អតិថិជនជាង 260 រូប ឈ្នះរង្វាន់ពីកម្មវិធីជល់ម៉ោ
ស្រាបៀរ អង្គរ បានដំណើរការកម្មវិធី ជល់ម៉ោ របស់ខ្លួនទើបតែបាន 6 ខែសោះ ក៏បាន រកឃើញអ្នកឈ្នះរង្វាន់ច្រើនជាង 248 នាក់ទៅហើយ ។ ចំពោះរង្វាន់ដូចជាទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 ជី មាសសុទ្ធ 2 ជី ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និង រង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ក៏បានប្រគល់ដល់ដៃអតិថិជនមហាសំណាងដែលរស់នៅទូទាំង 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជារួចរាល់ហើយដែរ ។ នៅឡើយតែរង្វាន់ធំ រថយន្តទំនើប BMW 730 Li Pure Excellence ដែលមិនទាន់រកឃើញអ្នកឈ្នះរង្វាន់ ។ ចាំមើល តើអតិថិជនមហាសំណាងរូបណា នឹងក្លាយជាម្ចាស់រង្វាន់ធំនេះ?
អតិថិជនស្រាបៀរ អង្គរ ដែលមិនទាន់ឈ្នះ ឬឈ្នះហើយក៏ដោយនៅតែមានឱកាសឈ្នះរង្វាន់ពីកម្មវិធី ជល់ម៉ោ នៅទូទាំងប្រទេស ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គររួចរកមើលរង្វាន់មានដូចជារថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11Pro Max មាសសុទ្ធ 1 ជី មាសសុទ្ធ 2 ជី ទឹកប្រាក់ 1លានរៀល 5 លានរៀល និង រង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ 28 ឆ្នាំហើយ ដែលស្រាបៀរ អង្គរ ផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ ជាលទ្ធផល មហាយុទ្ធនាការ ជល់ម៉ោ របស់ស្រាបៀរ អង្គរ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។ ហើយអ្វីកាន់តែអស្ចារ្យទៅទៀតនោះ គឺស្រាបៀរ អង្គរ បានឈ្នះមេដាយមាសគុណភាពពិភពលោកឆ្នាំ 2020 ពីស្ថាប័នកំពូល Monde Selection។ សមិទ្ធផលនេះហើយ បង្ហាញពីភាពអស្ចារ្យនៃស្រាបៀរ អង្គរ រសជាតិឆ្ងាញ់ស្រទន់ជាទីពេញនិយម ដែលផ្សំពីគ្រឿងផ្សំល្អបំផុត។
រង្វាន់ដ៏អស្ចារ្យជាច្រើនកំពុងរង់ចាំអ្នក។ តោះកនយើងបន្តចូលរួមទទួលយកភាពរីករាយនៅក្នុងកម្មវិធី ជល់ម៉ោ របស់ស្រាបៀរ អង្គរ ទាំងអស់គ្នា ហើយចាប់យកឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនៅថ្ងៃនេះ ជាមួយកម្មវិធីគាស់ក្រវិល ហើយឈ្នះរង្វាន់ដ៏អស្ចារ្យ ដែលមិនធ្លាប់មាន នេះ! ចាំថា គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក!
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ