ភ្ញាក់ព្រើត! ភរិយាលោក ខេមរៈ សិរីមន្ត ចេញមុខដឹកនាំសម្ដែង MV ជូនស្វាមីជាពិសេស 2បទ ផ្ទួនៗ
កំពូលតារាចម្រៀងប្រចាំប្រទេសផ្នែកបុរសលោក ខេមរៈ សិរីមន្ត មិនត្រឹមជោគជ័យយ៉ាងខ្លាំងក្នុង សិល្បៈនោះទេ ជីវិតឯកជនរបស់លោកក៏មានសុភមង្គលយ៉ាងគួរឲ្យច្រណែនផងដែរជាមួយប្រពន្អ ដ៏ស្រស់សោភានិងកូនៗជាទីស្រលាញ់។
នៅចុងឆ្នាំ 2020 នេះ លោក ខេមរៈ សិរីមន្ត បានចេញបទចម្រៀងទាំងញ៉ាក់ទាំងមនោសញ្ចេតនា ចំនួន 3បទ ជាកាដូដល់អ្នកគាំទ្រនាបំណាច់ឆ្នាំនេះ។ គ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងគឺថាទាំង 3បទ សុទ្ធតែទទួលបានការគាំទ្រ តែនេះមិនមែនជារឿងប្លែកឡើយ ដោយបទចម្រៀងរបស់លោក ចេញនៅក្នុង ផលិតកម្មរស្មីហង្សមាស មួយបទណាក៏ស្រូបចំនួនអ្នកស្តាប់មិនតិចលានដងទេ។
តែអ្វីដែលប្លែកគួរឲ្យចាប់អារម្មណ៍ខ្លាំងខុសពីសព្វមួយដងនោះគឺ MV បទចុងឆ្នាំចំនួន ២ បទ គឺ ‘‘ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា’’ និង ‘‘ឆ្លងឆ្នាំពីរនាក់’’ ត្រូវបានដឹកនាំសម្តែងជាពិសេស ដោយលោកស្រី គួយ ផល្លី ដែលជាភរិយាដ៏ស្រស់ស្អាតរបស់លោក ខេមរៈ សិរីមន្ត តែម្តង។
នេះជាលើកទីមួយ សម្រាប់លោកស្រី គួយ ផល្លី ដែលបានដឹកនាំសម្តែងបទចម្រៀងជាពិសេស សម្រាប់ស្វាមីជាទីស្រលាញ់ តែស្នាដៃ គឺពិតជាមិនធម្មតា ទស្សនាហើយលន្លង់លន្លោចតាមតែម្តង។
ចង់ដឹង MV បទ ‘‘ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា’’ ល្អយ៉ាងណាមកទស្សនាទាំងអស់គ្នា៖