អ្នកសំណង់12 ហេងម្ល៉េះ ឈ្នះរង្វាន់ iPhone 11 Pro ក្នុងការចាប់ឆ្នោតលើកទី 4 ពីស្តង់លក់អាហារសម្រន់ Five Star
ក្រុមហ៊ុនលក់អាហារសម្រន់ CP Five Star បានធ្វើការចាប់ឆ្នោតផ្សងសំណាងលើកទី 4 ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ធំទូរស័ព្ទដៃស៊េរីទំនើបម៉ាក iPhone 11 Pro ហើយ បានទៅលើអតិថិជនឈ្មោះ មរកត មកពីសំណង់12 រាជធានីភ្នំពេញ ដែលការចាប់ឆ្នោតផ្សងសំណាងនេះ បានប្រព្រឹត្តិឡើងនៅថ្ងៃទី 19 ខែ មករា ឆ្នាំ 2020 កន្លងទៅ ស្ថិតនៅបុរីឈូកវ៉ា រាជធានីភ្នំពេញ ហើយគាត់នឹងបង្ហាញមុខជាសាធារណៈនៅថ្ងៃទី 2 ខែ កុម្ភៈ ឆ្នាំ 2020 នេះ ដែលជាថ្ងៃចាប់ឆ្នោតលើកចុងក្រោយរបស់ក្រុមហ៊ុន CP Five Star ។
ក្រៅពីរង្វាន់ធំទូរស័ព្ទដៃ iPhone 11 Pro នៅមានអតិថិជនជាច្រើនរូបទៀតដែលបានឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីស្ដង់លក់អាហារសម្រន់ប្រកបដោយគុណភាពខ្ពស់ អនាម័យល្អ និង មានសុវត្ថិភាព CP Five Star ក្នុងឱកាសចាប់ឆ្នោតផ្សងសំណាងលើកទី 4 នេះ ។
1. រង្វាន់ឆ្នាំងដាំបាយចំនួន 5 រង្វាន់ បានទៅលើអតិថិជន 5 រូបដែលមានឈ្មោះដូចខាងក្រោម ៖
– សុល ចេដា មកពីកំពត
– ពេញ គីមសួរ មកពីជុប ខេត្តកំពង់ចាម
– អ៊ី សារុន មកពីឈូកមាស
– មាម ស្រីណុច មកពីរាជធានីភ្នំពេញ
– រ៉ាវី មកពីរាជធានីភ្នំពេញ
2. រង្វាន់កង្ហារចំនួន 5 រង្វាន់ បានទៅលើអតិថិជនចំនួន 5 រូបដែលមានឈ្មោះដូចខាងក្រោម ៖
– កែវ រតនៈ មកពីផ្លូវ 271 រាជធានីភ្នំពេញ
– អ៊ូ ណាវុធ មកពីខេត្តសៀមរាប
– ចាប ស្រស់ មកពីផ្លូវ 105 រាជធានីភ្នំពេញ
– លី ជូ មកពីផ្លូវ 105 រាជធានីភ្នំពេញ
– ខេត គន្ធា មកពីខេត្តព្រៃវែង
3. រង្វាន់ Power Bank ចំនួន 10 រង្វាន់ បានទៅលើអតិថិជនចំនួន 10 រូបដែលមានឈ្មោះដូចខាងក្រោម ៖
– អ៊ីម ផានីត មកពីរាជធានីភ្នំពេញ
– ណុច មកពីរាជធានីភ្នំពេញ
– ស៊ីម ស្រីលើង មកពីអង្គស្នួល
– ស៊ីម ស្រីច្រឹប មកពីអង្គស្នួល
– ឈុន ស្រីនាថ មកពីគៀនស្វាយ
– សុខ សុវណ្ណារ៉ា មកពីជ្រោយចង្វារ រាជធានីភ្នំពេញ
– អា មីន មកពីជ្រោយចង្វារ រាជធានីភ្នំពេញ
– អូន ស្រីដា មកពីគៀនស្វាយ
– គើយ គើប មកពីបុរីឈូកវ៉ា2 រាជធានីភ្នំពេញ
– ហុង គីមសាន មកពីឈូកមាស រាជធានីភ្នំពេញ
ក្រុមហ៊ុនលក់អាហារសម្រន់ដ៏មានប្រជាប្រិយភាព CP Five Star នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងលើកទី 5 ជាលើកចុងក្រោយនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ជាមួយពិធីការិនីដ៏ស្រស់ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងបរិវេណខាងមុខក្រុមហ៊ុន CP Five Star ផ្ទាល់តែម្ដង ទីតាំងស្ថិតនៅម្ដុំថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ដើម្បីស្វែងរកអតិថិជនឈ្នះរង្វាន់ធំ iPhone 11 Pro និង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។
សម្រាប់អតិថិជនដែលតែងតែគាំទ្រអាហារសម្រន់ឆ្ងាញ់ៗ ប្រកបដោយសុវត្ថិភាពពី Five Star សូមរួសរាន់ឡើង ដោយគ្រាន់តែលោកអ្នកចំណាយអស់ត្រឹមតែ 1 ម៉ឺនរៀល ជាវនូវអាហារគ្រប់មុខដូចជា មាន់បំពង ប្រហិត ហតដក និង សាច់ប៉ាតេ ជាដើម លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត 1 សន្លឹកភ្លាមៗដើម្បីមានឱកាសក្លាយជាម្ចាស់ទូរស័ព្ទ iPhone 11 Pro និង រង្វាន់ជាច្រើនទៀត ។ អាហារមានរសជាតិឆ្ងាញ់ មានទាំងរង្វាន់ ចំណែកលក្ខខណ្ឌក៏ងាយស្រួល រកឯណាបាន ៕