ធ្លាប់ឆ្ងល់ទេថាហេតុអ្វីមានរឿង «អាសុខស្លូត និងអាសុខកាច?» ចង់ដឹងច្បាស់ រង់ចាំទស្សនាទាំងអស់គ្នា!
ពិតណាស់ប្រវត្តិនៃសាច់រឿងព្រេងនិទានខ្មែរ ពិតជាមាន “អាសុខស្លូត អាសុខកាច” នេះមែន។ បើតាមតំណាលនៃសាច់រឿង បុរសម្នាក់ដែលគេហៅថា អាសុខស្លូត តែងតែត្រូវបុរសម្នាក់ទៀតធ្វើបាប ឈ្នានីស ស្ទើរតែគ្រប់ពេលវេលា មិនថារឿងក្នុងគ្រួសារ សូម្បីតែស្នេហាក៏គេតាមបំបែកផងដែរ នោះគឺបុរសដែលមានឈ្មោះ អាសុខកាច។
គ្រប់ឈុតឆាកសម្តែងរបស់តួអង្គក្នុងរឿង “អាសុខស្លូត អាសុខកាច” ពិតជាសម្តែងបានយ៉ាងល្អ ពិសេសតួអង្គនីមួយៗសុទ្ធសឹងតែដាក់អារម្មណ៍ ស៊ីជម្រៅជាមួយនឹងសាច់រឿង ទើបធ្វើឱ្យរឿងព្រេងនិទានខ្មែរមួយនេះ ទស្សនាហើយគឺចង់ទស្សនាទៀត។ ជាងនេះទៅទៀត ប្រិយមិត្តពិតជាចង់ដឹងថា ហេតុអ្វីអាសុខកាច ចូលចិត្តធ្វើបាប អាសុខស្លូតបែបនេះ? តើតួអង្គពីរនាក់ មានគំនុំជាមួយគ្នាតាំងពីជាតិណាមក បានជាមកជាប់កម្មពៀរជាមួយគ្នាដល់ជាតិនេះទៀត?
បើចង់ដឹងកាន់តែច្បាស់ពីសាច់រឿងព្រេងនិទានខ្មែរ “អាសុខស្លូត អាសុខកាច” សូមរង់ចាំទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ សៅរ៍-អាទិត្យ វេលាម៉ោង ៧យប់ និងតាមកញ្ចក់ទូរទស្សន៍ MYTV, Page MYTV រៀងរាល់ថ្ងៃចន្ទ-អង្គារ វេលាម៉ោង ១ថ្ងៃត្រង់ តទៅ ធានាថាទស្សនាហើយពិតជាជក់ចិត្ត ដិតអារម្មណ៍ជាក់ជាមិនខានឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ឡុង រតនា