លក្ខណៈពិសេសដែលអ្នកមិនធ្លាប់ដឹងពីការទទួលទានទឹកដោះគោខាប់
ការបរិភោគអាហារ ផ្លែឈើ ឬភេសជ្ជៈ ពិតណាស់ត្រូវដឹងពីអត្ថប្រយោជន៍របស់ប្រភេទអាហារនីមួយៗថាតើវាមានសារធាតុបំប៉ន និងជីជាតិអ្វីខ្លះចំពោះសុខភាព និងរាងកាយ ក៏ដូចជារបៀបក្នុងការទទួលទានប្រកបដោយឱជារស។ ដូច្នេះថាតើមានមនុស្សប៉ុន្មាននាក់ធ្លាប់បានទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃ ហើយប៉ុន្មាននាក់ដែលបានទទួលទានទឹកដោះគោខាប់ និងដឹងពីរបៀបដើម្បីជ្រើសទទួលទានជាមួយអាហារផ្សេងៗប្រកបដោយរសជាតិ?
ជាការពិតណាស់ ទឹកដោះគោខាប់ My Boy គឺជាប្រភេទទឹកដោះគោដែលត្រូវបានផលិតក្រោមស្តង់ដារនិងគុណភាពខ្ពស់ដើម្បីផលិតចេញនូវផលិតផលសម្រេច ផ្តល់នូវក្លិនដ៏ឈ្ងុយ សាច់ទឹកដោះគោក្រាស់ និងឱជារសផ្អែមមុតល្អសម្រាប់គ្រប់ជំនាន់។ ក្រៅពីការទទួលទានម្ហូបអាហារប្រចាំថ្ងៃប្រកបដោយអនាម័យ ការបរិភោគទឹកដោះគោខាប់ប្រកបដោយគុណភាពនឹងជួយបង្កើនឱជារសដល់មុខម្ហូបនិងអាហារដែលលោកអ្នកទទួលទាន។ តួយ៉ាងទឹកដោះគោខាប់ My Boy ត្រូវបានអតិថិជនភាគច្រើនយកទៅចម្អិនជាម្ហូបអាហារដូចតុងយ៉ាំ ការី និង អាហារសម្រន់ បង្អែម និងភេសជ្ជៈនានា។ លើសពីនេះ ទឹកដោះគោខាប់ My Boy គឺយកទៅឆុងជាមួយនឹងកាហ្វេក្តៅឬទឹកកកឬទឹកដោះគោក្តៅផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ លោកអ្នកអាចទទួលទានទឹកដោះគោខាប់ជាមួយនឹងផ្លែឈើជាច្រើនយ៉ាងដូចជា ប័រ ស្រកានាគ ត្រសក់ស្រូវ សារីទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។
លោក AssadejChanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណានៃក្រុមហ៊ុន FrieslandCampina បានឲ្យដឹងថា វត្តមានរបស់ទឹកដោះគោខាប់ ក្នុងប្រទេសកម្ពុជាមានជាងពីរទសវត្សរ៍មកហើយ ហើយត្រូវបានដាក់លក់ទូទាំងប្រទេសនៅតាមផ្សារទំនើប តាមភ្នាក់ងារចែកចាយ ដោយសារតែការនិយមគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ជំនាន់។ លោកបន្ថែមថា៖ «លោកអ្នកគ្រាន់តែដាក់កម្រិតទឹកដោះគោខាប់ My Boy ចូលក្នុងបរិមាណសមរម្យ នោះលោកអ្នកនឹងទទួលបានអាហារដែលកាន់តែមានរសជាតិឈ្ងុយឆ្ញាញ់»។ លោកបន្តថា លោកសូមជំរុញនិងលើកទឹកចិត្តដល់អតិថិជនរបស់ My Boy ទាំងអស់ឲ្យនៅតែបន្តគាំទ្រនិងទទួលទានទឹកដោះគោខាប់ My Boy ពីព្រោះ My Boy មិនត្រឹមតែផ្តល់ឱជារសឈ្ងុយឆ្ងាញ់ ផ្អែមមុត និងខាប់ល្អនោះទេ ថែមទាំងផ្តល់សំណាងនិងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនផងដែរ។
គួរបញ្ជាក់ផងដែរថា ទឹកដោះគោខាប់ My Boy ឥឡូវនេះក៏បានបន្ថែមនូវចំណុះថ្មីក្រោមរូបរាងជាកញ្ចប់ ២ គីឡូក្រាម ដែលចំណេញទាំងបរិមាណ និង តម្លៃសមរម្យ ហើយលោកអ្នកអាចរកជាវបាននៅគ្រប់ផ្សារទូទាំងប្រទេសកម្ពុជា៕