រំភើបហួសថ្លែង! ស្រាបៀរ អង្គរ រកឃើញអ្នកឈ្នះរង្វាន់រហូតដល់ 120 រូបហើយ!
កម្មវិធីគាស់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ដ៏អស្ចារ្យរបស់ស្រាបៀរ អង្គរ ដែលហៅថា យុទ្ធនាការ ជល់ម៉ោ ចាប់តាំងពីចាប់ផ្តើមរហូតដល់ពេលនេះ បានផ្តល់ឲ្យអតិថិជន ស្រាបៀរអង្គរនូវឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនដែលមានចំនួនសរុបរហូត ដល់ រង្វាន់ ហើយរង្វាន់ទាំងនេះក៏បានទៅដល់ដៃអតិថិជនមហាសំណាងរួច ហើយផងដែរ។
ក្រុមហ៊ុនស្រាបៀរ អង្គរ សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាង ដែលមានចំនួនសរុប 120 រូប ដែលក្នុងនោះមានអ្នកឈ្នះចំនួន 88 រូប ទទួលបាន ទូរស័ព្ទ iPhone 11 Pro Max និងចំនួន 4 រូប ទទួលបានមាសសុទ្ធ 1 ជី ហើយ ចំនួន2 រូប មាសសុទ្ធ 2 ជី ចំណែកទឹកប្រាក់ 5,000,000 រៀល វិញមាន ចំនួន 33 រូប។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង 28 ឆ្នាំដ៏មហស្ចារ្យ ដែលស្រាបៀរ អង្គរ
ផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ យោងតាមលោកសោម ច័ន្ទណារ៉ាតដែលជា
ប្រធានម៉ាកផលិតផលរបស់ស្រាបៀរអង្គរ បានឲ្យដឹងថា អតិថិជនស្រាបៀរ អង្គរ ដែលមិនទាន់បានឈ្នះរង្វាន់ ក៏នៅតែមានឱកាសឈ្នះក្នុងកម្មវិធី ជល់ម៉ោ ឈ្នះម៉ោ ពីស្រាបៀរ អង្គរ នៅទូទាំង ប្រទេស ព្រោះកម្មវិធីនេះនឹងចាប់ផ្តើមរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020។ អតិថិជន គ្រាន់តែគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ រួចស្វែងរកមើលរង្វាន់ នឹងមានសំណាងឈ្នះ មហារង្វាន់ដូចជារថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូក្រាម ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។
លោកបានបន្ថែមទៀតថា កម្មវិធីនេះគឺដើម្បីអរគុណអតិថិជនទាំងអស់ដែលធ្វើឲ្យ
ស្រាបៀរ អង្គរ ក្លាយជាស្រាបៀរដ៏ពេញនិយមតាំងពីឆ្នាំ 1992 ក៏ដូចជាដើម្បីអបអរ
រសជាតិកាន់តែឈ្ងុយឆ្ងាញ់របស់ស្រាបៀរ អង្គរ ផងដែរ។
សូមចាំថា បើអ្នកគាស់កាន់តែច្រើន អ្នកនឹងមានឱកាសឈ្នះកាន់តែច្រើន ព្រោះ រង្វាន់នៅក្នុងក្រវិលកំប៉ុងជាច្រើនកំពុងរង់ចាំអ្នកពីស្រាបៀរ អង្គរ។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ