រោងចក្រផលិតស្រាបៀរអង្គរ ដាក់បង្ហាញនូវផលិតផលស្រាបៀរទឹកខ្មៅថ្មីគឺស្រាបៀរ Black Panther យិនស៊ិន
ឥឡូវនេះ អតិថិជនដែលនិយមពិសាស្រាបៀរទឹកខ្មៅនឹងមានអារម្មណ៍ថា កាន់តែមានថាមពល ជាមួយនឹង ស្រាបៀរ Black Panther រសជាតិថ្មី ។ រោងចក្រផលិតស្រាបៀរអង្គរ បានប្រកាសថា ស្រាបៀរ Black Panther ដែលជាស្រាបៀរទឹកខ្មៅ ដ៏ពេញនិយមមួយ សម្រាប់ ប្រជាជនកម្ពុជា នឹងនាំមកនូវស្រាបៀរដែលមានរសជាតិថ្មី ផ្សំជាមួយនឹងសារធាតុចម្រាញចេញពីយិនស៊ិនសុទ្ធ១០០% នោះគឺ ជាស្រាបៀរ Black Panther យិនស៊ិន ។
អស់រយៈពេលជាង ៣ទសវត្សរ៍មកនេះ រោងចក្រផលិតស្រាបៀរអង្គរ បានផលិត និង ចែកចាយស្រាបៀរពេញនិយមក្នុងស្រុកជាច្រើនរួមមាន ស្រាបៀរអង្គរ ស្រាបៀរអង្គរស្តោត ស្រាបៀរខ្លាំង ស្រាបៀរ Black Panther ក៏ដូចជាស្រាបៀរលំដាប់អន្តរជាតិនានា ផងដែរ មានដូចជា ស្រាបៀរកាស្ប៊ែរ (Carlsberg), ស្រាបៀរ Asahi និងស្រាបៀរ Guinness ជាស្រាបៀរស្តោតលំដាប់លេខ ១ នៅលើពិភពលោក ។ ហើយឥឡូវនេះយើងបានបង្កើតនូវផលិតផលថ្មីដ៏អស្ចារ្យមួយទៀតនោះ គឺស្រាបៀរ Black Panther យិនស៊ិន ។
រោងចក្រផលិតស្រាបៀរអង្គរ គឺជារោងចក្រផលិតស្រាបៀរដំបូងគេបង្អស់ ហើយក៏ជារោងចក្រឈានមុខគេនៅកម្ពុជា ដោយរោងចក្រនេះមានសមត្ថភាពផលិតស្រាបៀរបានរហូតដល់ ១២ លាន ហិចតូលីត្រ ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ថាជារោងចក្រផលិតស្រាបៀរ ដ៏ធំជាងគេនៅក្នុងប្រទេស និងនៅក្នុងតំបន់ ហើយក៏ជារោងចក្រដែលមានភាពប៉ិនប្រសព្វប្រកបដោយសិល្បៈខ្ពស់ ក្នុងការផលិតស្រាបៀរ ដោយប្រើប្រាស់ឧបករណ៍ផលិត និង វេចខ្ចប់ ដ៏ទំនើបជាមួយនឹងបចេ្ចកវិទ្យាចុងក្រោយបង្អស់ ។ ជាមួយគ្នានេះផងដែរ ស្រាបៀរ Black Panther យិនស៊ិន ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងគ្រឿងផ្សំនាំចូលពីអន្តរជាតិ និងប្រើប្រាស់នូវសិល្បៈក្នុងការផលិតស្រាបៀរលំដាប់ពិភពលោករបស់ក្រុមហ៊ុនកាស្ប៊ែរ ដែលត្រូវបានទទួលស្គាល់ជុំវិញសកលលោក។
ស្រាបៀរ Black Panther គឹជាស្រាបៀរទឹកខ្មៅ ដែលជាផលិតផលលក់ដាច់ច្រើនជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយបានបន្តនាំមុខគេនៅក្នុងទីផ្សារស្រាបៀរទឹកខ្មៅមួយនេះ ជាមួយនឹងរសជាតិខ្លាំងប្លែក បែបស្រទន់ របស់ខ្លួន ដែលទទួលបានការចូលចិត្ត និងពេញនិយមតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ។ ដូច្នេះហើយ បានជាស្រាបៀរ Black Panther ទទួលបានមេដាយមាស ពីវិទ្យាស្ថានត្រួតពិនិត្យគុណភាពលំដាប់ពីភពលោក Monde Selection ក្នុងឆ្នាំ ២០១៨ ។
ជាមួយនឹង ស្រាបៀរ Black Panther យិនស៊ិន ថ្មីនេះ អតិថិជននឹងទទួលបានអារម្មណ៍កាន់តែរីករាយជាមួយនឹងគុណភាពល្អប្រណីតដូចដើម ដោយបានបន្ថែមនូវអត្ថប្រយោជន៍ និង រសជាតិ ពីសារធាតុផ្សំចម្រាញពីយិនស៊ិនពិតៗ ។ លោក ណុប ចាន់រា ដែលជាអ្នកផលិតស្រាបៀរដ៏ល្បីល្បាញ របស់រោងចក្រផលិតស្រាបៀរអង្គរ បានឲ្យដឹងថា យើងបានរកឃើញនូវវិធីសាស្ត្រដ៏ជោគជ័យមួយ ក្នុងការចម្រាញ់យក សារធាតុយិនស៊ិនសុទ្ធយកមកផ្សំជាមួយនឹងគ្រឿងផ្សំនានាដែលមាននៅក្នុងស្រាបៀរ Black Panther ដើម្បីបង្កើតបានជា ស្រាបៀរ Black Panther យិនស៊ិន ដែលមានគុណភាពល្អប្រណិតមួយសក្តិសមជាស្រាបៀរទឹកខ្មៅ ដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលពួកគេអាចទទួលបាននូវភាពរីករាយ រួមជាមួយនឹងអត្ថប្រយោជន៍ដែលផ្តល់ដោយសារធាតុផ្សំ របស់យិនស៊ិនសុទ្ធ ១០០% ។
ស្រាបៀរ Black Pantherយិនស៊ិន នឹងចាប់ផ្តើមដាក់លក់នៅទីផ្សារ ទូទាំងប្រទេសចាប់ពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២០ តទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ 023 911 992 ឬអ៊ីម៉ែលទៅកាន់ @angkorbeer.com.kh
សូមទស្សនាវីដេអូខាងក្រោម៖