ខុងដូ L’attrait BOEUNG KENG KANG ចាប់ផ្តើមបើកលក់នៅកម្ពុជាហើយ ព្រមទាំងទម្លាយតម្លៃត្រឹមតែ…
ថ្ងៃនេះ L’attrait Property Development Inc បានមានមតិយោបល់ក្នុងពិធីសម្ពោធ ដែលធ្វើនៅព្រឹកនេះនៅឯបន្ទប់តាំងបង្ហាញលក់ស្ថិតនៅលើផ្លូវលេខ ៣៥២ សង្កាត់បឹងកេងកង១ ថា “នៅព្រឹកនេះ L’attrait BOEUNG KENG KANG បានបើកលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា” ។ “ពួកយើងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តមអគ្គរាជទូតជប៉ុន HIDEHISA HORINOUCHI ដែលបានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរួមជាមួយនឹងភ្ញៀវកិត្តិយស ពួកយើង និង CBRE&CMED”
JONATHAN FLEXER, តំណាងក្រុមហ៊ុន CBRE កម្ពុជា មានប្រសាសន៍ថា “នៅព្រឹកនេះ មានការអញ្ជើញចូលរួមដ៏កុះករពីសំណាក់ភ្ញៀវកិត្តិយស ហើយយើងមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមក្នុងពិធី និង គម្រោងនេះ” ។ លោក FLEXER បានបន្ថែមថា “ដោយកម្មវីធីចូលទស្សនាដោយសេរីបន្តរហូតដល់ម៉ោង ៦ រសៀល និង ថ្ងៃសុក្រទី ២៧ ពេញមួយថ្ងៃទៀតនោះ រយៈពេលពីរថ្ងៃនេះនឹងមានភាពមមាញឹកជាក់ជាមិនខាន! ពួកយើងរំពឹងទុកលើតម្លៃឯកតាសម្រាប់កម្មវិធីពិសេស និង ការផ្តល់ជូនផ្សេងៗទៀត ដើម្បីទាក់ទាញការលក់ឲ្យបានកាន់តែច្រើនសម្រាប់គម្រោងនេះ”
មុត ចាន់ដារិទ្ធ តំណាង L’attrait Property Development Inc មានប្រសាសន៍ថា «ពួកយើងពិតជាមានក្ដីសោមនស្សខ្លាំងណាស់ចំពោះកម្មវិធីព្រឹកនេះ និង រំពឹងទុកថា នឹងមានការចាប់អារម្មណ៍ជាច្រើនមកលើគម្រោងរបស់យើង ។ យើងនឹងមានការផ្តល់ជូនពិសេសៗ ក៏ដូចជាតម្លៃឯកតាពិសេស ដល់អតិថិជនរហូតដល់ថ្ងៃទី ៣០ ខែឧសភា» ។
L’attrait BOEUNG KENG KANG ជាគម្រោងខុនដូ ១៤៩ បន្ទប់ដែលនៅស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកង១ នឹងត្រូវបញ្ចប់ការសាងសង់តាមពេលកំណត់នៅឆ្នាំ ២០២០ នេះហើយ ។ គម្រោងចំនួន ៤០ ភាគរយ ត្រូវបានលក់ដាច់អស់ហើយ ហើយមានការសង្ឃឹមយ៉ាងមុតមាំថា គម្រោងសាងសង់ដែលមានការរចនាបែបជប៉ុនដ៏សក្ដិសម និង មានបំពាក់គ្រឿងសង្ហារិមគ្រប់គ្រាន់នេះនឹងបំពេញតម្រូវការសម្រាប់អ្នកដែលចង់បានអគារខុនដូដែលមានគុណភាពខ្ពស់នៅក្នុងទីផ្សារ ។
តម្លៃពិសេស សំដៅដល់ អាផាតមិនសមល្មមមួយ ដែលអាចទិញបានក្នុងតម្លៃតិចត្រឹម$ ៨៨,១០០ ដោយរួមបញ្ចូលទាំងពន្ធអាករតម្លៃបន្ថែម ។ ការផ្តល់ជូនដទៃទៀតរួមមានការថែមជូនការថែទាំដោយគិតថ្លៃសម្រាប់រយៈពេលមួយឆ្នាំ ទូរសព្ទ iPhone X 256GB និង មានទាំងដំណើរកម្សាន្តទៅកាន់ Disneyland នៃទីក្រុងតូក្យូផងដែរ ។
កម្មវិធីចូលទស្សនាដោយសេរីក៏មានការដាក់បង្ហាញបច្ចុប្បន្នភាពទីផ្សារ Q1 ក្នុងឆ្នាំ២០១៨ របស់ CBRE នៅវេលាម៉ោង ៣ រសៀល ថ្ងៃព្រហស្បតិ៍ និង នៅថ្ងៃសុក្រ ម៉ោង ១១ ថ្ងៃត្រង់ និង ២ រសៀល។ បន្ទប់តាំងបង្ហាញលក់របស់ L’attrait BOEUNG KENG KANG មានទីតាំងស្ថិតនៅអគារលេខ ១៦ ផ្លូវ ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក JONATHAN FLEXER តំណាងក្រុមហ៊ុន CBRE កម្ពុជា
តាមរយៈ jonathan.flexer@cbre.com និង +855 89 555 797 ៕