ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ! ស៊ុនស៊ីម៉ិចកូប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាសឈ្នះរង្វាន់រថយន្តដ៏ថ្មីស្រឡាង!
ភ្នំពេញ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក និង ជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និង ឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និង រង្វាន់ផ្សេងៗជាច្រើនទៀត ។ កម្មវិធីចាប់រង្វាន់នេះនឹងធ្វើឡើងជារៀងរាល់ខែ ដោយមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ចាប់ពីបំណាច់ខែតុលា រហូតដល់បំណាច់ខែកុម្ភៈ ឆ្នាំ ២០២១ ។
ក្នុងឱកាសដ៏មហាឡារិកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏មិនភ្លេចពីការចួលរួមចំណែកដ៏សំខាន់ នៅក្នុងសង្គមផងដែរ គឺក្រុមហ៊ុនក៏នឹងធ្វើការបរិច្ចាកទឹកប្រាក់ ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅដល់ប្រជាជនដែលកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់ផងដែរ ។
នៅក្នុងពិធីសម្ពោធប្រូម៉ូសិនដ៏ធំនេះ លោក គង់ ចិត្រា អគ្គនាយកនៃក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានថ្លែងឲ្យដឹងដែរថា៖ «ក្រុមហ៊ុនស៊ុនស៊ីម៉ិច មានវត្តមាននៅលើទីផ្សារមកទល់បច្ចុប្បន្ននេះ ក៏ព្រោះដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើនលើសលប់ នៅក្នុងប្រទេសកម្ពុជា ។ ភាពសប្បាយរីករាយនិងការពេញចិត្តរបស់អតិថិជន គឺជាការផ្តោតសំខាន់របស់យើងខ្ញុំ ហើយការបើកសម្ពោធប្រម៉ូសិនដ៏ធំនេះ គឺដើម្បីបង្កភាពរំភើបរីករាយជូនដល់អតិថិជនបន្ថែមទៀត និងជាការថ្លែងអំណរគុណផងដែរ ដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូអស់រយៈពេលជាង ២៧ ឆ្នាំមកនេះ ។ ក្រុមហ៊ុនសូមធានាជូនអតិថិជនថា ការផ្តល់ជូនរង្វាន់នេះ គឺជារង្វាន់ពិតៗ នឹងមិនមានការក្លែងបន្លំណាមួយជាដាច់ខាត និងមានតម្លាភាពបំផុត។ ហេតុដូចនេះ សូមអតិថិជនទាំងអស់ កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញរួសរាន់មកកាន់សាខាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត» ។
គួរបញ្ជាក់ផងដែរថា រាល់អតិថិជនដែលចំណាយទឹកប្រាក់ចាប់ពី ១៥០ ដុល្លារនៅគ្រប់សាខាស៊ុនស៊ីម៉ិចកូ នឹងទទួលបានសន្លឹកឆ្នោត ១ សន្លឹក ដែលមានឱកាសឈ្នះដល់ទៅ ៥ ដងជារៀងរាល់ខែ ដល់បំណាច់ខែកុម្ភៈ ឆ្នាំ ២០២០ ។ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន និង មានឱកាសឈ្នះកាន់តែច្រើន ។
អមជាមួយគ្នា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏បានប្រកាសបើកសាកល្បងនូវគេហទំព័រថ្មីរបស់ខ្លួន www.sunsimexco.com ដែលអនុញ្ញាតអោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញតាមប្រព័ន្ធអេឡិចត្រូនិចនេះ ។ ការបើកសាកល្បងនេះ គឺជាដំណាក់ដំបូងប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការទិញទំនិញតាមទូរស័ព្ទដៃ ។
អំពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ
ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ក្នុងការផ្គត់ផ្គត់គ្រឿងអេឡិចត្រូនិច និងបរិក្ខារផ្ទះបាយជូនប្រជាជនកម្ពុជា ។ ក្រុមហ៊ុនផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ រួមមានទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងបរិក្ខារផ្ទះបាយជាច្រើនមុខទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗនៅទូទាំងសកលលោក ដូចជា Sony, Panasonic, Samsung, LG, Philips, Sharp, Midea, Electrolux, Akira, Toshiba, Fujioh, Beko, និង Mayer ជាដើម ។
ជាមួយនឹងវត្តមានជាង ២៧ ឆ្នាំ នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ មានសាខាសរុប ១៩ កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនៅមាន ១៤ សាខានៅរាជធានីភ្នំពេញ និង៥សាខានៅតាមបណ្តាខេត្តធំៗ ដូចជា បាត់ដំបង សៀមរាប កំពង់សោម កំពត និងកំពង់ចាម ៕