រូបរាងក៏អែម ថែមទាំងមានលក្ខណៈពិសេសកាន់តែឡូយ លង់ចិត្តជាមួយ OPPO F7 ហើយ !
បន្ទាប់ពីព័ត៌មានបែកធ្លាយជាច្រើនកន្លងមក ទីបំផុតក្រុមហ៊ុន OPPO បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីកាលពីថ្ងៃទី ២៦ មីនា កន្លងទៅ នៅទីក្រុងបុំបៃ ប្រទេសឥណ្ឌា ។ OPPO F7 គឺជាស្មាតហ្វូនស៊េរីចុងក្រោយដែលមានរូបរាង និង លក្ខណៈពិសេសៗថ្មីជាច្រើន ជាពិសេស ទូរស័ព្ទស៊េរីថ្មីនេះបានរក្សានូវកិត្តិនាមរបស់ក្រុមហ៊ុនជា «អ្នកឯកទេសស៊ែលហ្វីឈានមុនគេ» ។
ការរចនាស្រស់ស្អាតប្រកបដោយភាពឥតខ្ចោះ និង បច្ចេកវិទ្យាឈានមុខគេរបស់ F7 បានធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និង អ្នកប្រើប្រាស់ទូទៅ ។
OPPO F7 ត្រូវបានអភិវឌ្ឍលើបីចំណុចទាំងផ្នែកខាងក្នុង និង ខាងក្រៅ សម្រាប់ OPPO ត្រកូល F នោះគឺ រូបរាងកាន់តែស្អាតជាមួយអេក្រង់ដ៏ធំ (Notch Screen) កាមេរ៉ាទំនើប និង ប្រព័ន្ធប្រតិបត្តិការកាន់តែងាយស្រួល ។
ជំនួយការផ្នែកសិល្បៈផ្ទាល់ខ្លួនដ៏អស្ចារ្យ
OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ ២៥ មេហ្គាភិចស៊ែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេសម្រាប់ការ ថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃ និង ស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ ។ ជាពិសេសទៅទៀតក៏នៅមានមុខងារ Vivid Mode ដែលផ្តល់នៅកម្រិតពណ៌ពេញលេញស្រស់ស្អាត បូករួមទាំងរូប AR Sticker ស្អាតៗថែមទៀតផង ។
មិនតែប៉ុណ្ណោះ កាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែលធ្វើឲ្យ ការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ ។ ជាមួយដំណោះស្រាយនៃភាពស្អាតជាង ៩ លាន និង បច្ចេកវិទ្យានៃការចំណាំចំនួន ២៩៦ ចំណុចដែលអាចឲ្យរូបភាពរបស់អ្នកបង្ហាញភាពស្អាតបែបធម្មជាតិ ។
អេក្រង់ដ៏ធំ
ទូរស័ព្ទស៊េរីថ្មីនះ មានអេក្រង់ធំពេញទំហំ 6.23 និង 19:9 ដែលជាស្មាតហ្វូនទីមួយដែលផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនា ។ F7 ក៏មានបំពាក់ដោយបច្ចេកវិទ្យាស្គេនផ្ទៃមុខ រួមទាំងផ្ទៃរូបរាងដ៏ស្រស់ស្អាតផងដែរ ប្រៀបដូចជាផ្កាយរះក្នុងផ្ទៃមេឃងងឹតយ៉ាងដូច្នេះដែរ ។
ជាមួយនឹងការរចនាអេក្រង់ស្រស់ស្អាត និង ទំនើបស៊ីដាច់គេ F7 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ក្នុងការទស្សនាដ៏អស្ចារ្យជាមួយ នឹងទូរស័ព្ទស៊េរីថ្មីនេះ ។
ភាពខ្លាំងទាំងក្នុង និង ក្រៅ
ជាងនេះទៅទៀត OPPO F7 ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធ (ColorOS 5.0 system) ជា system របស់ OPPO ចុងក្រោយដែលបាន Upgrade ដំណើរការដោយ Android 8.1ជំនាន់ចុងក្រោយដែលធ្វើអោយដំណើរការបានរលូនល្អ និង មានភាពវៃឆ្លាតក្នុងការបែបចែក និង បង្ហាញព័ត៌មានលម្អិតនៃជើងហោះហើរ ការទិញទំនិញតាមអ៊ីនធើណែត តាមដានការបញ្ជាទិញជាដើម ។
OPPO F7 ដែលបានសម្ពោធរូបរាងជាលើកដំបូងនៅប្រទេសឥណ្ឌាមានដូចជា ពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និង តួខ្លួនជាប្រភេទ Glossy Design និង ពណ៌ខ្មៅ (Diamond Black) តួខ្លួនជាប្រភេទ Glossy Design ព្រមទាំងមានក្រឡាដូចជាពេជ្រដែលជាចំណុចពិសេស ទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសគឺយុវវ័យតែម្តង ។
ចំពោះ OPPO F7 Rom 64GB តម្លៃ Rs. 21990 និង OPPO F7 Rom 128GB តម្លៃ Rs. 26990 ។ ពេលនេះ OPPO F7 ទើបតែសម្ពោធ និង មានលក់នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៨ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ។ តើហ្វេន OPPO ណាខ្លះចង់បានទូរស័ព្ទដ៏ទំនើបមួយនេះ ? ៕