ប្រញាប់ឡើង សម្រាប់អ្នកចង់បានអាហាររូបករណ៍ «សិក្សាកម្រិតអន្តរជាតិនៅប្រទេសថៃ»
ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) សូមជម្រាបជូនដំណឹងដល់សិស្សនិសិត្សទាំងអស់ឲ្យបានជ្រាបថា ក្រោមជំនួយឧបត្ថម្ភពី មូលនិធិអាជីណូម៉ូតូប្រទេសថៃ (Ajinomoto Foundation Thailand) បានផ្តល់ជូនអាហាររូបករណ៍ពេញឆ្នាំ ចំនួនពីរកន្លែង សម្រាប់សិស្សនិសិត្សដែលមានបំណងចង់បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់អនុបណ្ឌិតកម្រិតសិក្សាអន្តរជាតិ ដែលសិក្សាទៅលើផ្នែក វិស្វកម្មឧស្សាហកម្ម (Industrial Engineering) នៅវិទ្យាស្ថាន Sirindhorn International Institute of Technology (SIIT) នៃសកលវិទ្យាល័យ Thammasat ប្រទេសថៃ សម្រាប់ឆ្នាំសិក្សា ២០១៨ នេះ ។
លក្ខខណ្ឌជ្រើសរើស៖
- សម្រាប់ថ្នាក់បរិញ្ញាបត្រ
- សិស្សនិសិត្សត្រូវតែជាជនជាតិខ្មែរ
- ត្រូវមានការសិក្សាល្អប្រសើរដូចខាងក្រោម៖
- មានសសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសល្អផ្នែក គណិតវិទ្យា រូបវិទ្យា និង ភាសាអង់គ្លេស ។
- ឬជានិសិត្សដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី ១ ឬទី ២ ដែលមានកំរិត GPAX. ចាប់ពី 2.75 ឡើងទៅ ។
- ការសិក្សាមានរយៈពេល ៤ ឆ្នាំ
2. សម្រាប់ថ្នាក់អនុបណ្ឌិត
- សិស្សនិសិត្សត្រូវតែជាជនជាតិខ្មែរ
- ត្រូវតែមានសញ្ញាបត្រ បរិញ្ញាបត្រដែលមានដែលមានកំរិត GPAX ចាប់ពី 2.75 ឡើងទៅ ។
- ត្រូវមានលិខិតផ្តល់អនុសាសន៍ចំនួនពីរច្បាប់ពី គ្រូបង្រៀន សាស្ត្រាចារ្យ ឬទីប្រឹក្សាជាចាំបាច់ ។
- ការសិក្សាមានរយះពេល ២ ឆ្នាំ ។
3. បេក្ខជនដាក់ពាក្យត្រូវតែជាសិស្សនិសិត្សនៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សកលវិទ្យាល័យភូមិន្ទកសិកម្ម និង វិទ្យាស្ថានបច្ចេកវិទ្យានៅប្រទេសកម្ពុជា ។
4. ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសិក្សានិងពេញចិត្តក្នុងការត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញបន្ទាប់ពីបញ្ចប់ការសិក្សា ។
5. ត្រូវមានសុខភាពល្អទាំងសុខភាពរាងកាយ និង ផ្លូវចិត្តហើយនិងមិនមានជំងឺឆ្លងធ្ងន់ធ្ងរ, ជំងឺផ្សេងៗដែលអាចប៉ះពាល់ដល់ការសិក្សា ឬក៏ជំងឺផ្លូវចិត្ត ។
6. ត្រូវតែមិនមែនជាបេក្ខជនដែលទទួលបានអាហាររូបករណ៍ដទៃទៀត ។
7. ត្រូវដាក់ពាក្យស្នើរសុំ ហើយអាចចូលរួមបានក្នុងនិតិវិធីជ្រើសរើសនីមួយៗ ។
កាលបរិច្ឆេទទទួលពាក្យ៖ ថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨
ពាក្យសុំអាហារូបករណ៍សូមចូលតាមរយៈ Line App ហើយ Scan QR Code
ពត៌មានលម្អិត៖ ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា)
អាសយដ្ឋាន៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ ៤ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។
ទំនាក់ទំនង៖ កញ្ញា យឹម ណារី/ ទូរស័ព្ទៈ (៨៥៥)២៣ ៧២៩ ៣៩១៦/ (៨៥៥)១០ ៨២២ ២៩៨
អ៊ីម៉ែលៈ yoem_nary@ajinomoto.com