ជុំគ្នាតែមិនជិតគ្នា! សុវណ្ណាភូមិ ឡាយហ្វ៍ អបអរខួប ៤ ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការរក្សាគម្លាតឆ្ងាយពីគ្នា-Social Distancing (វីដេអូ)
ថ្ងៃទី ១ មេសា ២០២០ បុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមអបអរគម្រប់ខួប ៤ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយគោរពតាមគោលការណ៍ “រក្សាគម្លាតឆ្ងាយពីគ្នា (Social Distancing)” ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃ វីរុសកូវីដ-១៩ (COVID-19) ។
នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងបង្កើនការយកចិត្តដាក់ ទៅលើការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩(COVID-19) តាមរយៈការណែនាំអំពី ការធ្វើការពីផ្ទះ (Work From Home) ការរក្សាគម្លាតឆ្ងាយពីគ្នា (Social Distancing) និងការរក្សាខ្លួនឲ្យនៅដាច់ពីគេ (Quarantine)។
ដើម្បីបង្ហាញពីការចូលរួមដែលជាប្រយោជន៍ដល់សុវត្ថិភាពសង្គមជាតិទាំងមូលក្នុងការទប់ស្កាត់ការរីករាលដាលនៃ វីរុសកូវីដ-១៩ (COVID-19) ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានធ្វើការអបអរខួប ៤ឆ្នាំនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានលក្ខណៈ #ជួបជុំតែមិនជិតគ្នា ។
តោះ! ចង់ដឹងថាការអបអរខួប ៤ឆ្នាំ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងរដូវកាល វីរុសកូវីដ-១៩ (COVID-19) ដែលពុំចាំបាច់មានការជួបជុំរបស់បុគ្គលិកនេះយ៉ាងម៉េចដែរទៅ សូមចូលមើលវីដេអូខាងក្រោមទាំងអស់គ្នា។
អំពី សុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមឿងថៃឡាយហ្វ៍ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) គឺជាក្រុមហ៊ុន មេធនាគារកាណាឌីយ៉ា។ ចាប់តាំងពីប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៥០.០០០នាក់បាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។ ក្នុងឆ្នាំ ២០១៨ និង ២០១៩ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់២ឆ្នាំជាប់គ្នាៗជា ក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ( The Fastest Growing Life Insurance Company Cambodia 2018 &2019)។
សម្រាប់ព័ត៌មានបន្ថែម www.sovannphumlife.com , ឬ Facebook, និង Instagram របស់ក្រុមហ៊ុន។