មិនស្មានថា ត្រឹមតែមួយថ្ងៃសោះ ទូរស័ព្ទ Huawei ទាំង ៣ ម៉ូដែល លក់ដាច់អស់ពីស្តុក !
ភ្នំពេញ៖ ទីបំផុតស្មាតហ្វូនស៊េរីថ្មីឆ្នាំ ២០១៨ បីម៉ូដែល Huawei Y7 Pro 2018 ($189), Huawei Y9 2018 ($249) និង Huawei Nova 3e ($329) របស់ក្រុមហ៊ុន Huawei បង្ហាញខ្លួនលើកដំបូងលើទីផ្សារកម្ពុជា និង ទទួលបានការគាំទ្រខ្លាំងពីអតិថិជន រហូតអស់ពីស្តុក កាលពីចុងសប្តាហ៍មុន ។
លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់នៅក្នុងកម្មវិធីដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ ២០១៨ ថា «យើងទទួលបានការកក់ច្រើនលើសពីការរំពឹងទុកសម្រាប់ស្មាតហ្វូនស៊េរីថ្មី ៣ ម៉ូដែល Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 ហើយមកដល់ភ្លាម គឺថាអស់ភ្លែតតែម្តង ។
សម្រាប់អតិថិជនដែលខកខានអាចកក់បន្ថែមសម្រាប់ស្តុកទី ២ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរស័ព្ទ ដង Selfie Stick ស៊ីម ស្មាត និង កញ្ចប់ធំម្ម៉ង ១២ សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព្ទ, ដបទឹក ស៊ីមស្មាត និង កញ្ចប់ធំហ្មង ១២ សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និង កញ្ចប់ធំហ្មង ៨ សប្តាហ៍» ។
អតិថិជនអាចកុម្ម៉ង់ទុកមុន Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែអញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានបុគ្គលិកលក់ ឬ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនជិតលោកអ្នកជាងគេ ។
Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ ២០១៨ មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់ ។ ផ្នែកខាងក្រោយស្រោបដោយកញ្ចក់ចែងចាងឆើតឆាយថ្មី 2.5D គែមកោងស្រោបដោយលោហធាតុ ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និង ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB មានអេក្រង់ទំហំ ៥.៨៤ អ៊ីង កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+ បំពាក់កាមេរ៉ាភ្លោះក្រោយទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ 16 MP និង Aperture F2.0 មានមុខងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ 3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិជ្ជា fast charging ។
ចំណែកឯស្មាតហ្វូន Huawei Y9 2018 វិញ គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និង ស្របតាមតម្រូវការអ្នកប្រើប្រាស់ជាពិសេ សគុណភាពនៃការផលិតតួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ ៥.៩៣ អ៊ីង កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះខាងមុខទំហំ 16MP+2MP និង ខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធ Android 8.0 (Oreo) ចេញពីប្រអប់ស្រាប់ជាមួយនឹង RAM 3GB និង ROM 32GB និង បន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខ មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិជ្ជា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ។
រីឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ ៥.៩៩ អ៊ីង ដែលមានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 13MP+2MP កាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត មានជើងទម្ររដាក់ស៊ីមបានពីរ & Micro SD card ១ (256G) និង ច្ចេកវិជ្ជា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។
មានវត្តមានក្នុងកម្មវិធីដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ ២០១៨ លោក កែវ ចន្ទ័ពន្លឺរស្មី ដែលជាតារាសម្តែង និង ជាពិធីករ ព្រមទាំងជាតារាបង្ហាញម៉ូដ ភីយ៉ា វ៉េកា បានបង្ហាញនូវបទពិសោធន៍ផ្ទាល់ស្របគ្នាថា៖ «សឹងតែមិនគួរឲ្យជឿថា ស្មាតហ្វូន Huawei Nova 3e, Y9 2018 នឹង Y7 Pro 2018 លក់ដាច់ដល់ម្ល៉ឹង ! តែវាជាការពិត អតិថិជនជាច្រើនបានមកជាវទូស័ព្ទដែលខ្លួនកក់ ក៏ដូចជាមានភ្ញៀវថ្មីមកកុម្ម៉ង់បន្តជាបន្ទាប់» ។
ប្រញាប់រួសរាន់ឡើង កក់ទុកមុន ស្មាតហ្វូន Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់មានតម្លៃពិសេស និង កាដូថែមសន្ធឹកសន្ធាប់ ! ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook:
www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com