាណលំដាប់ផ្កាយដែលមានទំហំ ២៧០០ ម៉ែត្រការ៉េ អាងហែលទឹកស្ដង់ដារអន្តរជាតិរចនាឡើងជាពិសេសដែលកុមារក៏អាចលេងកំសាន្តបាន ចំណតឡាន និង កន្លែងរក្សារថយន្តឯកជនក្រោមដីដែលមានការធានាសុវត្ថិភាព ។
មិនថាភាពអស្ចារ្យដែលបានមកពីការរីកចម្រើនឆាប់រហ័សនៃរាជធានីភ្នំពេញ ឬការរចនាលំនៅដ្ឋានតាមបទដ្ឋានស្ដង់ដាររស់នៅបែបអន្តរជាតិនោះទេ គម្រោងបុរីអ&អេហ្វនឹងក្លាយជាគម្រោងដ៏ធំបំផុតសម្រាប់ទីតាំងលំនៅដ្ឋានសួនច្បារធម្មជាតិខ្នាតអន្តរជាតិ ថ្មីមិនធ្លាប់មានពីមុនមកក្នុងរាជធានីភ្នំពេញ ។
គម្រោងបុរី អ&អេហ្វ
ប្រភេទលំនៅដ្ឋានដែលក់ដាច់ក្នុងក្រុង ទំហំ ៣៨-១៣០ម ការ៉េ
លំនៅដ្ឋានវ័យឆ្លាតតម្លៃសរុប៧០០០០ដុល្លារអាចចូលរស់នៅភ្លាម
លេខទូរស័ព្ទ៖ +855 018 888 2777
គម្រាងបុរី អ & អេហ្វ ៖ សិ្ថតនៅលើផ្លូវ 60m មហាវិថី សម្តេច ហ៊ុន សែន ចម្ងាយ ៣០០ ម៉ែត្រខាងត្បូងផ្លូវបំបែកនៃផ្លូវ ២៧១ រាជធានីភ្នពេញ ។ សម្រាប់ព័ត៌បន្ថែមសូមចូលទៅកាន់ផេកហ្វេសបុកផ្លុវការរបស់ ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) https://www.facebook.com/RandFPropertiesKH ឬទំនាក់ទំនងទូរស័ព្ទលេខ 018 8882777 ។