ស្រាបៀរ អង្គរ បង្កើតភាពភ្ញាក់ផ្អើល អារម្មណ៍រំភើប ជាមួយការផ្តល់រង្វាន់ភ្លាមៗនៅនឹងកន្លែង (វីដេអូ)
ចាប់ពីខែមិថុនា ស្រាបៀរ អង្គរ បានបែងចែកក្រុមការងារជល់ម៉ោ ដើម្បីចុះទៅតាមហាងដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនភាពរំភើបរីករាយភ្ញាក់ផ្អើលបន្ថែមទៀតសម្រាប់កម្មវិធីគាស់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ដ៏អស្ចារ្យរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។ នៅពេលក្រុមការងារផ្តល់រង្វាន់ក្នុងកម្មវិធីជល់ម៉ោទៅដល់ទីតាំងហាង អតិថិជនគ្រាន់តែគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយពិនិត្យមើលរង្វាន់នៅក្នុងក្រវិលកំប៉ុង។ បើពួកគាត់ឈ្នះរង្វាន់ នឹងទទួលបានរង្វាន់ភ្លាមៗតែម្តង ។
ការឆ្លើយតបរបស់អតិថិជនពិតជាធ្វើឲ្យរំភើបជាខ្លាំង ហើយក៏បានដឹងតៗគ្នាថា មិនត្រឹមតែស្រួលឈ្នះទេ ថែមទាំងស្រួលយករង្វាន់ទៀត! លោក សួស ពិសិទ្ធ ដែលជាអ្នករចនារូបភាពបានចែករំលែកថា “ខ្ញុំស្ទើរតែមិនជឿសោះ នៅពេលដែលខ្ញុំ គាស់ក្រវិលកំប៉ុង ហើយក៏ឃើញរង្វាន់ទូរស័ព្ទ iPhone 11 Pro Max” ។ “តែអ្វីកាន់តែ រំភើបនោះ គឺនៅពេលដែលខ្ញុំទទួលរង្វាន់ iPhone 11 Pro Max ភ្លាមៗនៅនឹងកន្លែង! ក្រុមការងារជល់ម៉ោរបស់ស្រាបៀរ អង្គរ ផ្តល់ភាពងាយស្រួលដល់ខ្ញុំមែនទែន ហើយខ្ញុំក៏សូមអរគុណផងដែរ។”
ស្រាបៀរ អង្គរ បានប្រគល់រង្វាន់ទូរស័ព្ទ iPhone 11 Pro Max សរុបចំនួន 14 គ្រឿង ដល់ហាង និងភោជនីយដ្ឋានចំនួន 2 នៅរាជធានីភ្នំពេញ។ ផែនការនេះក៏កំពុងដំណើរការផងដែរ សម្រាប់ក្រុមការងារជល់ម៉ោ ដើម្បីចុះទៅប្រគល់រង្វាន់នៅតាមទីតាំងសំខាន់ៗដូចជា ខេត្តបាត់ដំបង និង ខេត្តសៀមរាបផងដែរ។
យុទ្ធនាការជល់ម៉ោ បន្តរហូតមកដល់ពេលនេះ គឺដើម្បីផ្តល់ឲ្យអតិថិជននូវឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដូចជា រថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 ជី មាសសុទ្ធ 2 ជី មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និង រង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយ កេស។ អ្វីដែលពួកគាត់ត្រូវធ្វើ គឺគ្រាន់តែជាវស្រាបៀរ អង្គរ គាស់ក្រវិលកំប៉ុង រួចពិនិត្យមើលរង្វាន់។ ស្រាបៀរ អង្គរ មានលក់នៅគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជា។ កម្មវិធីជល់ម៉ោរបស់ស្រាបៀរ អង្គរ នឹងបន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!