រាជនីក្រមា មាន សូនីតា ចូលរួមគាំទ្រទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយសុវណ្ណាភូមិឡាយហ្វ៍
ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍ ឬ Women Run 10K (powered by Sovannaphum Life) ជាព្រឹត្តិការណ៍រត់សម្រាប់ស្ត្រីថ្នាក់ជាតិធំជាងគេ និង ដំបូងបង្អស់ដែលសាធារណជនបានជ្រាបតាមរយៈសន្និសីទកាសែតចុះផ្សាយដោយបណ្តាព័ត៌មានក្នុងស្រុកល្បីៗកាលពីថ្ងៃទីកាលពីថ្ងៃទី១៣ មករា ២០២០ ។
គំនិតផ្តួចផ្តើមនៃព្រឹត្តិការណ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍រាជនីក្រមាកញ្ញា មាន សូនីតា និង បានចេញសារគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំដំបូងគេបង្អស់សម្រាប់ស្ត្រីមួយនេះ ។ ទន្ទឹមនឹងនេះផងដែរកញ្ញា មាន សូនីតា ក៏បានបង្ហើបប្រាប់ និង អញ្ជើញអ្នកគាំទ្ររបស់កញ្ញាទាំងអស់ឲ្យទៅចូលរួមរត់ជុំគ្នាជាមួយកញ្ញាក្នុងទិវារត់ប្រណាំងស្ត្រីនេះឲ្យបានច្រើនកុះករ ។ ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.មឬ Women Run 10K នេះនឹងប្រព្រឹត្តទៅនៅ នៅសួនវត្តបទុមវតី ថ្ងៃសិទ្ធិនារី ទី ០៨ មីនា ២០២០ ចាប់ពីវេលាម៉ោង ៦:០០ ដល់ម៉ោង ១១:០០ ព្រឹក។
ព័ត៌មានពីការចុះឈ្មោះទិញសំបុត្រចូលរួមរត់៖
(1) ការចុះឈ្មោះ Online
https://www.jomrun.com/download
(2) ការចុះឈ្មោះផ្ទាល់
ការិយាល័យចុះឈ្មោះ៖ Cambodia Events Organizer។ #79CE0, ផ្លូវ 155 សង្កាត់ទួលទំពូង1 ខ័ណ្ឌ ចំការមន រាជធានីភ្នំពេញ ។015 213 525/ 069 213 525
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមឿងថៃឡាយហ្វ៍ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) គឺជាក្រុមហ៊ុនមេធនាគារកាណាឌីយ៉ា។ ចាប់តាំងពីប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៥០.០០០នាក់បាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។ ក្នុងឆ្នាំ ២០១៨ និង ២០១៩ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់២ឆ្នាំជាប់គ្នាៗជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ( The Fastest Growing Life Insurance Company Cambodia 2018 &2019)។
សម្រាប់ព័ត៌មានបន្ថែម www.sovannphumlife.com , ឬFacebook, និង Instagram របស់ក្រុមហ៊ុន។