ចម្លែកម្ល៉េះ! ម្ដងនេះ G-Devith ប្រកាសសុំជំនួយពី Fan ដើម្បីបង្កើតបទថ្មី
ថ្មីៗនេះ តារារ៉េបដែលមានទាំងសមត្ថភាពច្រៀង និង និពន្ធ G-Devith បានបញ្ចេញវីដេអូមួយដើម្បីប្រកាសរកឲ្យអ្នកគាំទ្រជួយស្វែងរករបស់ម្យ៉ាងដែលអាចឲ្យលោកបញ្ចប់ការបង្កើតបទចម្រៀងថ្មី ។
ក្នុងវីដេអូនោះលោកបញ្ចាក់ថា រាល់លើកដែលខ្លួនបង្កើតបទចម្រៀងខ្លួនតែងតែមានជំនួយការពិសេសមួយនៅក្បែរ ។ របស់ពិសេសនោះមានឈ្មោះថា Sting Espresso “រសជាតិកាហ្វេពិត បង្កើនថាមពលកាន់តែស្វាហាប់” ដែលជាជំនួយលើផ្នែកកម្លាំងនិងស្មារតី ។ តែគួរឲ្យសោកស្ដាយរបស់សំណព្វចិត្តនោះត្រូវបាន Bad Guy ពាក់អាវប្រផេះចំនួន ៥ នាក់លួចយកទៅបាត់ ។
ទោះយ៉ាងនេះក្ដី អ្នកគាំទ្រគ្រប់រូបសុទ្ធតែអាចជួយ G-Devith បានដោយគ្រាន់តែទៅចាប់ Bad Guy ទាំង 5 នាក់ និង យករបស់ពិសេសនោះឲ្យលោកវិញ ។ ក្រោយទទួលបានរបស់ពិសេសវិញ ដេវីដ សន្យាថានឹងបញ្ចប់ហើយបញ្ចេញចម្រៀងថ្មីរបស់ខ្លួននៅថ្ងៃទី ១៨ មករា ២០២០ នេះ នៅ Aeon Mall 2 តែម្ដង ។