វីង និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអនុញ្ញាតឱ្យមានដំណោះស្រាយថ្មីក្នុងការទូទាត់ប្រាក់ដល់សមាជិករបស់ខ្លួន
ភ្នំពេញ ថ្ងៃទី ៣១ ឆ្នាំ ២០២០ ៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាសមាគមមានវិជ្ជាជីវៈលើផ្នែកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(“MoU”)អំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងអាចបង់ថ្លៃសមាជិកភាពរបស់ពួកគេតាមរយៈភ្នាក់ងារវីងជាង ៧.៣០០ កន្លែង និងតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយផ្តល់ជាជម្រើសកាន់តែប្រសើរក្នុងការទូទាត់ប្រាក់ ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា «ជាមួយនឹង វីងការបង់ថ្លៃសមាជិកភាពរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺអាចធ្វើទៅបានដោយងាយស្រួល ដោយលោកអ្នកគ្រាន់តែប្រើម្រាមដៃចុចលើ កម្មវិធីស្មាតហ្វូនវីង ឬទៅបង់តាមបណ្តាញភ្នាក់ងារ វីង ដែលមានទូទាំងប្រទេស យើងមានសេចក្តីរីករាយក្រៃលែង ក្នុងការធ្វើជាដៃគូជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដើម្បីពាំនាំ នូវបច្ចេកវិទ្យាចុងក្រោយបំផុត និងសមត្ថភាពដើម្បីជួយគាំទ្រការរីកចម្រើនរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ក្នុងនាមជាអ្នកឈានមុខគេក្នុការគាំទ្រដាក់បញ្ចូលហិរញ្ញវត្ថុអស់រយៈពេលជាង ១១ ឆ្នាំមកនេះ ធនាគារឯកទេសវីង បានបង្កើតប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងខេត្តតាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត» ។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «ការប្រើប្រាស់ជំរើសនៃការបង់ប្រាក់ដែលមានបណ្តាញដ៏រឹងមាំ និងប្រកបដោយសុវត្តិភាពបែបនេះ វាជាការបោះជំហ៊ានដ៏សំខាន់សម្រាប់យើង ។ ពួកយើងបានធ្វើការស្វែងរកមធ្យោបាយជាច្រើនដើម្បីផ្តល់ជូនអតិថិជនរបស់យើងប្រកបដោយភាពងាយស្រួល ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ» ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្នុគោលបំណងដើម្បីធានានូវភាពរុងរឿង និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការបង្កើតបណ្តាញក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាលើកតម្កើងតម្លាភាព និងគាំពារអតិថិជននៅក្នុប្រទេសកម្ពុជា ។
នៅប្រទេសកម្ពុជាមីក្រូហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសិទ្ធិអំណាចស្ត្រីដែលជាមេគ្រួសារ តាមរយៈការផ្តល់ចំណេះដឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ។ យោងតាម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ៨០%នៃអតិថិជនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺកំពុងរស់នៅតំបន់ដាច់ស្រយ៉ាល និង៨០%នៃពួកគេគឺជាស្ត្រី។ មកដល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន ១០១ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ៕