Connect with us

អត្ថបទក្រុមហ៊ុន

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

on

Advertisement

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​ ​-​ ​អ៊ី​អន​ ​2​)​កាលពី​ថ្ងៃទី​ ​09​ ​ខែមករា​ ​ឆ្នាំ​ ​2020​ ​។​ ​Ford​ ​Ranger​ ​Raptor​ ​បាន​បង្កើត​ឡើង​ដោយមាន​រួមបញ្ចូល​ជាមួយនឹង​ ​DNA​ ​របស់​ ​Ford​ ​Performance​ ​រួម​ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី​ ​និង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់​ ​ធ្វើឲ្យ​បទពិសោធន៍​បើកបរ​របស់​អ្នក​កាន់តែ​មាន​ភាព​អស្ចារ្យ​ ​មិន​តែប៉ុណ្ណោះ​រថយន្ត​នេះ​នឹង​ក្លាយជា​គូប្រកួត​ប្រជែង​ឈានមុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត​ ​Pickup​ ​ផង​ដែរ​។​ ​

​រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ឡើង​ ​និង​បាន​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​ដោយក្រុម​វិស្វករ​ ​Ford​ ​Performance​ ​Team​ ​ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ​ដែល​អាច​ជំនះ​គ្រប់​ឧបសគ្គ​ ​កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ ​ដែល​ចូលចិត្ត​បើកបរ​លើ​ផ្លូវ​ប្រភេទ​ ​Off​-​road​។

​លោក​ ​Michael​ ​Breenនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Ford​ ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ច​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ការ​រប​ង្កើត​ឡើង​ ​និង​ការរចនា​រូបរាង​របស់​ ​Ranger​ ​Raptor​ ​បាន​ធ្វើឡើង​នៅ​ទ្វីបអាស៊ី​ដោយ​អ្នក​រចនា​រថយន្ត​ ​Ford​ ​និង​វិស្វករ​ក្រុមហ៊ុន​ ​Ford​ ​ដែល​មាន​ជំនាញ​ច្បាស់លាស់​។​ ​ពួកគេ​បាន​សហការ​ជាមួយនឹង​ក្រុម​វិស្វករ​ ​Ford​ ​Performance​ ​Team​ ​ដើម្បី​បង្កើត​រថយន្ត​នេះ​ឡើង​។​ ​ការ​សហការ​មួយ​នេះ​ហើយដែល​នាំឲ្យមាន​ការ​លេច​រូបរាង​ឡើង​របស់​ ​Ford​ ​Ranger​ ​Raptor​ ​នៅ​ទ្វីបអាស៊ី​។​ ​វា​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ ​ដែល​ក្រុម​វិស្វករ​ជំនាញ​របស់​ ​Ford​ ​បានសម្រេច​យក​ ​Ford​ ​Ranger​ ​ជាគោល​ក្នុង​ការផលិត​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ព្រោះ​ ​Ford​ ​Ranger​ ​មិន​ត្រឹមតែ​ជារ​ថ​យន្ត​ដែល​មាន​ប្រជាប្រិយ​ភាព​នៅក្នុង​តំបន់​នេះ​ប៉ុណ្ណោះទេ​ ​តែ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​រថយន្ត​នេះ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់​រថយន្ត​ ​Pickup​ ​មួយ​នេះ​។​ ​ដោយសារ​បែបនេះ​ហើយ​ទើប​ក្រុម​វិស្វករ​ជំនាញ​របស់​ ​Ford​ ​ខិតខំ​ប្រឹងប្រែង​បង្កើត​ឡើង​នូវ​កំពូល​រថយន្ត​ ​Pickup​ ​Ford​ ​Ranger​ ​Raptor​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​អតិថិជន​ដែល​តែងតែ​គាំទ្រ​រថយន្ត​ ​Pickup​ ​របស់​ ​Ford​។​ ​ពួកគេ​មាន​ជំនឿ​ចិត្ត​ថា​នៅពេល​ដែល​អ្នក​បានឃើញ​រថយន្ត​នេះ​ហើយ​ ​គឺ​ហាក់បីដូចជា​បាន​ជួបនឹង​កំពូល​រថយន្ត​ ​Pickup​ ​បែប​ ​Off​-​road​ ​Performanceក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​។​”​

Ford​ ​Ranger​ ​Raptor​ ​ក៏​ដូចគ្នា​ទៅ​នឹង​ ​Ford​ ​F​-​150​ ​ដែរ​ ​វា​ត្រូវ​បាន​រចនា​ដោយ​ផ្អែក​ទៅលើ​ ​DNA​ ​របស់​ ​Ford​ ​Performace​។​ ​ផ្នែក​ខាងមុខ​រថយន្ត​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​រថយន្ត​ ​Ford​ ​F​-​150​ ​តែម្ដង​ ​ដោយ​ប៉ា​ណា​ ​ខាងមុខ​បាន​បំពាក់​ដោយ​អក្សរ​ ​Ford​ ​ធំៗ​មើលទៅ​មាន​លក្ខណៈ​កាច​ជាង​ ​Ford​ ​Ranger​ ​ធម្មតា​។​ ​កាង​ខាងមុខ​ត្រូវ​បាន​រចនា​ថ្មី​ ​រឹងមាំ​ ​ធន់​នឹង​ការ​ប៉ះទង្គិច​ ​ល្អ​បំផុត​សម្រាប់​ការ​ ​បើកបរ​លើ​ផ្លូវលំ​បា​ក​។​ចំណែក​ផ្នែក​ខាងក្នុង​បាន​បំពាក់​ទៅ​ដោយ​ពូក​ស្បែក​មានគុណ​ភាព​ខ្ពស់​ធន់​នឹង​ការប្រើ​ប្រាស់​ពេល​បើកបរ​ ​Off​-​road​ ​ក៏ដូចជា​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង​ដែរ​។​ ​កៅអី​នី​មួយ​ៗ​បាន​រចនា​ដោយ​ ​ផ្ដល់​ទាំង​សុវត្ថិភាព​ ​និង​ផាសុកភាព​ដល់​អ្នកបើកបរ​។

​Ford​ ​Ranger​ ​Raptor​ ​បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន​ជំនាន់​ថ្មី​ ​Bi​-​Turbo​ ​ទំហំ​ ​2.0L​ ​កម្លាំង​ខ្លាំង​ ​និង​សន្សំសំចៃ​ប្រេង​ ​ដែល​មាន​កម្លាំង​សេស​ ​213PS​ ​កម្លាំង​ ​Torque​ ​500Nm​ ​និង​ប្រើ​ប្រអប់លេខ​ថ្មី​ ​10​ ​លេខ​ ​ជំនួយ​ដល់​ការ​ដាក់លេខ​មាន​ភាព​រលូន​ ​និង​ងាយស្រួល​។​ ​ ​ប្រព័ន្ធ​ជើង​ក្រោម​ត្រូវ​បាន​បំពាក់​ ​ជាមួយនឹង​បូម​ ​Fox​ ​Racing​ ​Shoxដូចគ្នា​ទៅ​នឹង​ ​បូម​ដែល​បាន​បំពាក់​នៅលើរថយន្ត​ ​Ford​ ​F​-​150​ ​មាន​លក្ខណៈ​ធន់​ ​រឹងមាំ​ ​មិន​រលាក់​ខ្លាំង​មិនថា​អ្នកបើកបរ​លើ​ផ្លូវ​រលាក់​ក្នុង​ល្បឿន​លឿន​ ​ក៏ដោយ​ ​ដោយសារ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាងមុខ​ ​និង​ខាងក្រោយ​របស់​រថយន្ត​។​

​មិន​តែប៉ុណ្ណោះ​ ​មិនថា​ក្រោម​ស្ថានភាព​ផ្លូវលំ​បា​ក​យ៉ាងណា​នោះ​ទេ​ ​ក៏​ ​Ford​ ​Ranger​ ​Raptor​ ​មិន​រុញរា​នោះ​ដែរ​ ​ព្រោះ​រថយន្ត​នេះ​មាន​បំពាក់​ជាមួយនឹង​ប្រអប់លេខ​ថ្មី​ ​10​ ​លេខ​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​ ​គ្រប់​ស្ថានភាព​ផ្លូវ​ ​(​Terrain​ ​Management​ ​System​ ​with​ ​Baja​ ​Mode​)​ ​ទាំង​ផ្លូវ​ធម្មតា​ ​និង​ ​ផ្លូវលំ​បា​ក​ ​រួមមាន​ដូចជា​ ​ស្ថានភាព​ផ្លូវ​ធម្មតា​ ​(​Normal​ ​mode​)​ ​ផ្ដល់​ផាសុកភាព​មិន​ស៊ីប្រេង​ងាយស្រួល​ក្នុង​ការ​បើកបរ​,​ ​ការ​បើក​បរ​បែប​ស្ព័រ​ ​(​sport​ ​mode​)​ ​ផ្ដល់​នូវ​សន្ទុះ​ខ្លាំង​សក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បើកបរ​ល្បឿន​លឿន​,​ ​ផ្លូវ​ស្មៅ​/​គ្រួស​/​ព្រិល​ ​(​Grass​/​gravel​/​snow​ ​mode​)​ ​ជួយ​ឲ្យ​រថយន្ត​មាន​លំនឹង​ ​និង​មិន​រអិល​ពេល​បើកបរ​លើ​ផ្លូវ​ដែល​ងាយ​នឹង​រអិល​,​ ​ផ្លូវ​ដី​ភក់​/​ដីខ្សាច់​ ​(​Mud​/​sand​ ​mode​)​ ​សម្រួលការ​បើកបរ​ជៀសវាង​ការ​ផុង​ ​កង់​ពេល​ ​បើកបរ​លើ​ភក់​ ​ឬ​ខ្សាច់​,​ ​ផ្លូវ​ថ្ម​ ​(​Rock​ ​mode​)​ ​សម្រួលការ​បើកបរ​ឲ្យ​មាន​ភាព​រលូន​ ​មិន​រលាក់​ខ្លាំង​ ​ពេល​បើកបរ​ ​លើ​គ្រួស​ ​ឬ​ថ្ម​និងBaja​ ​Mode​ ​ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ ​Off​-​road​ ​ហើយ​អ្នក​ក៏​មិនបាច់​បា​រម្ម​ណ៍​ដែរ​នៅពេល​បើកបរ​លើ​ផ្លូវ​ ​ដែល​មាន​ទឹក​លិច​ ​ព្រោះ​ ​Ford​ ​Ranger​ ​Raptor​ ​អាច​ចុះ​ទឹកបាន​ដល់ទៅ​ ​850​ ​mm​ ​ឯណោះ​។

​លើស​ពីនេះ​ទៅទៀត​ ​ក្នុង​នោះ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស​ ​ដែល​មានការ​កំណត់​ ​3​ ​ជ​ម្រើ​សឲ​អ្នក​ជ្រើសរើស​ ​2H​ ​Two​-​wheel​ ​drive​ ​សម្រាប់​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ​ ​តិចតួច​,​ ​4H​ ​Four​-​wheel​ ​drive​ ​សម្រាប់​បើកបរ​ល្បឿន​លឿន​លើ​ផ្លូវ​ ​Off​-​road​ ​និង​ ​4L​ ​Low​-​range​ ​four​ ​wheel​ ​drive​ ​ផ្ដល់​កម្លាំង​ខ្លាំង​ជួយ​ទប់​លំនឹង​កង់​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ដែល​លំបាក​ខ្លាំង​ ​និង​មាន​ឧបសគ្គ​ច្រើន​។​

​ក្រៅពី​នេះ​ ​Ford​ ​Ranger​ ​Raptor​ ​ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ផ្សេង​ៗ​ដូចជា​ ​ប្រព័ន្ធ​ ​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំ​បាច់​ប្រសោ​រ​ ​(​Smart​ ​Key​)​ ​បច្ចេកវិទ្យា​ ​SYNC​ ​3​ ​និង​អេក្រង់​ ​Touchscreen​ ​8​ ​អ៊ីញ​សម្រាប់​ស្ដាប់​វិទ្យុ​ ​តន្ត្រី​ ​និង​ការ​កំសាន្ត​នានា​ ​កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើ​ផ្លូវ​កោង​ ​និង​រអិល​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​(​Hill​ ​Launch​ ​Assist​)​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត​ ​(​Hill​ ​Descent​ ​Control​)​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​ពេល​ដឹក​ ​និង​សណ្ដោង​ធ្ងន់​ៗ​(​Load​ ​Adpaptive​ ​Control​ ​&​ ​Trailer​ ​Sway​ ​Control​)​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ការពារ​ការ​ប៉ះទង្គិច​ ​(​Pre​-​Collision​ ​Assist​)​ ​និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​ ​(​Autonomous​ ​Emergency​ ​Braking​)​ ​នៅពេល​មាន​ឧបសគ្គ​មក​ពី​ខាងមុខ​ ​ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ ​(​Lane​ ​Keeping​ ​System​)​ ​និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់​សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង​ ​(​Driver​ ​Alert​ ​System​)​។​

​លោក​ងន​សាំង​អគ្គនាយក​ក្រុមហ៊ុន​អ​អិម​អេ​ខេម​បូ​ឌា​បាន​មានប្រសាសន៍​ថា​៖​“​ក្រុមហ៊ុន​អ​អិម​អេ​ខេម​បូ​ឌា​សម្រេចចិត្ត​នាំចូល​នូវ​ប្រភេទ​រថយន្តPickup​ ​មួយ​នេះ​មកកាន់​ទីផ្សារ​កម្ពុជា​គឺ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ក៏ដូចជា​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផង​ដែរ​។​ម៉្យាងទៀត​យើង​សង្កេតឃើញ​ថា​បច្ចុប្បន្ន​នេះ​រថយន្ត​ប្រភេទPickup​ ​ក៏​ទទួល​បានការ​ពេញនិយម​សម្រាប់​អ្នកមាន​គ្រួសារ​និង​សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ដោយសារ​រថយន្ត​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​គ្រប់​ស្ថានភាព​ផ្លូវ​មិនថា​សម្រាប់​ធ្វើការ​ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ​។​”​

​Ford​ ​Ranger​ ​Raptorក៏​មាន​ផ្ដល់​ជ​ម្រើ​សនៃព៌​ណ​ជាច្រើន​ឲ្យ​ជ្រើសរើស​រួមមាន​ដូច​ជាព៌​ណ​សក្រហម​​ខៀវ​ប្រផេះ​និង​ខ្មៅ​ផង​ដែរ​។​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

នេះហើយជីវិតមានន័យ! នៅក្មេងៗខំធ្វើការរកលុយ ចាស់ទៅដឹកដៃគ្នាដើរលេងបានជាង ៤០ប្រទេស
ផ្អើលអ្នកខេត្តពិស្ណុលោក ប្រទេសថៃ មួយគ្រួសារ ៥ នាក់ស្លាប់រដូករណែល ដោយទាំងឆ្កែ ៦ ក្បាលទៀត (វីដេអូ)
ផ្ទុះការភ្ញាក់ផ្អើលពីមហាជនខ្មែរ រឿងភាគថៃមួយយកឆាយាល័ក្ខណ៍ ព្រះរាម បុប្ផាទេវី ដាក់បញ្ចូលក្នុងរឿង (វីដេអូ)
តោះគយគន់សម្រស់ គូស្នេហ៍តារារូបណាដែលគួរឱ្យស្រឡាញ់ជាងគេ ក្នុងចំណោម ៦ គូនេះ?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ទម្លាយ​ឆាកជីវិត​ខ្លះៗ​របស់​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ទម្រាំ​ក្លាយជា​ម្ចាស់​ហាង «​តែ​ទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)

​ទេពកោសល្យ និង ភាពស្រស់ស្អាត​គឺជា​ពាក្យ​ដែល​គួរឱ្យ​ស្រឡាញ់​សម្រាប់​នារី​ម្នាក់ៗ​។ ភាពស្រស់ស្អាត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវតែ​ពូកែ​ថែមទៀត ។ ពេលនេះ​យើង​នឹង​ណែនាំ​ស្ត្រី​ឆ្នើម​មួយរូប​ឈ្មោះ ViVi Do ដែលជា​ម្ចាស់​ហាង​តែ​ទឹកដោះគោ Ancha Taiwan Milk Tea ហើយ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ភេសជ្ជៈ​ម៉ាក​នេះ ប្រាកដជា​ស្គាល់​គាត់​ច្បាស់ ។​ ViVi Do បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត...

អត្ថបទក្រុមហ៊ុន2 days ago

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ...

អត្ថបទក្រុមហ៊ុន3 days ago

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ...

អត្ថបទក្រុមហ៊ុន4 days ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន1 week ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...

អត្ថបទក្រុមហ៊ុន1 week ago

​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

​គណៈកម្មាធិការ​ជាតិ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ និង​ ការយកចិត្តទុកដាក់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​មកដល់​សព្វថ្ងៃ​ ។ ​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២០​ នេះ កម្មវិធី​បរិច្ចាគ​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រលាញ់ ក្រោម​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សមាសភាព​ថ្នាក់ដឹកនាំ លោកជំទាវ មឹន...

អត្ថបទក្រុមហ៊ុន1 week ago

កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+​ អា​ចក​ម្ម៉​ង់​បាននៅថ្ងៃនេះ​ហើយ​!!!

(​ភ្នំពេញ​) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជា​រហ័ស​ទាន់​ចិត្ត​មែន​! បន្ទាប់ពី​ការដាក់​បង្ហាញ​រូបរាង​កាលពី​ម្សិលមិញ​រួចមក​ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង ក៏បាន​បំពេញ​តាម​សំណូមពរ​ដោយ​ប្រញាប់ប្រញាល់​បើក​ឱ្យ​អតិថិជន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា និង ​ច្រើន​លើសលុប​ក្នុងប្រទេស​កម្ពុជា​យើង​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន​បាន (Pre-Order) ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹង​ការ​ថែម​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន ​៖...

អត្ថបទក្រុមហ៊ុន1 week ago

Nokia​ ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស ទិញ Nokia 2.3, 6.2 និង 7.2 ថ្ងៃនេះ នឹង​ទទួលបាន​កាដូ​ពិសេស​

HMD Global គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​យីហោ​ម៉ាក​Nokia​ដែលជា​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ទើបតែ​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប​ចុងក្រោយ 3 ម៉ូ​ដែល​លើ​ទីផ្សារ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន ពិសេស​យុវវ័យ គឺ​ម៉ូ​ដែល​Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Android​ ។​ ​ដោយឡែក​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ Nokia បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​អតិថិជន​ទាំងអស់​ដោយ​គ្រាន់តែ​ជាវ​ទូរស័ព្ទ...

អត្ថបទក្រុមហ៊ុន1 week ago

Samsung Galaxy S20+ | S20 Ultra បានបង្ហាញ​ខ្លួន​ជាមួយ​ភាព​អស្ចារ្យ​ ​ធ្វើ​ឲ្យ​កក្រើក​ពិភព​ស្មា​ត​ហ្វូ​ន​​ដើមឆ្នាំ ​២០២០

(​ភ្នំពេញ​) ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ក្រោយពី​មហា​ព្រឹ​ត្ត​ការណ៍​ពិភពលោក​ដ៏​កក្រើក​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមក​ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ផងដែរ​ដោយបាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន ជាច្រើន​នាក់មក​ជួបជុំគ្នា​ដើម្បី​ធ្វើការ​ទស្សនា និង​ ប៉ះ​ផ្ទាល់​នៅ​អគារ...