ECCO ជាម៉ាកលំដាប់ពិភពលោក ល្បីល្បាញខាងស្បែកជើង និង ផលិតផលធ្វើពីស្បែកគុណភាពល្អនាំមុខគេ បានបើកហាងថ្មីមួយទៀតបន្ថែមលើហាងលក់ផ្តាច់មុខដែលមានស្រាប់ជាង ២,២៥០ នៅជុំវិញពិភពលោក
ភ្នំពេញ ថ្ងៃទី១១ខែមករា ឆ្នាំ២០២០៖ ECCO ជាម៉ាកស្បែកជើងរបស់ប្រទេសដាណឺម៉ាកដែលមានភាពល្បីសុះសាយពាសពេញពិភពលោកបានបើកហាងដំបូងក្នុងព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញកាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២០ ។ ព្រឹត្តិការណ៍នៃការបើកសម្ពោធជាផ្លូវការដែលមានរយៈពេល២ម៉ោងនេះ បានបង្ហាញនូវផលិតផលស្បែកជើងម៉ូតចុងក្រោយយ៉ាងស្រស់ស្អាត និងគួរជាទីចាប់ចិត្តជូនដល់ភ្ញៀវកិត្តិយស បណ្តាអ្នកចូលរួមនិងអ្នកសារព័ត៌មានជាច្រើននាក់ទៀតឲ្យបានឃើញកាន់តែច្បាស់ពីភាពអស្ចារ្យ និងទាន់សម័យនៃផលិតផលមួយនេះ ។
ទីតាំងលក់ដំបូងដែលផ្អែកលើគោលគំនិត Prime Outlet ថ្មីរបស់ ECCO ត្រូវបានបង្កើតឡើងយ៉ាងពិសេស និងសម្រិតសម្រាំងដោយផ្តល់ជូននូវគ្រប់ផលិតផលរបស់ ECCO ដែលមានគុណភាពខ្ពស់ ធន់ ស្វិត ជាប់ និងប្រើប្រាស់បានយូរអង្វែង ហើយស័ក្តិសមបំផុតសម្រាប់បុរស និងស្រ្តីទាំងឡាយ។
ហាងត្រូវបានតុបតែងឡើងដើម្បី ដោយធ្វើការរួមបញ្ចូលរវាង ភាពស្អាត សាមញ្ញឥតខ្ចោះ ប៉ុន្តែមានអត្ថប្រយោជន៏ច្រើនដោយប្រើប្រាស់សំភារលំនាំបែបប្រទេសតំបន់ អ៊ឺរ៉ុបខាងជើងស្របទៅនឹងគោលគំនិតរបស់ម៉ាក ECCO ។
លោក ពុម្ព សូរិយា នាយកគ្រប់គ្រងនៅកម្ពុជាបានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីរំភើបខ្លាំងណាស់ដែលបាននាំមកនូវផលិតផលថ្មី និងបានស្វាគមន៍អតិថិជនថ្មី និងអតិថិជនដែលស្មោះត្រង់ដែលតែងតែគាំទ្រហាងថ្មីរបស់យើងនៅពេលនេះ ហើយខ្ញុំជឿជាក់ថាយើងនឹងក្លាយទៅជាផ្នែកមួយដ៏ជោគជ័យនៃបរិយាកាសអាជីវកម្មក្នុងស្រុករបស់យើងជាក់ជាពុំខានឡើយ»។
ជាអាជីវកម្មដែលគ្រប់គ្រងបែបលក្ខណគ្រួសារផ្តោតលើសិល្បៈហត្ថកម្ម ផលិតករដាណឺម៉ាកបានធ្វើការប្រមូលផ្តុំ ចំណេះដឹងខាងផ្នែកសិល្បៈហត្ថកម្មនិងជំនាញដ៏មានតម្លៃរបស់ខ្លួនអស់រយៈពេលជាង៥០ឆ្នាំមកហើយ។បង្កើតឡើងក្នុងឆ្នាំ១៩៦៣ក្រុមហ៊ុនបានទទួលជោគជ័យក្នុងការជំរុញការច្នៃប្រឌិតថ្មី បង្កើតរោងចក្រផលិតស្បែកជើង និងផលិតផលស្បែកផ្ទាល់របស់ខ្លួន គ្រប់គ្រងខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯងសឹងតែ100% ដើម្បីធានាអោយបាននូវគុណភាពដ៏អស្ចារ្យ។ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផលិតផលស្បែកដែលមានគុណភាពខ្ពស់ និងផ្តល់ជូននូវផាសុកភាពប្រកបដោយភាពច្នៃប្រឌិត ECCO ផ្តល់ជូននូវផលិតផលជាច្រើនសម្រាប់ក្រុមគ្រួសារទាំងមូល។
សូមអញ្ជើញមកទស្សនាហាង ECCO មានទីតាំងនៅផ្សារទំនើបអ៊ីអនម៉លរាជធានីភ្នំពេញ
អំពីក្រុមហ៊ុនECCO
ECCO ជាម៉ាកផលិតផលស្បែកជើងលំដាប់ពិភពលោកដែលរួមបញ្ចូលម៉ូតនិងផាសុកភាពនៅក្នុងផលិតផលតែមួយ។ភាពជោគជ័យរបស់ ECCO ទទួលបានដោយសារតែផលិតផលរបស់ ECCO មានលក្ខណៈពិសេសដែលសមត្រូវនឹងជើងគ្រប់ពេលដែលពាក់និងធ្វើពីស្បែកដែលមានគុណភាពខ្ពស់។ECCO ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ដែលគ្រប់គ្រង និងកាន់កាប់គ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្មដែលធ្វើពីស្បែកចាប់ពីដំណាក់កាលផលិតរហូតដល់ដំណាក់កាលដាក់លក់លើទីផ្សារ។ផលិតផល ECCO ត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន៩៩ទូទាំងពិភពលោកនិងមានហាងផ្ទាល់ខ្លួនរហូតដល់ជាង២,២៥០កន្លែងនិងមានកន្លែងលក់រហូតដល់១៤,០០០កន្លែងទូទាំងពិភពលោក។ក្រុមហ៊ុន ECCO ជាក្រុមហ៊ុនប្រភេទគ្រួសារដែលត្រូវបានបង្កើតឡើងនៅប្រទេសដាណឺម៉ាក (Denmark) នៅឆ្នាំ១៩៦៣និងមានបុគ្គលិករហូតដល់២១,៣០០នាក់ទូទាំងពិភពលោក។
ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ group.ecco.com