ធ្វើម៉េចទទួលបាន Iphone11 Pro Max ភ្លាមៗពីវីង?
វីងកំពុងតែធ្វើឲ្យអតិថិជនរបស់ខ្លួនកាន់តែភ្ញាក់ផ្អើល ជាមួយការផ្តល់ជូនរង្វាន់ប្រចាំខែ Iphone11 Pro Max ទឹកប្រាក់ $1,000 អាហារូបករណ៍ 50% រួមទាំងរង្វាន់ជាច្រើនផ្សេងទៀត ។
ដើម្បីក្លាយជាម្ចាស់រង្វាន់ទាំងនេះ លោកអ្នកគ្រាន់តែបង់ថ្លៃធានារ៉ាប់រង ថ្លៃទូរទស្សន៍ខ្សែកាប ឬថ្លៃអ៊ីធឺណេត និង ថ្លៃសាលាដែលជាដៃគូសហការរបស់ វីង តាមរយៈភ្នាក់ងារវីងជាង ៨០០០ កន្លែងទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារ «ទូទាត់វិក្កយបត្រ» លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទាំងនេះ ។
ការផ្តល់ជូនដ៏ពិសេសនេះនឹងធ្វើឡើងចាប់ពី ថ្ងៃទី ២៨ កញ្ញា រហូតដល់ ២៧ ធ្នូ ២០២០ ។ ក្រុមការងាររបស់ធនាគារឯកទេសវីង នឹងធ្វើការចាប់រង្វាន់ Iphone11 Pro Max ១ រង្វាន់ ទឹកប្រាក់ $1,000 ១ រង្វាន់ អាហារូបករណ៍ 50%១ រង្វាន់ និង ទឹកប្រាក់ជាច្រើនផ្សេងទៀតជារៀងរាល់ខែ ។ អតិថិជនដែលមានសំណាងនឹងត្រូវប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ធនាគារឯកទេសវីង ។ ទូទាត់វិក្កយបត្រតាមរយៈវីង ចំណាយពេលវេលាកាន់តែតិច ទូទាត់បានគ្រប់ទីកន្លែង ព្រមទាំងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណ www.wingmoney.com/km/win-prize-via-wing-agent-wing-money-app/