ផលិតផលទារកលេខ ១ នៅអឺរ៉ុប គិកូ «CHICCO» សម្ពោធជាផ្លូវការនៅកម្ពុជាហើយ !
ប្រសិនបើអ្នកមានកូនតូច នេះគឺជាដំណឹងដ៏អស្ចារ្យសម្រាប់អ្នក ! CHICCO ដែលជាម៉ាកសញ្ញាផលិតផលទារកលេខ ១ នៅអឺរ៉ុប បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៨ នៅសណ្ឋាគាភ្នំពេញ ។ CHICCO បានផ្តល់ជូននូវគុណភាពផលិតផល និង សុវត្ថិភាពខ្ពស់បំផុតដល់កូនៗរបស់លោកអ្នក ។
ផលិតផលរបស់ CHICCO រួមមានដបទឹកដោះគោ និង សម្ភារៈសម្រាប់ទារក, ផលិតផលគ្រឿងសម្អាងទារក, ផលិតផលសំលៀកបំពាក់ម្ដាយមាតុភាព, ផលិតផលរទេះរុញសម្រាប់ទារក, កៅអីឡានសម្រាប់ក្មេង និង ឧបករណ៍ក្មេងលេង ។
លោក Andrea TOSA នាយកតំបន់អាស៊ីអាគ្នេយ៍សម្រាប់ម៉ាក CHICCO បានសម្តែងនូវការពេញចិត្ត និងទំនុកចិត្តលើផលិតផល CHICCO នៅក្នុងទីផ្សារកម្ពុជាថា “CHICCO” ជាម៉ាកផលិតផលសកលមួយដែលមានស្តង់ដារខ្ពស់បំផុត និង មានគុណភាពខ្ពស់ហើយទារករាប់លាននាក់បានរីកលូតលាស់ដោយសារប្រើផលិតផលរបស់ CHICCO អស់ជាច្រើនឆ្នាំមកហើយ ។
សម្រាប់អ្នកប្រើប្រាស់នៅអាស៊ីអាគ្នេយ៍ CHICCO គឺជាម៉ាកយីហោដ៏ល្អបំផុតដែលអាចរកទិញបាននៅហុងកុង ឬសាំងហ្គាពួរនៅប៉ុន្មានឆ្នាំមុន តែពេលនេះ CHICCO ត្រូវបានចែកចាយយ៉ាងជោគជ័យ និង យ៉ាងទូលំទូលាយនៅក្នុងតំបន់នៅតាមបណ្តាប្រទេសជិតខាងដូច ជាប្រទេសថៃ វៀតណាម ភូមាជាដើម ក៏ដូចជាក្នុងប្រទេសកម្ពុជាដោយសារភាពជាដៃគូរវាង ARTSANA និង LMM ។
លោក លឹម ម៉េង ប្រធានក្រុមហ៊ុន L.M.M Distribution Co., Ltd ដែលជាអ្នកចែកចាយយីហោ CHICCO នៅ កម្ពុជាបានបង្ហាញពីទំនុកចិត្តខ្ពស់ផលដែលចំពេះម៉ាកផលិតផល CHICCO ថា «ដោយសារសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជាយើង និង មានតម្រូវការកើនឡើងលើផលិតផលទារក និង សម្ភពដែលមានគុណភាពខ្ពស់ នេះជាមូលហេតុដែលយើងជឿជាក់ថាផលិតផល CHICCO ដែលជាម៉ាកសញ្ញាផលិត ផលទារកលេខ ១ នៅអឺរ៉ុបដែលមានប្រវត្តិជិត ៦០ឆ្នាំ និង ជំនាញអភិវឌ្ឍផលិតផលមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់ នឹងអាចបំពេញតាមតម្រូវការរបស់ឪពុកម្តាយនៅក្នុងប្រទេសកម្ពុជា ហើយយើងនឹងផ្តល់ផលិតផល CHICCO ដូចគ្នានឹងផលិតផលដែលមានលក់នៅទ្វីបអឺរ៉ុប និង អាមេរិកអញ្ចឹងដែរ» ។
លោកបានបន្ថែមថា «ចាប់ពីពេលនេះឪពុកម្តាយរបស់ក្មេងៗនឹងអាចស្វែងរកផលិតផល CHICCO នៅក្នុងហាងទារក, ផ្សារទំនើប, ឱសថស្ថានពិសេសនៅទូទាំងប្រទេសកម្ពុជាក៏ដូចជាហាងលក់ទំនិញ ។ ក្រៅពីផ្តល់ភាពងាយស្រួលដល់ឪពុកម្តាយក្នុងការទទួលបានផលិតផលយើងក៏នឹងផ្តល់ជូននូវសេវាកម្មបន្ថែមទៀតដូចជាការធានាផលិតផល និង ការជួសជុលសម្រាប់ផលិតផលសម្រាប់ទារក និង ផលិតផលប្រើប្រាស់ទារក ដូច្នេះអតិថិជនរបស់យើងអាចមានទំនុកចិត្តក្នុងការជ្រើសរើសនិងប្រើប្រាស់ផលិតផល CHICCO នៅក្នុងប្រទេសកម្ពុជា» ។
អំពី “CHICCO”
CHICCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ដោយអ្នកបង្កើត និង អ្នកផលិតឧបករណ៍ឱសថឈ្មោះ Pietro Catelli នៅក្នុងប្រទេសអ៊ីតាលី ។ បន្ទាប់ពីកំណើតរបស់កូនប្រុសរបស់គាត់លោក Catelli បានពង្រីកការងាររបស់គាត់ទៅក្នុងពិភពនៃផលិតផលទារក និង បានឧទ្ទិសខ្លួនឯងដើម្បីបង្កើតដំណោះស្រាយល្អប្រសើរសម្រាប់ឪពុកម្តាយ និង ទារក ។
ចាប់តាំងពីពេលនោះមក CHICCO បានរីកចម្រើនទៅជាម៉ាកផលិតផលសកលមួយដែលមានវត្តមាននៅតាមបណ្តាប្រទេសចំនួន ១២០ ដោយផ្តល់ជូននូវអ្វីគ្រប់យ៉ាងពីឧបករណ៍ទារកដល់ទារកថែរក្សាក្មេងលេង, សម្លៀកបំពាក់, ស្បែកជើង និង ផលិតផលថែរក្សាទារក ។
គ្រប់ទីកន្លែងដែលមាន Baby ™អ្នកអាចរក CHICCO ។ យើងប្តេជ្ញាបំពេញតាមតម្រូវការរបស់កុមារនឹងនាំមកនូវសុភមង្គលដល់គ្រួសារនៅទូទាំងពិភពលោក ។
ក្រុមហ៊ុន L.M.M Distribution Co., Ltd គឺជាក្រុមហ៊ុនឈានមុខគេក្នុងការចែកចាយផលិតផល FMCG នៅក្នុងប្រទេសកម្ពុជា និង មានបទពិសោធន៍ជាង ១៧ ឆ្នាំក្នុងការចែកចាយ និង ផ្សព្វផ្សាយផលិតផលទារកនៅក្នុងប្រទេសកម្ពុជា ។ ផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនរួមមានម៉ាកផលិតផលនាំមុខគេមួយចំនួននៅក្នុងប្រទេសកម្ពុជាដូចជា៖ Drypers, NutriGold, Pierval, Angel, Natur, Libresse, Promese, Hygiene, Whiz, Vixol ជាដើម ។
ពត៌មានបន្ថែមសូមទំនាក់ទំនង់ :
លោកស្រី វេជ្ជបណ្ឌិត ( Dr). Song Sreynanneary ប្រធានផ្នែកលក់ និង ទីផ្សារ ផលិតផលប្រចាំប្រទេសកម្ពុជា
របស់ក្រុមហ៊ុន L.M.M Distribution Co., Ltd
HP: 012 383 435
Email: song_sreynanneary@lmmtrading.com