វីង និង ផ្សារទំនើបអ៊ីអនម៉ល ត្រៀមរង្វាន់ជាច្រើនសម្រាប់អតិថិជនមកចូលរួមកម្មវីធីដ៏ពិសេសនៅថ្ងៃទី ៥ សប្តាហ៍នេះ
នៅថ្ងៃទី ៥ ខែមិថុនាសប្តាហ៍នេះ វីង និង អ៊ីអនម៉ល នឹងប្រារព្ធពិធីប្រកាសភាពជាដៃគូនឹងគ្នានៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដើម្បីផ្តល់ជូនការទូទាត់ប្រាក់បែបឌីជីថលដ៏ទំនើបតាមរយៈកម្មវិធីស្មាតហ្វូនវីងជាមួយហាងជាច្រើន ថែមទាំងផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន ។
អតិថិជនរបស់អ៊ីអនម៉ល និង អតិថិជនវីង នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមានការបញ្ចុះតម្លៃ ៥ ដុល្លារភ្លាមៗរាល់ការកុម៉្មង់ទិញផលិតផលជាមួយហាងល្បីៗជាច្រើននៅផ្សារទំនើបអ៊ីអនម៉ល ។ ទន្ទឹមហ្នឹងនេះដែរ អតិថិជនហ្នឹងអាចបើកគណនីវីងបានដោយឥតគិតថ្លៃ និង អាចធ្វើការទូទាត់ជាមួយហាងនានាបានភ្លាមៗជាមួយការបញ្ចុះតម្លៃដ៏ពិសេស ។
កាន់តែពិសេសទៅទៀតនោះអ្នកចូលរួមទាំងអស់នឹងអាចចូលរួមទស្សនាការប្រគំតន្ត្រីបានយ៉ាងសប្បាយ និង សេរីជាមួយក្រុមតន្ត្រីសាយ (Sai) ។ កម្មវិធីដ៏ពិសេសនេះហ្នឹងចាប់ផ្តើមចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៨ យប់ថ្ងៃទី ៥ សប្តាហ៍នេះនៅផ្សារទំនើបអ៊ីនអន ១ ក្បែរកោះពេជ្រ ។ សូមកុំខកខានឱកាសដ៏ពិសេសនេះ!