សប្បាយកប់! សាច់អាំង បាប៊ីឃ្យួក៏ឆ្ងាញ់់ វិធីធ្វើក៏ងាយស្រួល តោះសាកល្បងទាំងគ្នា!
សម័យនេះគ្រប់គ្នារវល់ខ្លាំងណាស់ ចង់ជុំគ្នាម្តងៗ ណាត់គ្នាមុនរាប់ខែ ហើយទាល់តែមានកម្មវិធីជួបជុំ ឬជប់លៀងសប្បាយៗ ទើបប្រឹងស្កាត់មករកគ្នា ។ ពិបាកជួបគ្នាដល់ម្ល៉ឹង អីចឹងកុំភ្លេចត្រូវតែរៀបចំឲ្យបានល្អ ទើបសប្បាយចិត្តហើយកាន់តែមានន័យ ជម្រើសល្អបំផុត គឺជប់លៀងបែបសាច់អាំង ឬ បាប៊ីឃ្យូ ។
ចំណុចល្អ នៃការរៀបចំជប់លៀងបាប៊ីឃ្យូ គឺអ្នកចូលរួមទាំងអស់ អាចជួយគ្នា មួយដៃ មួយជើងបាន ញ៉ាំបណ្ដើរ អាំងបណ្ដើរ ជជែកគ្នាលេងបណ្ដើរ ដែលអាចបង្កើតភាពស្និតស្នាលរវាងគ្នា និង ធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយមួយកម្រិតទៀត ។
ក្រៅពីត្រូវលាងបន្លែ ដោយយកចិត្តទុកដាក់ឲ្យបានស្អាតល្អ ការប្រឡាក់សាច់ឲ្យចាប់ជាតិឆ្ងាញ់ពិសាក៏សំខាន់ណាស់ដែរ ។ ធ្វើបាប៊ីឃ្យូ ត្រូវជ្រើសយកសាច់ចំឡក ទើបអាំងទៅផុយស្រួលញ៉ាំ ។ ហើយរបៀបប្រឡាក់មិនពិបាកដូចគិតទេ គឺគ្រាន់តែ ត្រូវប្រើ ទឹកប្រេងខ្ចង ស្ករបន្តិច (បើចូលចិត្តផ្អែម) និង ម្ស៉ៅស៊ុបខ្នរ រសជាតិសាច់ជ្រូក ។ ច្របល់ចូលគ្នាឲ្យសព្វ ទុកចោល ១៥ នាទី ឲ្យជ្រាបជាតិចូលគ្នា សឹមយកមកអាំង ។
តោះ! មកមើលរបៀបប្រឡាក់សាច់គោចង្កាក់បែប បាប៊ីឃ្យួ ជាមួយម្សៅស៊ុប ខ្នរ (រសជាតិសាច់ជ្រូក) ធ្វើឲ្យសាច់ចូលជាតិឆ្ងាញ់ ញ៉ាំជក់មាត់ និង មានរសជាតិឈ្ងុយឆ្ងាញ់ ទាំងអស់គ្នា ៖