ប្រញាប់ឡើងកុម្ម៉ង់ទិញ OPPO F7 128GB ឥឡូវនេះមានប្រម៉ូសិនពិសេសជាច្រើន !
អ្វីដែលអតិថិជនគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះ ពេលនេះបានមកដល់ហើយ។ បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន OPPO អតិថិជនអាចធ្វើការកុម្ម៉ងទុកមុននូវ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅគ្រប់ហាងទូរស័ព្ទដៃទាំងអស់ទាំងក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាលខេត្តនានា ចាប់ពីថ្ងៃទី ១២ ខែឧសភា រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០១៨ នេះ ។ ចំពោះរាល់ការកុម្ម៉ងទុកមុននូវ OPPO F7 128GB លោកអ្នកនឹងទទួលបាននូវថែមជូនពិសេសជាច្រើនដែលសរុបមានរហូតដល់ ៥ មុខដូចជា៖ ស្រោមការពារទូរស័ព្ទ (មានហត្ថលេខាតារាតំណាងក្រុមហ៊ុនទាំងបីរូប) កាតាបស្ពាយពីក្រោយ Sim Smart (លេខពិសេស) តម្លៃ $59 ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល ១៦ សប្តាហ៍ ជើងទ្រកាមេរ៉ា (Tripod) និង កាសធំ (Headphone) ដ៏ស្រស់ស្អាត ។
គួររំឭកផងដែររថា គ្រាន់តែថ្ងៃដំបូងនៃការចេញលក់នូវទូរស័ព្ទដៃ OPPO F7 មាន RAM 4GB+ROM64GB ដែលបានចេញលក់កាលពីចុងខែមេសានោះគឺមានអតិថិជនជាច្រើនបានមកធ្វើការជាវនូវម៉ូដែលមួយនេះយ៉ាងគគ្រឹកគគ្រេង មិនថាតែអតិថិជននៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែអតិថិជននៅប្រទេសជាច្រើនទៀតក៏នាំគ្នាទិញទូរស័ព្ទនេះដូចព្យុះដែរ ។
ទោះបី OPPO F7 RAM6GB+ROM128GB មានតម្លៃថ្លៃជាងបន្តិចក៏ដោយ តែវាអាចប្រើប្រាស់បានកាន់តែប្រសើរ ស្របតាមតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តទូរស័ព្ទអង្គផ្ទុកទិន្នន័យធំ និង ប្រើប្រាស់កម្មវិធីធំៗបានលឿនទាន់ចិត្ត ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នោះគឺថានៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏បានបង្ហោះឃ្លីបផ្សាយពាណិជ្ជកម្មថ្មី ដែលមានការចូលរួមសម្តែងពីតារាតំណាងក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស័ក្តិសមឥតខ្ចោះ ជាមួយទូរស័ព្ទដៃ OPPO F7 ពណ៌ខ្មៅដ៏ទំនើបស៊េរីចុងក្រោយបង្អស់នេះ ។
OPPO F7 128GB មាន RAM 6GB+ROM128GB មានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម(Solar Red) និង ពណ៌ពេជ្រខ្មៅ (Diamond Black) ជាមួយតម្លៃត្រឹមតែ ៤២៩ ដុល្លារប៉ុណ្ណោះ ។ វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញFHD+ និង Resolution 2280×1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen ។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេង chat បណ្តើរ (We chat, Messenger & What App) ។ ដូច្នេះនៅចាំអីទៀត ! សូមចាប់ផ្តើមកម្ម៉ង់ទិញមុននូវកំពូលស្មាតហ្វូនកាមេរ៉ាមុខយក្ស ល្បឿនលឿន OPPO F7 128 GB ឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO