ទូរស័ព្ទទំនើប vivo V9 សម្ពោធជាផ្លូវការនៅកម្ពុជា !
កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រុមហ៊ុន vivo បានប្រារព្ធពិធីសម្ពោធបង្ហាញវត្តមានស្មាត ហ្វូនម៉ូដែលថ្មីរបស់ខ្លួន គឺ vivo V9 ដែលជាទូរស័ព្ទជំនាន់ស្ថិតនៅក្នុងត្រកូល V បំពាក់កាមេរ៉ាភ្លោះ និង មានអេក្រង់ Full View Display ដ៏ទំនើបបំផុត ។
ព្រឹត្តិការណ៍នេះ គឺទទួលបានអញ្ជើញចូលរួអពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន vivo និង ភ្ញៀវកត្តិយសដែលជាដៃគូតំណាងចែក ចាយមកពីទូទាំងប្រទេស ។ ជាពិសេសជាងនេះទៅទៀតនោះ គឺមានវត្តមានតារាចម្រៀងដ៏ល្បីឈ្មោះបំផុតនៅក្នុងព្រះរាជា ណាចក្រកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជា Brand Ambassador តំណាងឱ្យក្រមហ៊ុនទូរស័ព្ទ vivo ថែមទៀតផង ។
ក្រុមហ៊ុន vivo បានបញ្ជក់ថា ស្មាតហ្វូន V9 ថ្មីនេះ គឺមានអេក្រង់ Full View Display ទំហំ 6.3 អ៊ីងមានកម្រិតបង្ហាញ FHD+ 2280×1080 Pixel ដែលនឹងធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយការប្រើប្រាស់ និង ទស្សនាវីដេអូផ្សេងៗ ជាមួយនឹងកម្មវិធី ចែកអេក្រង់ 3.0 ក៏នឹងបន្ថែមនូវចំណីអារម្មណ៍ និង ភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់មួយកម្រិតថែមទៀតផងដែរ ។
ស្មាតហ្វូន V9 មានកាមេរ៉ាមុខទំហំ 24MP ដែលបំពាក់នូវសេនសឺ 1/2.78 អ៊ីង ដែលអាចធ្វើឲ្យពន្លឺចូលបានគ្រប់គ្រាន់ និង ធ្វើឲ្យរូបស៊ែលហ្វីកាន់តែភ្លឺស្អាត ។ និយាយរួមទៅ V9 គឺជាទូរស័ព្ទដែលថតរូបស៊ែលហ្វីច្បាស់ជាងគេនាពេលបច្ចុប្បន្ន ។ នៅលើកាមេរ៉ាស្មាតតហ្វូន V9 ថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយបច្ចេកវិទ្យា A.I. Beauty ដែលជាការប្រមូលព័ត៌មានសម្គាល់ពីមុខមាត់ជាក់លាក់របស់មនុស្សផ្សេងៗពីគ្នាតាមរយៈទិន្នន័យលើផ្ទៃមុខមនុស្សជាច្រើនលាននាក់បូករួមនឹងអ្នកជំនាញវិជ្ជាជីវៈថតរូប និង អ្នកជំនាញផ្នែកតុបតែងមុខត្រូវបានពិគ្រោះយោបល់ក្នុងអំឡុងពេលនៃដំណើរការស្រាវជ្រាវ និង អភិវឌ្ឍន៍បច្ចេកវិទ្យានេះ ។
លើសពីនេះទៀតនោះ កាមេរ៉ាស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា AR Cute Selfie ដែលអាចឲ្យលោកអ្នកជ្រើសរើសស្តាយដែលចូលចិត្តធ្វើឱ្យរូបថតមើលទៅពិសេស និង កាន់តែតែមានភាពស្រស់ស្អាត ។ ស្មាតហ្វូន V9 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា ដោះសោរដោយស្កេនមុខរួមគ្នា នឹងការដោះសោរដោយស្កេនក្រយ៉ៅដៃបានយ៉ាងលឿនផងដែរ ។ ដូចនេះ យើងឃើញថាបច្ចេក វិទ្យារបស់ V9 ពិតជាមានចំណុចគួរឱ្យចាប់អារម្មណ៍ច្រើនមែនទែន ។
V9 មានរ៉េមទំហំ 4GB និង មានអង្គចងចាំទំហំ 64GB និង អាចន្ថែមបានដល់ 256GB ។ ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ Android 8.1 / Funtouch OS4.0 ពិតជាធ្វើឱ្យការដំណើរការនៃកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់ ។ V9 មានថាម ពលថ្មទំហំ 3260 mAh ដែលអាចអោយអ្នកប្រើសម្រាប់ការប្រើប្រាស់ធម្មតាបានមួយថ្ងៃពេញផងដែរ ។
អ្វីដែលប្លែកសម្រាប់ស្មាតហ្វូន V9 នោះ គឺមុខងារមិនរំខានដល់ការលេងហ្គេមរបស់អ្នក ដែលនឹងមិនធ្វើឱ្យការលេងហ្គេមរបស់អ្នកបានកាត់ផ្តាច់នោះទេ ដូចនេះ អ្នកនៅតែអាចលេងហ្គេម និង អាចលើកទូរស័ព្ទក្នុងពេលតែមួយបានថែមទៀតផង ។
ក្រុមហ៊ុន បានន្ថែមថា ស្មាតហ្វូន V9 ដែលជាម៉ូដែលថ្មីរបស់ vivo នេះ គឺពិតជាល្អសម្រាប់អ្នកដែលនិយមចូលចិត្តភាពទាន់សម័យ ជាពិសេសយុវវ័យតែម្តង ពីព្រោះតែតម្លៃសមរម្យ និង ភាពទាន់សម័យនៃបច្ចេកវិទ្យារបស់វា ។ សម្រាប់ការមកដល់របស់ vivo V9 ក្រុមហ៊ុនផ្តល់តម្លៃពិសេសត្រឹមតែ ៣២៩ ដុល្លារប៉ុណ្ណោះ ដែលពិតជាសមរម្យជាងស្មាតហ្វូនកំពូលៗ ដែលជាដៃគូររបស់ vivo ដែលមានបច្ចេកវិទ្យាទំនើបដូចគ្នានោះ ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន vivo បានចាប់ដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន Smart ដែលលោកអ្នកអាចរកជាវបាននូវទូរស័ព្ទ vivo ដោយនឹងទទួលបាននូវកាដូបន្ថែមពី Smart យ៉ាងច្រើនផងដែរ ៕