មិនមែនលំៗទេណា! រង្វាន់ពិត អ្នកឈ្នះពិត ពីស្រាបៀរ អង្គរ!
ចង់ប្រាប់ថា រង្វាន់មានមែន មិនមែនឈ្នះតែគ្នាឯងទេ! គ្រប់ៗគ្នាអាចមានឱកាស ឈ្នះរង្វាន់ជាច្រើនពីស្រាបៀរ អង្គរ ។ ហើយឥឡូវនេះ ស្រាបៀរ អង្គរ បានរកឃើញអ្នកមានសំណាងឈ្នះមាសសុទ្ធចំនួន 2 រូប ។ អ្នកឈ្នះម្នាក់រស់នៅខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀតរស់នៅខេត្តតាកែវដែលបានឈ្នះមាសសុទ្ធម្នាក់ 2 ជី ពីកម្មវិធីជល់ម៉ោនៅទូទាំងប្រទេសកម្ពុជា ។
អបអរអតិថិជនឈ្មោះ សៅ សុខធី និង នូ ចាន់ណា ដែលពួកគាត់ម្នាក់ៗទទួលបានមាសសុទ្ធ 2 ជី ពីស្រាបៀរ អង្គរ គិតត្រឹមខែមិថុនានេះ ។
រង្វាន់នៅមានបន្តជាច្រើនទៀត នៅក្នុងកម្មវិធី គាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយឈ្នះរង្វាន់ដ៏អស្ចារ្យ ។ ស្រាបៀរ អង្គរ ចង់ឲ្យអ្នកចូលរួមកម្មវិធី «ជល់ម៉ោឈ្នះម៉ោ» ឬ «រីករាយជាមួយគ្នា ហើយឈ្នះរង្វាន់ជាមួយគ្នា!» អតិថិជននឹងមានសំណាងឈ្នះមហារង្វាន់ដូចជារថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 ជី 2 ជី ឬ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និង រង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត 28 ឆ្នាំហើយ ដែលស្រាបៀរ អង្គរ បង្កើតកម្មវិធីផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។
កម្មវិធីជល់ម៉ោរបស់ស្រាបៀរ អង្គរ នឹងបន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ។ រង្វាន់នៅក្នុងក្រវិលកំប៉ុងជាច្រើនកំពុងរង់ចាំអ្នកពីស្រាបៀរ អង្គរ ។ គាស់កាន់តែច្រើនឈ្នះកាន់តែច្រើន។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ