ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)
ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានកំណើនកើនឡើងគួរឲ្យកត់សម្គាល់ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ។ ទាំងនៅទីក្រុង ទីប្រជុំជន និង ទីជនបទ គេសង្កេតឃើញថា សំណង់អគារខ្ពស់ៗ មានទាំងសណ្ឋាគារអគារការិយាល័យ ខុនដូ បុរី ផ្ទះល្វែង បាននឹងកំពុងស្ថាបនាជាច្រើនឥតគណនាពីមួយថ្ងៃទៅមួយថ្ងៃ ។ ឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់អតិថិជន ក្រុមហ៊ុនសម្ភារសំណង់ដ៏ធំរបស់ប្រទេសថៃ Siam Cement Group (SCG) បាននឹងកំពុងបម្រើសេវាកម្ម និង ផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិជាច្រើនប្រភេទសម្រាប់បម្រើឲ្យវិស័យសំណង់ និង ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងប្រទេស ។
ដោយសារតែគុណភាពខ្ពស់នៃផលិតផលរបស់ SCG នេះហើយ បានជាធ្វើឲ្យអតិថិជនជាច្រើនទាំងនៅទូទាំងប្រទេសបានសម្រេចចិត្តជ្រើសរើសផលិតផលរបស់ក្រុមហ៊ុនមួយនេះសម្រាប់ការសាងសង់ និង បំពាក់នៅក្នុងអគាររបស់ពួកគេ ។ ក្នុងនោះមានដូចជា ៖ Treeline Hotels ជាសណ្ឋាគារដែលមានលក្ខណៈទាន់សម័យ និងមានវត្តមានលើទឹកដីសៀមរាបយូរមកហើយ ក៏បានប្រើប្រាស់ស៊ីម៉ង់ត៍ K Cement សម្រាប់ចាក់គ្រឹះអគារ ដំបូលក្បឿងម៉ាក SCG ទុយោទឹកម៉ាក SCG Smooth Finish ប្រើ Smart Board និង Smart Wood សំណង់អគារសាងសង់ពីបេតុងលាយស្រេច SCG CPAC និងសម្ភារការពារសំឡេង SCG Gypsum Board ។
មិនត្រឹមតែប៉ុណ្ណោះ រមណីយដ្ឋានដ៏ល្អប្រណីតលំដាប់ផ្កាយប្រាំ នៅកោះរ៉ុង ក្នុងខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា The Royal Sands Koh Rong ក៏ជ្រើសរើសយកបណ្តាផលិតផលជាច្រើនរបស់ក្រុមហ៊ុន SCG ផងដែរ។ គ្រឹះនៃអគារ The Royal Sands Koh Rongប្រើស៊ីម៉ង់ត៍ SCG ដំបូល SCG សំណង់អគារប្រើបេតុងលាយស្រេច SCG CPAC Smooth Finish ប្រើ Smart Board និង Smart Wood សម្ភារការពារសំឡេង SCG Gypsum Board COTTO សម្រាប់សម្ភារបន្ទប់ទឹក និងទុយោទឹកម៉ាក SCG ។
ក្រៅពីនេះ នៅមានសណ្ឋាគារដ៏ទំនើប និងប្រណីតខ្ពស់កប់ពពកមួយទៀតដែលមានទីតាំងស្ថិតនៅតាមដងមហាវិថីព្រះមុនីវង្ស នោះគឺ សណ្ឋាគារ Rosewood រាល់សំណង់អគារ និងសម្ភារដែលត្រូវបានបំពាក់ក្នុងអគារ ស្ទើរតែទាំងស្រុងសុទ្ធតែប្រើសប្រាស់ផលិតផលរបស់ក្រុមហ៊ុន SCG ក្នុងនោះរួមមាន៖ គ្រឹះអគារប្រើប្រាស់ស៊ីម៉ង់ត៍ K Cement កម្រាល និងជញ្ជាំងប្រើ SCG Smart Wood និង Smart Board សម្ភារការពារសំឡេង SCG Gypsum Board COTTO សម្រាប់សម្ភារបន្ទប់ទឹក ប្រព័ន្ធទឹកប្រើប្រាស់ទុយោម៉ាក SCG និងដំបូលក្បឿងម៉ាក SCG ។
ផលិតផលរបស់ SCG គ្របដណ្តប់លើសម្ភារសំណង់ជាច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់គ្រប់តម្រូវការសាងសង់ទាំងគេហដ្ឋាន ទាំងសំណង់អគារពាណិជ្ជកម្មគ្រប់ប្រភេទក្រោមម៉ាកសញ្ញា SCG និង ខេ ស៊ីមេន។ ផលិតផលសំខាន់ៗរបស់ SCG ដែលពេញនិយមបំផុតរួមមាន៖ ស៊ីម៉ងត៍ បេតុងលាយស្រេច ក្បឿងប្រក់ដំបូល និងបំពង់ទីប PVC ។
ជាមួយផលិតផលរបស់ក្រុមហ៊ុន អេស ស៊ី ជី លោកអ្នកអាចស្វែងយល់ពីបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងរចនាបថសំណង់សណ្ឋាគារដ៏ស្រស់ស្អាតគាប់ចិត្ត លក្ខណៈធម្មជាតិ និងស័ក្តិសមក្នុងតំបន់ត្រូពិក ដែលបង្កើតបានជាភាពរស់រវើកជាមួយនឹងបរិយាកាស និងអារម្មណ៍ស្រស់ថ្លាពេញចិត្តដែលមានតែមួយគត់ជាមួយ អេស ស៊ី ជី។
លោកអ្នកប្រាកដជាទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណិតក្នុងក្តីសុបិនជាក់ជាមិនខានឡើយនៅពេលដែលលោកអ្នកសម្រេចចិត្តសាងសង់សំណង់អគាររបស់លោកអ្នកដោយប្រើប្រាស់ផលិតផល និងសម្ភារសំណង់ដែលមានគុណភាពខ្ពស់ ធន់ រឹងមាំ គង់វង្ស និងយូរអង្វែងរបស់ក្រុម SCG ដែលជាម៉ាកស៊ីម៉ងត៍ និងជាដៃគូសម្ភារសំណង់ដែលជាទីទុកចិត្តបំផុតរបស់អាស៊ាន។ អេស ស៊ី ជី (SCG) នឹងធ្វើឲ្យអ្នកទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណិតក្នុងក្តីសុបិនជាក់ជាមិនខាន!
សូមទស្សនាវីដេអូខាងក្រោម៖