បុរី ច័ន្ទខាស់សល បើកសាងសង់ជាផ្លូវការ ជាមួយការបញ្ជុះតម្លៃពិសេសរហូត ៣០០០០ ដុល្លារ ដល់ចុងខែមីនា
កាលពីថ្ងៃព្រហស្បត៍ ទី ០៥ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ បុរី ច័ន្ទខាស់សល (Borey ChanCastle) បានរៀបចំពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ និង សម្ពោធការិយាល័យថ្មី ដែលមានទីតាំងនៅផ្លូវ 50ម (ផ្លូវក្រវ៉ាត់ក្រុងទី2) ផ្លូវប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ ធ្វើដំណើរចំងាយពីផ្សារចំការដូន ប្រហែល ៣ នាទី ។
បុរី ច័ន្ទខាស់សល ជាបុរីដែលសាងសង់ប្រកបដោយគុណភាពខ្ពស់ រចនាបទបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពល និង កាអភិវឌ្ឍន៍ខ្លាំង ដោយហ៊ំព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធ និង គំរោងធំៗជាច្រើន ដូចជាផ្សារទំនើប សាលាអន្តរជាតិ និងហាងល្បីៗជាច្រើន ។
គួរបញ្ជាក់ផងដែរថា បុរី ច័ន្ទខាស់សល សាងសង់ទៅលើទំហំផ្ទៃដី ២០០០០ ម៉ែតការេ ក្នុងនោះមានប្រភេទលំនៅដ្ឋាន ៣ ជម្រើស សមស្របទៅតាមតម្រូវការអតិថិជន សម្រាប់ស្នាក់នៅ ធ្វើអាជីកម្ម និង វិនិយោគន៍ សម្រាប់លក់ចំណេញនាពេលអនាគត រួមមាន Commercial House នៅខាងមុខ, Shop House, និង វីឡាភ្លោះយ៉ាងប្រណីត ។
ក្នុងឱកាសការបើកលក់ជាផ្លូវការនេះ បុរី ច័ន្ទខាស់សល ផ្តល់ជូននូវតម្លៃពិសេសបញ្ជុះតម្លៃរហូតដល់ ៣០០០០ ដុល្លារ រាល់ការទិញផ្ទះប្រភេទណាមួយរបស់បុរី ចាប់ពីថ្ងៃបើកសម្ភោធនេះរហូតដល់ចុងខែមីនា ហើយអតិថិជនអាចកាត់ឈ្មោះមិនគិតថ្លៃ ទទួលបានប្លង់រឹងថែមទៀតផង ។ អតិថិជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួមទស្សនា និង កក់ចាប់ពីថ្ងៃនេះតទៅនៅទីតាំងបុរីផ្ទាល់ ។
– សម្រាប់ព័ត៌មានលំអិត និង កក់លោកអ្នកអាចទូរស័ព្ទតាមរយៈលេខ៖ 010 50 80 80 និង 095 50 80 80
– នៅចាំអីទៀត មកកក់នៅពេលនេះ ដើម្បីទទួលបានទីតាំងល្អៗ! បុរី ច័ន្ទខាស់សល ពន្លឺនៃលំនៅដ្ឋានសុភមង្គល