បើកឆាកដើមខែ ហង្សមាសញ្ញាក់អារម្មណ៍បញ្ចេញរឿងភាគថ្មី តួសុទ្ធតែ Idol សំណព្វចិត្ត
កំពុងតែស្រូបយកការគាំទ្រទស្សនាយ៉ាងពេញទំហឹង តាមរយៈរឿងភាគខ្មែរក្នុងម៉ោងមាសទាំងពីរ រឿងគឺ «កូនប្រសាអ្នកមាន» ម៉ោង 7-8 យប់ និងរឿង «រាជិនីភូមិគ្រឹះ» ម៉ោង 8-9 យប់ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ នៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV ។ ស្រាប់តែយប់មិញនេះ ហង្សមាស បានញ្ញាក់អារម្មណ៍ហ្វេនជាមួយនឹងរឿងភាគខ្មែរថ្មីមួយទៀតគឺរឿង «រាជបុត្រកង្កែប» ដែលប្រមូលផ្តុំតួសុទ្ធតែអាយដូលសំណព្វចិត្តតែម្តង ។
លោក នី រតនា កញ្ញា វី ឌីណែត អ្នកនាង សួស វីហ្សា និង លោក ធែល ថៃ បានលេចរូបរាងយ៉ាងស្រស់ស្អាតនៅលើផ្ទាំង Poster ផ្លូវការរបស់រឿង «រាជបុត្រកង្កែប» ដែលហង្សមាសទើបបានបញ្ចេញថ្មីៗសើមៗ ។ ថ្វីត្បិតនេះមិនមែនជាលើកទីមួយរបស់លោក ធែល ថៃ តែនេះជារឿងភាគដំបូងហើយ របស់អាយដូលទាំងបីផ្សេងទៀត ហើយក៏ជាលើកដំបូងដែរដែលអ្នកទាំងបួនបានសម្តែងរួមគ្នា ។
គួរបញ្ជាក់ផងដែរថា រឿង «រាជបុត្រកង្កែប» គឺជារឿងដែលបានទទួលសិទ្ធិផលិតឡើងវិញពីរឿងភាគ តៃវ៉ាន់ The Prince Who Turns Into A Frog ដ៏ល្បីកក្រើកពេញអាស៊ីកាលពីកំឡុងឆ្នាំ 2005 ។
រង់ចាំទស្សនាទាំងអស់គ្នាថាតើការសម្តែងរបសើអាយដូលយើងក្នុងរឿងភាគថ្មីនេះបានល្អដល់កម្រិតណាដែលនឹងមានចាក់ផ្សាយក្នុងពេលឆាប់នេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។