តោះយើងនាំគ្នាប្រមាញ់មហារង្វាន់!
ដំណើរប្រមាញ់មហារង្វាន់បានចាប់ផ្តើមហើយ! កម្មវិធីប្រម៉ូសិនពិសេសនេះ រៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រ និង ជាវស្រាបៀរ Black Panther ជាច្រើនឆ្នាំកន្លងមកនេះ ។ ស្រាបៀរ Black Panther មានរសជាតិឆ្ងាញ់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាមានថាមពលខ្លាំង និង អារម្មណ៍ស្វាហាប់ក្នុងការប្រមាញ់មហារង្វាន់នេះ ។ ដូច្នេះប្រសិនបើលោកអ្នកកំពុងស្វែងរកបទពិសោធន៍កាន់តែខ្លាំង និង មានឆន្ទៈស្វែងរកមហារង្វាន់ធំ យើងសូមអញ្ជើញលោកអ្នកឱ្យចូលរួមក្នុងកម្មវិធីសប្បាយៗក្នុងការប្រមាញ់រកមហារង្វាន់ធំ ដោយគ្រាន់តែគាស់ និង ពិនិត្យមើលក្នុងក្រវិលកំប៉ុង ដែលអាចមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោម ៖
រង្វាន់ធម្មតា ៖
- រង្វាន់ស្រាបៀរ Black Panther 330ml មួយ (១) កំប៉ុង
- រង្វាន់សាច់ប្រាក់ ប្រាំពាន់រៀល (5,000 រៀល)
- រង្វាន់សាច់ប្រាក់ មួយម៉ឺនរៀល (10,000 រៀល)
- រង្វាន់សាច់ប្រាក់ មួយសែនរៀល (100,000 រៀល)
រង្វាន់ពិសេស ៖
- រង្វាន់សាច់ប្រាក់ ពីរលានរៀល (2,000,000 រៀល) ចំនួន 100 រង្វាន់
- រង្វាន់ម៉ូតូ Honda Dream 125CC ឆ្នាំ 2020 ចំនួន 30 រង្វាន់
- រង្វាន់ទូរស័ព្ទ Iphone 11 Pro (ទំហំ 256GB ពណ៌ខ្មៅ) ចំនួន 30 រង្វាន់
រង្វាន់ធំ ៖ រថយន្តភីកអាប់ Mazda BT-50 Pick-Up Truck កម្លាំងម៉ាស៊ីន 3.2L ឆ្នាំ 2020 ចំនួពីររង្វាន់
ចំពោះរង្វាន់ធម្មតាខាងលើ លោកអ្នកអាចបើករង្វាន់ទាំងនេះដោយគ្រាន់តែបង្ហាញក្រវិលកំប៉ុង BlackPanther ដែលត្រូវរង្វាន់នោះ នៅហាង ឬដេប៉ូចែកចាយណាមួយដែលចូលរួមក្នុងកម្មវិធីប្រម៉ូសិនពិសេសនេះ ។ អតិថិជនដែលត្រូវរង្វាន់ពិសេស និង រង្វាន់ធំ ត្រូវរក្សាក្រវិលកំប៉ុង និង សំបកកំប៉ុងដែលត្រូវរង្វាន់ ហើយទូរស័ព្ទទៅលេខ 1-800-2088 ដើម្បីបើករង្វាន់ទាំងនេះ។
អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក! រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក ។ សូមរួសរាន់ជាវស្រាបៀរ Black Panther ដើម្បីទទួលបានអារម្មណ៍ថាមានថាមពលខ្លាំង ដើម្បីប្រមាញ់មហារង្វាន់! ចំពោះព័ត៌មានបន្ថែមសូមទៅកាន់គេហទំព័រ Facebook (/blackpanthercambodia) ហើយចុច Like ដើម្បីទទួលបានព័ត៌មានថ្មីៗ ។
កម្មវិធីប្រម៉ូសិនពិសេសអស្ចារ្យនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ។
បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ។