ចេញហើយ Trailer រឿង «រាជបុត្រកង្កែប» ឃើញហើយអន្ទះសាចង់មើលភ្លាមៗ (វីដេអូ)
ស្របពេលរឿង «រាជិនីភូមិគ្រឹះ» បង្ហាញដំរួយជិតដល់ភាគបញ្ចប់ ហង្សមាសក៏បានបញ្ចេញ Trailer រឿងភាគថ្មីភ្លាមៗផងដែរគឺរឿង «រាជបុត្រកង្កែប» ដែលសាច់រឿងផ្ដល់នូវភាពខុសប្លែកសម្រាប់ចក្ខុ និង អារម្មណ៍របស់ទស្សនិកជនចំពោះរឿងភាគខ្មែរ ។
ខ្សែភាពយន្តភាគ «រាជបុត្រកង្កែប» ដែលមានលោក នី រតនា ដើរតួជាលោក ដេវីដ ជានាយកប្រតិបត្តិនៃសណ្ឋាគារដ៏ធំមួយ និង ជាអ្នកស្នងមរតកមហាសាល តែបែជាមានចរិតគួរឱ្យស្អប់ ចិត្តត្រជាក់ និង គ្មានមេត្តា ។ ឧបទ្ទវហេតុគ្រោះថ្នាក់មួយបានបណ្តាលឲ្យលោកបាត់បង់ការចងចាំហើយក៏ប្រែក្លាយជាមនុស្សចិត្តល្អមានធម៌មេត្តានិង គួរឲ្យស្រឡាញ់ ។ អវត្តមានរបស់លោក ដេវីដ បានធ្វើឲ្យគ្រួសារចលាចល ព្រមទាំងរង្គោះរង្គើរដល់មុខជំនួញដ៏ធំរបស់លោកផងដែរ ។ ជីវិតសេដ្ឋីមហាសាល ក្រឡាប់ចាក់ហើយនឹងមានរឿងរ៉ាវស្មានមិនដល់ជាវច្រើនដែលនឹងត្រូវកើតឡើង ។
គួរបញ្ជាក់ផងដែរថា រឿង «រាជបុត្រកង្កែប» គឺជារឿងដែលបានទទួលសិទ្ធិផលិតឡើងវិញពីរឿងភាគតៃវ៉ាន់ The Prince Who Turns Into A Frog ដ៏ល្បីកក្រើកពេញអាស៊ីកាលពីកំឡុងឆ្នាំ 2005 ។ រង់ចាំទស្សនាទាំងអស់គ្នារឿងរាជបុត្រកង្កែបនឹមានចាក់ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះហើយបន្ទាប់ពីរឿង «រាជិនីភូមិគ្រឹះ» នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/HMKhmerDrama/videos/660236571389725/