តោះប្រញាប់ឡើង Lyn Around បញ្ចុះតម្លៃដល់ទៅ ៧០% ជាមួយជម្រើសច្រើនម៉ូដ និង ទាន់សម័យ
ឈុតសម្លៀកបំពាក់ កាបូប និង ផលិតផលទាន់សម័យ ស៊ីវិល័យ ជាច្រើនម៉ូដច្រើនម៉ាករបស់ Lyn Around ដែលពីមុនមកធ្លាប់តែមានដាក់លក់នៅទីក្រុងប៉ារីស ទីក្រុងឡុងដ៍ និង ទីក្រុងញ៉ូវយ៉ក ឥឡូវនេះបានមកដល់ទីក្រុងភ្នំពេញហើយ ។ ផលិតផលដ៏ពេញនិយមបំផុតរបស់ Lyn Around សម្រាប់និទាឃរដូវឆ្នាំ ២០១៨ នេះ មានលក់នៅផ្សារទំនើប អ៊ីអន ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ៧០% ឯណ្ណោះ ។
ដោយមើលឃើញពីតម្រូវការនៃភាពស្រស់ស្អាតបែបសិចស៊ី ស៊ីវិល័យ និង ទាន់សម័យរបស់សុភាពនារីៗ Lyn Around នៅនិទាឃរដូវ ឆ្នាំ ២០១៨ នេះ បាននាំចូលនូវផលិតផលជាច្រើនប្រភេទមកកាន់ប្រទេសកម្ពុជា ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពល្អឥតខ្ចោះសម្រស់ស្រស់ប្រណីត ល្អឆើតឆាយ ស័ក្តិសមនឹងរាងកាយដ៏ស្រស់ស្អាត និង គួរឲ្យទាក់ទាញរបស់មិត្តៗយុវវ័យ ជាពិសេសសុភាពនារីតែម្តងនឹងមានអារម្មណ៍រំភើប សប្បាយរីករាយនៅពេលដែលបានប្រើប្រាស់ផលិតផលរបស់ Lyn Around នេះ ។
សម្លៀកបំពាក់បែប Pop-rock ដូចឃើញក្នុងរូបនេះស្រាប់ បង្ហាញពីភាពឡូយឆាយ និង ហ៊ឺហារបស់សុភាពនារីដែលត្រូវបានរចនាឡើងក្នុងទម្រង់ផ្សេងៗគ្នាជាច្រើនជម្រើស ហើយជាផលិតផលដ៏ពេញនិយមបំផុត មានគុណភាពខ្ពស់ និង មានប្រណីតភាពដែលអាចយកទៅប្រើប្រាស់នៅទីណា កន្លែងណាក៏បានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ។ ពេលណាដែលសុភាពនារីណាម្នាក់បានស្លៀកសម្លៀកបំពាក់ម៉ូដមួយនេះហើយ នឹងទទួលអារម្មណ៍ថាខ្លួនមានសម្រស់ស្រស់ស្អាតថែមមួយកម្រិតទៀត បើទោះបីជាមិនមានពាក់គ្រឿងអលង្ការសម្រាប់ជាការជួយលម្អក៏ដោយ ឬអាចនិយាយបានថាប្រៀបដូចជាព្រះនាងម្ចាស់ដែលគ្រងព្រះពស្ត្រតែគ្មានគ្រងមកុដ ឬគ្រឿងពិទូរ្យសូរ្យកាន្ត ក៏មើលទៅនៅតែមានព្រះភក្ត្រផូរផង់ និង ព្រះកាយគួរជាទីបេតីពីបណ្តាអង្គក្សត្រានានាដែរ ។
អតិថិជនទាំងអស់អាចស្វែងរកបាននូវផលិតផលរបស់ Lyn Around គ្រប់ម៉ូដគ្រប់ម៉ាកប្លែកៗជាច្រើន ជាមួយនឹងពណ៌ចម្រុះដែលមានទំនុកចិត្តចំពោះការតុបតែងខ្លួនទៅតាមស្ទីល ទៅតាមកម្រិតនៃភាពឡូយឆាយដែលអ្នកចូលចិត្ត ដែលកាលពីមុនម៉ូដម៉ាកទាំងអស់នេះមានលក់តែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ ។ លើសពីនេះទៀត អាវកាក់ និង សំពត់ ដែលជាផលិតផលរបស់ Lyn Around ទៀត សោត ក៏នឹងផ្តល់ជូននូវអារម្មណ៍ល្អ និង ភាពមានទំនុកចិត្តជាមួយនឹងភាពស្រស់ថ្លានៅក្នុងអារម្មណ៍ដែរ ។
ចំណែកឯសម្លៀកបំពាក់សម្រាប់ដើរកម្សាន្តសម្រាកលំហែកាយនៅមាត់សមុទ្រ ឬសម្រាប់រាត្រីសមោសរវិញ ក៏រឹតតែឡូយអស្ចារ្យផងដែរ ។ ពេលណាសុភាពនារីបានគ្រងរ៉ូបនេះ វាកាន់តែជួយលើកសម្រស់ បង្ហាញពីលក្ខណៈល្អឆើតឆាយ និង ស៊ីវិល័យរកអ្វីមកប្រៀបផ្ទឹមគ្មាន ដូចបានត្រឡប់ទៅកាន់ទស្សវត្សរ៍ទី ៧០ យ៉ាងដូច្នេះដែរ ជាមួយនឹងការតុបតែងដ៏ល្អឥតខ្ចោះ ។
ជាមួយនឹងរូបរាងនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត ទាន់សម័យ និង គួរឲ្យទាក់ទាញហើយនោះLyn Around សម្រាប់រដូវកាលនេះ ក៏បាននាំមកនូវម៉ូដសំពត់ និង សម្លៀកបំពាក់រឹបចង្កេះជាច្រើនម៉ូដទៀតដែរ ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចស្វែងរកបានផងដែរនូវ ម៉ូដខោ កន្សែងបង់ក និង កាបូបយួរដៃជាច្រើនម៉ូដែលច្រើនម៉ាកទៀត ដែលត្រូវបានរចនាឡើងស្របទៅតាមភាពស៊ីវិល័យ និង ភាពស្រស់ស្អាត ទាន់សម័យសម្រាប់មិត្តៗនារី ។
ឈុតស្តើងៗ រលុងៗ សំពត់ និង ខោអាវ បាននឹងកំពុងរង់ចាំស្វាគមន៍ និង ឈរបង្អួតរូបរាងដ៏សែនស្រស់ស្អាត និង ស៊ីវិល័យបំផុតជូនដល់អ្នកប្រើប្រាស់ទាំងអស់ ។ Lyn Around ត្រូវបាន
ផលិតឡើងស្របទៅតាមម៉ូដទាន់សម័យជាងមុនដែលបង្ហាញពីការរចនាដ៏ស្រស់ស្អាតមានប្រណីតភាព រស់រវើក ស្រស់ស្អាត និង ការច្នៃប្រឌិតប្រកបដោយសោភណភាព ហើយក៏បានបង្ហាញពីជីវិតបែបស៊ីវិល័យទៀតផង ជាមួយនឹងឈុតពណ៌សដ៏គួរទាក់ទាញ សំពត់ខ្លី និង សំពត់ត្រឹមគល់ភ្លៅ ។
ផលិតផលគ្រប់បែបយ៉ាងរបស់ Lyn Around អាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង ។ កាបូបដ៏ស្រស់ស្អាត របស់ Lyn Around ត្រូវបានរចនាឡើងដោយឈរលើកេរដំណែលដ៏ថ្លាថ្លៃបំផុតនៃគុណភាព និង ប្រណីតភាព ។ កាបូបប្រភេទនេះក៏ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុតផងដែរ ដែលមានជាពណ៌ផ្កាឈូក និង ពណ៌ខៀវផ្ទៃមេឃដោយមានដង្កៀបជាលោហៈធាតុសម្រាប់ជាជម្រើសរបស់អតិថិជន ។
Lyn Around Cambodia មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប អ៊ីអន ដែលគ្រប់អតិថិជនទាំងអស់ ងាយស្រួលរកទិញបាននូវផលិតផលដ៏ស្រស់ស្អាត ទាន់សម័យ និង ស៊ីវិល័យនៅរដូវកាលនេះ រួមជាមួយនឹងការបញ្ចុះតម្លៃដ៏មិនគួរឲ្យជឿរហូតដល់ទៅ ៧០% ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុក៖ https://www.facebook.com/lynaround.cambodia