Connect with us

អត្ថបទក្រុមហ៊ុន

អស្ចារ្យមែន! រូបលើកំប៉ុងនីមួយៗរបស់ កូកា-កូឡា ដើម្បីអបអរក្នុងឱកាស «បុណ្យចូលឆ្នាំខ្មែរ» បង្កប់អត្ថន័យមិននឹកស្មានដល់ !

on

Advertisement

​រាជធានី​ភ្នំពេញ​, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ៖ កាលពីពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​បញ្ចេញ​ការ​រចនា​កំប៉ុង​ថ្មី ​សម្រាប់​ជូន​ជា​កាដូ​ដ៏​មានតម្លៃ និង មាន​អត្ថន័យ​ដល់​អតិថិជន​ក្នុងការ​ចែករំលែក​ពេលវេលា​ល្អៗ​ ភាពសប្បាយ​រីករាយ និង សុភមង្គល​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ ។

​ការ​រចនា​កំប៉ុង​ស្នាដៃ​សិល្បៈ​ថ្មី​នោះ​ ទាំងអស់​មាន ៣ ម៉ូដ ដោយ​ការ​រចនា​នីមួយៗ ​បង្ហាញ​ពី​និមិត្តសញ្ញា រចនាប័ទ្ម (​ស្ទីល​) និង អត្ថន័យ ៣ ផ្សេងៗ​គ្នា ដែល​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង ផ្ចិតផ្ចង់ និង យកចិត្តទុកដាក់​ជាទីបំផុត​ពី​សិល្បករ​ខ្មែរ ៤ រូប ។ ស្នាដៃ​សិល្បៈ​ទាំងនោះ​រួមមាន ៖ បេះដូង គោម​ផ្កាយ និង ផ្កាម្លិះ ។

​ជាមួយគ្នានេះដែរ ក្រុមការងារ​យើង​ក៏បាន​សុំ​ជួប​សម្ភាសន៍​ជាមួយ​សិល្បករ​ដែល​ពួកគាត់​បាន​រចនា​រូប​នៅលើ​កំប៉ុង​កូ​កា​-​កូ​ឡា ថ្មី ទាំងអស់នេះ​ផងដែរ ៖

លោក សន ករុណា រចនា​រូប​គោម​ផ្កាយ «​ តំណាង​ឲ្យ​ជូនពរជ័យ​សិរី​មង្គល ​»

​លោក ករុណា មាន​អាយុ ២៣ ឆ្នាំ ។ លោក​ទើបតែ​បញ្ចប់​ការសិក្សា​ផ្នែក Interior Design នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ។ លោក​មាន​ជំនាញ​ខាង​គំនូរ​ប្រពៃណី​ខ្មែរ និង គំនូរ doodle ។ ស្នាដៃ​សិល្បៈ​របស់លោក ករុណា ដែល​បានដាក់​តាំងនៅ​តាម​ជញ្ជាំង ហាង​កាហ្វេ ហាង​ទំនិញ ការិយាល័យ និង ​ភោជនីយដ្ឋាន​នានា ។​

សំណួរ​: តើ​កត្តា​អ្វីដែល​ជំរុញ​អ្នក​ឱ្យមានគំនិត​នេះ ? ហើយ​តើ​អ្នក​រចនា​វា​ដោយ​របៀប​ណា ?

​ចម្លើយ​: ស្របទៅនឹង​ប្រធានបទ​ ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺ «​ ការថែរក្សា ឬ​ ការយកចិត្តទុកដាក់ ​» ការ​បំផុសគំនិត​សម្រាប់​ការ​រចនា​នេះ ​គឺ​ផ្អែកទៅលើ​គោម​រូប​ផ្កាយ​ដែលមាន​ប្រជាប្រិយភាព និង ​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ។ ខ្ញុំ​បាន​រចនា​វា​ឡើង ក្នុង​គោលបំណង​ដើម្បី​បង្ហាញឱ្យឃើញ​នូវ​ក្បាច់​ភ្ញីទេស​របស់​ខ្មែរ ( ​ភាគច្រើន​ឃើញ​មាន​នៅតាម​ជញ្ជាំង​ប្រាសាទ ​) និង បញ្ចូល​វា​ជាមួយ កូ​កា​-​កូ​ឡា ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី ។ ស្នាដៃ​សិល្បៈ​នេះ គឺជា​ការច្នៃប្រឌិត​រប​ស់​ខ្មែរ​សុទ្ធសាធ ។​

សំណួរ: តើ​និមិត្តសញ្ញា​នីមួយៗ​ មាន​សារសំខាន់​យ៉ាងណា​ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ ?

​ចម្លើយ​: បុណ្យចូលឆ្នាំ​ខ្មែរ​មានន័យថា ការចាប់ផ្តើម​ថ្ងៃ​ថ្មី ពេលវេលា​ថ្មី និង ជោគជ័យ​ថ្មី​របស់​ប្រជាជន​កម្ពុជា ។ ក្នុងឱកាស​នេះ យើង​តែងតែ​ជូនពរ​គ្នា​ឲ្យ​ជួបតែ​សំណាងល្អ និង ជោគជ័យ​ពេញ​មួយឆ្នាំ ។ នៅក្នុង​ការ​រចនា​នេះ​ក្បាច់​ភ្ញីទេស​របស់​ខ្មែរ ​បង្កប់​នូវ​អត្ថន័យ​នៃ​ភាពរស់រវើក ភាព​សមសួន រម​ទ​ម្យ និង​ ភាពស្មោះត្រង់ ។  ដៃ​បង្ហាញ​កាយវិការ​នៃ​ការជូន​ពរជ័យ​ជាមួយ​ដប កូ​កា​-​កូ​ឡា ស្ថិតនៅ​ចំ​កណ្តាល ។ យើង​បង្ហាញ​ដល់​អ្នក​គ្រប់គ្នា​ឲ្យ​បានដឹងថា ក្រុមហ៊ុន កូ​កា​-​កូ​ឡា សូម​ជូនពរ​ដល់​បង​ប្អូន​ខ្មែរ​គ្រប់គ្នា​ឱ្យ​ជួបប្រទះ​តែ​សំណាងល្អ និង ភាពជោគជ័យ​ថ្មីៗ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ ។​

​សំណួរ​: តើ​អ្នក​រចនា​វា​ដោយ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​ដែរ ?

ចម្លើយ​: ទាំង​ការ​រិះរក​គំនិត ការ​រចនា និង ការអភិវឌ្ឍ​នៃ​ស្នាដៃ​សិល្បៈ​នេះ ខ្ញុំ​បាន​ចំណាយពេល​ជិត ២ សប្តាហ៍​ ដើម្បី​បញ្ចប់​កិច្ចការងារ​នេះ ។ វា​គឺជា​គម្រោង​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​មួយ​ ដែល​ក្នុងនាម​ខ្ញុំ​ជា​សិល្បករ​ម្នាក់​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ហើយ​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ និង​ ចែករំលែក​នូវ​ស្នាដៃ​ប្រពៃណី​ខ្មែរក្រោម​ប្រធានបទ «​ ការថែរក្សា ឬ​ការយកចិត្តទុកដាក់ ​» នេះ​ដើម្បី​ចូល​រូ​ម​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំនេះ​ផងដែរ ។​

លោក ចាន់ សំអន រូប​បេះដូង «​ តំណាង​ឲ្យ​សេចក្តីស្រឡាញ់​ »

​លោក សំអន មាន​អាយុ ៣១ ឆ្នាំ លោក​បានបញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ជំនាញ​ខាង​គំនូរ ។ ការងារ​របស់គាត់ ភាគច្រើន​ត្រូវបាន​ប្រើ​នៅក្នុង​វិស័យ​ផ្សាយពាណិជ្ជកម្ម និង ទំនាក់ទំនង ដូចជា ៖ ប្រក្រតិទិន ខិត្តប័ណ្ណ ផ្ទាំង​រូបភាព និង ផ្ទាំង​ប៉ាណូ ជាដើម ។​

សំណួរ​: តើ​កត្តា​អ្វីដែល​ជំរុញ​អ្នក​ឲ្យ​មានគំនិត​នេះ ? ហើយ​តើ​អ្នក​រចនា​វា​ដោយ​របៀប​ណា ?

​ចម្លើយ​: អ្វីដែល​បំផុសគំនិត​ខ្ញុំ​ក្នុង​ការបង្កើត​ស្នាដៃ​សិល្បៈ​នេះ ​គឺ​គំនិត​នៃ «​ សេចក្តីស្រឡាញ់ ​» ។ សេចក្ដីស្រឡាញ់ មាន​ភាពទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ចំណង​គ្រួសារ ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ប្រជាជន​ខ្មែរ​នឹងធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ចំណាយពេល​ជួបជុំ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ។ ទង្វើ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​នេះ នឹងធ្វើ​ឲ្យ​មនុស្ស​កាន់​តែមាន​ភាពជិតស្និទ្ធ​រវាង​គ្នា​នឹង​គ្នា ។ ជាមួយនឹង​គំនិត​នេះ ខ្ញុំ​បានសម្រេច​ចិត្ត​បង្កើត​វា​ជា​រាង​បេះដូង​ចេញពី​ដៃ​អប្សរា ។ អប្សរា គឺជា​លក្ខណៈ​ដ៏​ល្អ​ឯក និង មានតែ​មួយគត់​នៅ​ប្រទេស​កម្ពុជា ហើយ​ដើម្បីភ្ជាប់​ជាមួយនឹង​គំនិត​នៃ « ​សេចក្តីស្រឡាញ់​ » ខ្ញុំ​ក៏បាន​បង្កើត​វា​ឡើងជា​រាង​បេះដូង​នេះ ។

ដៃស្តាំ​តំណាង​ឲ្យ​ផ្លែឈើ ហើយ​ដៃ​ឆ្វេង​តំណាង​ឲ្យ​ស្លឹក ។ ដោយ​រួមបញ្ចូល​គ្នា​ជាមួយ​ក្បាច់​ភ្ញីទេស ស្នាដៃ​សិល្បៈ​នេះ​តំណាង​ឲ្យ​ភាព​ចម្រុងចម្រើន​រុងរឿង ។ គំនិត​នេះ បានអនុញ្ញាត​ឱ្យ​ខ្ញុំ​អាចបង្កើត​ការ​រចនា​នេះ​ឡើង​ដោយ​ផ្អែកលើ​ប្រធានបទ​ឆ្នាំ​ថ្មី​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅ​ឆ្នាំនេះ ។ ទាំងនេះ​វា​ជាការ «​បង្ហាញ​ពី​ទង្វើ​នៃ​ការថែរក្សា និង ការយកចិត្តទុកដាក់​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​» ។​

​សំណួរ​: តើ​និមិត្តសញ្ញា​នីមួយៗ ​មាន​សារសំខាន់​យ៉ាងណា​ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ ?

​ចម្លើយ​: ស្នាដៃ​សិល្បៈ​ដែល​ខ្ញុំ​បាន​បង្កើតឡើង​នេះ តំណាង​ឲ្យ​សេចក្តីស្រឡាញ់ និង ការរីកចម្រើន​ជាមួយ​ដៃ​អប្សរា​មាន​រាង​បេះដូង ។ ក្តី​ស្រឡាញ់ និង ការរីកចម្រើន គឺមាន​សារសំខាន់​ណាស់​សម្រាប់ ប្រជាជន​កម្ពុជា ហើយ​បង្ហាញថា​យើង​គួរ​សប្បាយរីករាយ​នា​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ។ ប្រសិនបើ​យើង​មើល​លើ​ដៃ វា​គឺជា​របាំ​ព្រះរាជ​ទ្រព្យ ដែលជា​ការ​រាំ​ដើម្បី​ថ្វាយព្រះពរ ឬ​ ជូនពរ ។ ដូច្នេះ​ដៃ​អប្សរា​រួមផ្សំ​ជាមួយ​ក្បាច់​ភ្ញីទេស​រួមគ្នា​ក្នុង​រូបភាព​មួយ​នោះ​មានន័យថា ការជូន​ពរជ័យ និង សុភមង្គល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ។​

​សំណួរ​: តើ​អ្នក​រចនា​វា​ដោយ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​ដែរ ?

ចម្លើយ​: ខ្ញុំ​ចំណាយពេល​ជាង​មួយខែ​ដើម្បី​បង្កើត​ការ​រចនា​នេះ ។ ខ្ញុំ​បាន​ផ្តោត​សំខាន់​លើ​ភាព​លម្អិត ​និង អត្តសញ្ញាណ​នៃ​ស្នាដៃ​សិល្បៈ​របស់ខ្ញុំ ដូច្នេះហើយ​ទើប​យើង​អាច​ទទួល​បានការ​រចនា​ដ៏​ល្អឥតខ្ចោះ​បែបនេះ ។​

​កញ្ញា ម៉ម លី​សា និង លោក PEAP TARR រូប​ផ្កាម្លិះ «​តំណាង​ឲ្យ​ការចែករំលែក​សំណាង និង ភាព​រីករាយ​»

កញ្ញា លី​សា គឺជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​បង្អស់​ ដែលមាន​ជំនាញ​ជា​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​កម្ពុជា ដែល​បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស ហើយ​និង​លោក Peap បាន​បង្កើត​ស្នាដៃ​បែប​សិល្បៈ​ឲ្យ Black Grace Dance Theatre ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ សម្រាប់​ការសម្តែង​នៅក្នុង​កម្មវិធី​គម្រប់​ខួប ២០ ឆ្នាំ របស់ Black Grace ដែលមាន​ចំណងជើង​ថា SIVA ។

​សំណួរ​: តើ​កត្តា​អ្វីដែល​ជំរុញ​អ្នក​ឱ្យ​មានគំនិត​នេះ ? ហើយ​តើ​អ្នក​រចនា​វា​ដោយ​របៀប​ណា ?

​ចម្លើយ​: ឆ្នាំនេះ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ចង់​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​បង្ហាញ​ពី​ការថែរក្សា និង យក ចិត្ត​ទុកដាក់​រវាង​គ្នា​ទៅវិញទៅមក​ក្នុងការ​ឱកាស​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ ។ ការ​ប្រារព្ធ​ពិធី​នេះ នាំមក​នូវ​ក្ដី​រីករាយ និង សុភមង្គល​ដល់ប្រជាជន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ។ ដូច្នេះ ការ​បំផុសគំនិត​របស់​យើង​គឺ​ ផ្អែកលើ​ការ​រចនា​ផ្កាម្លិះ ។ យើង​បានរួម​បញ្ចូល​គ្នា​នូវ​ការ​រចនា បែប​ប្រពៃណី​ខ្មែរ​របស់​យើង​ជាមួយនឹង​ប្រធានបទ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដោយ​បង្កើតបានជា ផ្កាម្លិះ​រីក​ស្គុះស្គាយ​សាយ​ក្លិនពិដោរ​ឈ្ងុយ​ឈ្ងប់ ដែល​បង្កើតជា​វណ្ឌ​ដប កូ​កា​-​កូ​ឡា​។​

​សំណួរ: តើ​និមិត្តសញ្ញា​នីមួយៗ​ មាន​សារសំខាន់​យ៉ាងណា​ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ ?

ចម្លើយ​: ផ្កាម្លិះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ ។ វា​ជា​រូបតំណាង​នាំឱ្យ​ភាព​បរិសុទ្ធ សំណាង និង ភាពរុងរឿង​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ​ពេញ​មួយឆ្នាំ ។ វា​ក៏​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ សម្រាប់​ការ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី និង ដើម្បី​ចែករំលែក​សុភមង្គល​ពេញ​មួយឆ្នាំ​ផងដែរ ។ ជាមួយនឹង​ការ​រចនា​របស់​យើង យើង​ចង់​ឲ្យ​គ្រប់គ្នា​នឹកឃើញ​ដល់​រូបតំណាង​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​នា​ឆ្នាំនេះ ។​

សំណួរ: តើ​អ្នក​រចនា​វា​ដោយ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​ដែរ ?

​ចម្លើយ​: ទាំង លី​សា ទាំង​ខ្ញុំ បាន​ផ្លាស់ប្តូរ​គំនិត​គ្នា និង បាន​រចនា​ស្នាដៃ​សិល្បៈ​ចំនួន ​២ ឬ​ ៣ ​ដែរ ។ ដំបូង​ពួកយើង​គិតថា ​នឹងធ្វើ​វា​ឱ្យមាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​នៅ​ទីបំផុត​យើង​ក៏​នឹក​ឃើញថា ​យើង​ត្រូវតែ​រចនា​វា​តាមបែប​សាមញ្ញៗ​វិញ ដើម្បី​ឱ្យ​វា​មើលទៅ​សម​ល្អ​នៅលើ​កំប៉ុង កូ​កា​-​កូ​ឡា ។ វា​មាន​ឧបសគ្គ​តិចតួច​ពេល​បង្កើត​ស្នាដៃ​នេះ​ ព្រោះ​កន្លងមក​ពួកយើង​ធ្លាប់តែ​មានបទពិសោធន៍​ច្រើន​គូររូប​ធំៗ ​នៅលើ​ជញ្ជាំង​ដ៏​ធំ តែ​នៅពេលនេះ  វា​ពិតជា​ធ្វើឱ្យ​ពួកយើង​ចាប់អារម្មណ៍ និង ពេញចិត្ត​មែនទែន​ក្នុងការ​បង្កើត​ស្នាដៃ​សិល្បៈ​នៅលើ​ទីតាំង​តូច​មួយ​បែបនេះ ។ យើង​បាន​ចំណាយពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ឲ្យ​ចប់​រួចរាល់ ។​

​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មានការ​ជឿជាក់​យ៉ាងខ្លាំង​លើ​សមត្ថភាព និង ភាព​ច្នៃប្រឌិត​របស់​យុវជន​ខ្មែរ​ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សិល្បករ​ខ្មែរ ៤ រូប ដ៏​មាន​ទេពកោសល្យ និង ជំនាញ​ដើម្បី​រចនា​កំប៉ុង កូ​កា​-​កូ​ឡា ។ ស្នាដៃ​សិល្បៈ​នេះ​បង្ហាញ​ពី​និមិត្តសញ្ញា រចនាប័ទ្ម (​ស្ទីល ​) និង អត្ថន័យ​ខុសៗ​គ្នា ។ ស្នាដៃ​នេះ​ក៏មាន​បំណង​ក្នុងការ​រំលេច​ឡើង និង លើកកម្ពស់​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង សម្បូរបែប​របស់​ខ្មែរ និង ជាការ​ជំរុញ​ឱ្យអតិថិជន​បាន​ចែករំលែក​ពេលវេលា​នៃ​ភាពសប្បាយ​រីករាយ​ជាមួយគ្នា​ក្នុងឱកាស​ឆ្នាំ​ថ្មី ៕


អត្ថបទដោយ​៖ Yanouk

អត្ថបទពេញនិយម

វ័យ ៤០ ឆ្នាំហើយ កូនធំទន្ទឹមខ្លួនទៀតតែ កែវ ស្រីនាង មិនចាស់សោះ!
មិនថា Friend ធម្មតា ឬ Crush បើ Chat ទៅ ហើយគេ Reply របៀបៗនេះ គួរ Unfriend ចោលទៅ
កែវ នីសា អាយុក្បែរ ៤០ ឆ្នាំហើយ តែសម្រស់នៅខ្ញង់គ្មានទាស់
ក្រសួងប្រកាស បុណ្យអុំទូកឆ្នាំនេះ ឈប់សម្រាកបាន ៤ ថ្ងៃ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន8 hours ago

លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ច និង ជាពាណិជ្ជករថៃនៅកម្ពុជា បរិច្ចាគជំនួយជួយជនរងគ្រោះទឹកជំនន់នៅកម្ពុជា

លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និង ជាពាណិជ្ជករថៃនៅកម្ពុជា បានបរិច្ចាគជំនួយចាំបាច់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិតាមរយៈ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម...

អត្ថបទក្រុមហ៊ុន12 hours ago

ខ្លាំង​យូរ​ឆ្នាំ​! ឥលូវ​ក្រុមហ៊ុន​អន្តរជាតិ យូ​នី​លី​វឺ ល្បី​ចេញ​ផលិតផល​ថ្មី​នៅ​កម្ពុជា​អាច​កម្ចាត់​មេរោគ​យ៉ាង​មាន​ប្រសិទ្ធភាព

Unilever ត្រូវបានគេទទួលស្គាល់​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ និង​ មាន​និរន្តរភាព​មួយ លេចធ្លោ​ក្នុង​ទីផ្សារ​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយសារតែ​រាល់​ផលិតផល​ដែល​ក្រុមហ៊ុន​មួយ​នេះ​ផលិត​សុទ្ធសឹងតែ​គិតដល់​សុខភាព និង តម្រូវការ​របស់​អ្នក​ប្រើ ប្រកបដោយ​គុណភាព និង​ស្តង់ដារ​អនាម័យ​ខ្ពស់ ​។ ​អស់​រយៈពេល​ជាង ១២០​ឆ្នាំនេះ Unilever ផលិត​បាន​ផលិតផល​ប្រមាណ​ ៤០០ ប្រេន ដែល​បាន​ដាក់លក់​នៅលើ ១៩០ ​ប្រទេស...

អត្ថបទក្រុមហ៊ុន14 hours ago

ណេ​ស​ត្លេ ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ ភេសជ្ជៈ​ឈានមុខ​គេ​នៅលើ​ពិភពលោក​បន្ត​ប្តេជ្ញាចិត្ត​លើកកម្ពស់​សុខភាព​ប្រជាជន​កម្ពុជា​តាមរយៈ​ព្រឹត្តិការណ៍​អប់រំ​សុខភាព​/​កម្មវិធី «ណេ​ស​ត្លេ សុខភាព​ល្អ ផ្ទះ​រីករាយ​»

​ភ្នំពេញ ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២០ ៖ កំណើន​សេដ្ឋកិច្ចជាតិ និង​ ការកាត់បន្ថយ​ភាពក្រីក្រ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​ សុខភាព​របស់​ប្រជាជន​កម្ពុជា​ ។ ប្រជាជន​ដែលមាន​ប្រាក់ចំណូល​កម្រិត​មធ្យម កំពុងតែ​មានការ​កើនឡើង​ជា​លំដាប់ ដែលជា​ហេតុនាំឱ្យ​ប្រជាជន​ភាគច្រើន​ចាប់អារម្មណ៍​ទៅនឹង​ការបរិភោគ​អាហារ និង​ទម្លាប់​នៃ​ការហាត់​ប្រាណ ដើម្បី​ធ្វើឱ្យ​ជីវិត​រស់នៅ​របស់​ពួកគាត់​កាន់តែ​ប្រសើរ និង​ប្រកបដោយ​សុខភាព​ល្អ...

អត្ថបទក្រុមហ៊ុន3 days ago

កំពុង​តៀម​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ​ខ្នាត​ធំ​ ៥ រឿង សម្រាប់ទស្សនិកជន​ទស្សនាពេញ​មួយឆ្នាំ ​២០២១

​តាំងពី​ការកកើត​ដំបូង រហូតមកដល់​សព្វថ្ងៃ​នេះ ស្ថានីយទូរទស្សន៍ CTN បាន​នាំមក​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ជាច្រើន​រាប់រយ​រឿង​ប្រកបដោយ​គុណភាព​ជា​ចម្បង ដែល​នេះ​ជា​ឆន្ទៈ​មួយ​ដ៏​ធំ ក្នុងការ​ចូលរួមចំណែក​គាំទ្រ លើកស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ដើម្បី​ទទួលបាន​ភាពល្បីល្បាញ និង​ ការគាំទ្រ​ពី​ទស្សនិកជន ​។​ ​នៅពេលនេះ CTN ក៏​នៅតែ​បន្ត​នូវ​ឆន្ទៈ​មួយ​នេះ ដោយ​កំពុងតែ​ផលិត​នូវ​រឿង​ភាគ​ខ្មែរ​ថ្មីៗ​ជាច្រើន​មិន​ថា​សម័យ ឬ​ បុរាណ ប៉ុន្តែ​គ្រាន់តែ​ភាពយន្ត​ភាគ​បែប​បុរាណ​មាន​ដល់​ទៅ ៥...

អត្ថបទក្រុមហ៊ុន5 days ago

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ក្នុង​ខេត្តកំពង់ស្ពឺ

​កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ដឹកនាំ​ដោយ​លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន រួមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ...

អត្ថបទក្រុមហ៊ុន6 days ago

ព្រះ​នាង​តូច នរោត្តម ជេន​ណា ក្លាយជា​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន ម៉ា​រី​រី​ហ្គ​ល «Marie Regal» ដែល​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន KHM Distribution

​ក្រុមហ៊ុន KHM Distribution មាន​សេចក្តី​សោម​ន្ស​រីករាយ សូម​ប្រកាស​ជា​ផ្លូវការ​ថា ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​រាជទូត​សុ​ឆ​ន្ទះ​របស់​ក្រុមហ៊ុន ម៉ា​រី​រី​ហ្គ​ល “Marie Regal” ប្រចាំ​ប្រទេស​កម្ពុជា ដែលជា​ម៉ាក​នំ​មួយ​ដ៏​ល្បីល្បាញ​ប្រចាំ​គ្រួសារ​ប្រជាជន​ឥណ្ឌូនេស៊ី ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី ចាប់តាំងពី​ឆ្នាំ ១៩៥២ ដែល​បាន​ឆ្លងកាត់​ជាច្រើន​ជំនាន់​មកហើយ ។​...

អត្ថបទក្រុមហ៊ុន1 week ago

ធ្វើ​ម៉េច​បង់ថ្លៃ ទឹក ភ្លើង តាម​វី​ង​មិន​អស់ថ្លៃ​សេវា​?

​មិន​ត្រឹមតែ​រហ័ស មាន​សុ​វត្តិភាព​និង​ងាយស្រួល​ប្រើតែ​ប៉ុណ្ណោះ​ទេ ឥឡូវនេះ​រាល់​អតិថិជន​ដែល​ធ្វើការ​ទូទាត់​វិក្កយបត្រ​ថ្លៃ​ទឹក ភ្លើង និង​សំរាម តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) នឹងមិន​អស់ថ្លៃ​សេវា​ឡើយ​ ។  ដើម្បី​ទទួលបាន​ការផ្តល់ជូន​ដ៏​ពិសេស​នេះ លោកអ្នក​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី Wing Money App បន្ទាប់មក​ចូលទៅក្នុង​មុខងារ “​ទូទាត់​វិក្កយបត្រ​” និង​ជ្រើសរើស “​ថ្លៃ​ទឹក...

អត្ថបទក្រុមហ៊ុន1 week ago

ឃើញ​ភ្លាម​លង់​ភ្លែត​! Pedro ចាប់ដៃ Pepsi ច្នៃ​ម៉ូដ​ដ៏​ប្លែក​សម្រាប់​រដូវ​កាល​ថ្មី​នេះ មាន​ទាំង​ការបញ្ចុះ​តម្លៃ​ទៀតផង!

Pedro x Pepsi បាន​សហការគ្នា​បង្កើត​នូវ Collection ថ្មី ផ្តាច់មុខ ដែលមាន​លក់​នៅតែ​កម្ពុជា​ប៉ុណ្ណោះ​ ។ សម្រាប់​ការបង្កើត​ថ្មី​នេះ គឺ​តំណាង​ឲ្យ​ភាពក្លាហាន និង​ប្រកាន់ខ្ជាប់​នូវ​ភាពជា​ខ្លួនឯង សម្រាប់​អ្នក​ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក​របស់​ពួកគេ​ ។  ​នៅក្នុង Collection​ថ្មី របស់ Pedro x...

អត្ថបទក្រុមហ៊ុន1 week ago

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ! ស៊ុនស៊ីម៉ិចកូប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាសឈ្នះរង្វាន់រថយន្តដ៏ថ្មីស្រឡាង!

ភ្នំពេញ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក និង ជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និង ឱកាសឈ្នះរង្វាន់រថយន្ត...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​​ ឈ្នះ​បាន​មេដាយ 4 ពី Monde Selection ឆ្នាំ 2020 (វីដេអូ)

​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី ដោយ​ដណ្តើមបាន​មេដាយ​​ចំនួន 4 ពី​ស្ថាប័ន​ត្រួតពិនិត្យ និង​វាយតម្លៃ​គុណភាព​ស្រា​បៀរ​លំដាប់​អន្តរជាតិ Monde Selection សម្រាប់​ឆ្នាំ 2020​។ មេដាយមាស​ទាំង 4 នោះបាន​លើ​ស្រា​បៀរ អង្គរ កំប៉ុង (Can 33cl) ស្រា​បៀរ អង្គរ ប្រភេទ​ដប...