ក្រុមគ្រូពេទ្យជំនាញជនជាតិជប៉ុន កំពុងតែធ្វើការព្យាបាលដល់កុមារដោយឥតគិតថ្លៃ
មន្ទីរពេទ្យបង្អែកស្រុកពញាឮខេត្តកណ្តាល ថ្ងៃទី2 ខែ1 ឆ្នាំ2019 លោក វេជ្ជបណ្ឌិត យ៉ុស៊ីអូកា ជាស្ថាបនិកមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ព្រមទាំងគ្រូពេទ្យផ្សេងទៀតបានមកធ្វើទស្សនកិច្ច ហើយបានធ្វើការវះកាត់ដល់ ក្មេងប្រុសអាយុ6ឆ្នាំមកពីខេត្តព្រៃវែងដែលមានជំងឺមហារីកតំរងនោម។ នេះជាការវះកាត់ដែលទាមទារឲ្យមានចំណេះដឹងនិងបច្ចេកទេសខ្ពស់ប៉ុន្តែក៏បានបញ្ចប់ដោយជោគជ័យនិងដោយសុវត្ថិភាព ។ នៅមន្ទីរពេទ្យនេះដែរមានទទួលព្យាបាលជំងឺកុមារផ្សេងៗរួមទាំងជំងឺកុមារដែលមកពីមន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីរពេទ្យកុមារអង្គរជាដើម ។ លោកវេជ្ជបណ្ឌិត យ៉ុស៊ីអូកា និងក្រុមគ្រូពេទ្យបានធ្វើការវះកាត់ករណីពិបាកៗបានដោយជោគជ័យ ។
លោកវេជ្ជបណ្ឌិត យ៉ុស៊ីអូកា ដែលបានធ្វើការវះកាត់នៅថ្ងៃទី ២ ខែមករា ថ្ងៃនេះ គឺជាគ្រូពេទ្យជំនាញដែលធ្វើការវះកាត់ជាច្រើន ដែលលើសពីមធ្យមសម្រាប់គ្រូពេទ្យជប៉ុន ។ ជារៀងរាល់ខែលោកវេជ្ជបណ្ឌិត យ៉ុស៊ីអូកា និងគ្រូពេទ្យជប៉ុនល្បី ៗ ផ្សេងទៀតបានមកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យនេះ ។ ហើយយើងធ្វើការវះកាត់ដែលពិបាកៗដល់កុមារមហារីកដែលទាមទារបច្ចេកទេសខ្ពស់ដោយមិនយកប្រាក់ ។ គ្រូពេទ្យជំនាញថែទាំសុខភាពកម្ពុជាក៏បានរៀនសូត្រពីអ្នកជំនាញជប៉ុនផងដែរ ហើយបានបង្កើនជំនាញរបស់ខ្លួនយ៉ាងខ្លាំង និង ចាប់ផ្តើមទទួលបានចំណេះដឹងនិងជំនាញកម្រិតខ្ពស់ដែលមានការទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេស ។
អាចទទួលការពិនិត្យ និងការព្យាបាល ដោយរងចាំតែរយៈខ្លី
សមត្ថភាពគ្រូពេទ្យ និង គិលានុបដ្ឋាយិកា ដែលធ្វើការនៅក្នុងមន្ទីរពេទ្យនេះ ក៏មានកំរិតខ្ពស់ដូចនៅក្នុងស្រុកនៃប្រទេសកម្ពុជាដែរ អាចធ្វើការពិនិត្យជំងឺ ដែលមានកំរិតដូចគ្នានិងមន្ទីរពេទ្យសប្បុរសធម៍ល្បីៗដូចជា នៅភ្នំពេញ រឺក៏នៅសៀមរាបផងដែរ ។ លើសពីនេះទៅទៀត ក៏អាចទទួលការរងចាំតែរយៈពេលខ្លី ។ ដោយសារតែទីកន្លែងមានចំងាយប្រហែលជា1ម៉ោង ដោយការជិះរថយន្តពីភ្នំពេញ ដូចនេះហើយ មានមនុស្សជាច្រើន នៅពុំទាន់បានស្គាល់នៅឡើយ ។ ដោយមានការគាំទ្រពីក្រុមហ៊ុន ជប៉ុនធំៗដូចជា ក្រុមហ៊ុនតូយ៉ូតា បានចូលមកសហការ ដើម្បីធ្វើការកាត់បន្ថយពេលវេលារងចាំ និងភាពតានតឹងរបស់អ្នកជំងឺ ហើយបានបង្កើតបរិយាកាសអោយកាន់តែល្អប្រសើរ ។ នៅឆ្នាំ2020នេះផងដែរ ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលចាំបាច់ត្រូវព្យាបាល មន្ទីរពេទ្យរបស់យើង និងធ្វើការអភិវឌ្ឍន៍អោយកាន់តែល្អប្រសើរជាងមុន ។
អំពីមជ្ឈមណ្ឌលព្យាលកុមារបេះដូងជប៉ុន
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន គឺជាមន្ទីរពេទ្យសប្បុរសធម៌មួយដែលត្រូវបានគាំទ្រដោយការបរិច្ចាគពីក្រុមហ៊ុនជប៉ុននិងបុគ្គល។ មន្ទីរពេទ្យនេះផ្តល់សេវាវេជ្ជសាស្រ្តឥតយកប្រាក់ដល់កុមារនិងមនុស្សពេញវ័យដែលជួបការលំបាក។ ក្នុងមួយឆ្នាំអ្នកជំងឺជាង ១៥.០០០ នាក់បានទទួលការព្យាបាលហើយអ្នកជំងឺជាង ១.០០០ នាក់បានទទួលការវះកាត់ ។
បេសកកម្មរបស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន គឺផ្តល់ការព្យាបាលចាំបាច់សម្រាប់អ្នកដែលមិនមានលទ្ឋភាព។ ថ្លៃព្យាបាលទាំងអស់មិនគិតថ្លៃសូម្បីតែជំងឺដែលចំណាយពេលយូរដើម្បីព្យាបាល។ ជាមន្ទីរពេទ្យដែលទទួលអ្នកជំងឺពីមន្ទីរពេទ្យបង្អែកពញាឮ ។
មន្ទីរពេទ្យនេះព្យាបាលជំងឺជាច្រើនប្រភេទរបស់កុមាររួមទាំងអ្នកដែលត្រូវការព្យាបាលតាមបច្ចេកទេសទំនើប។ (※ការព្យាបាលជំងឺបេះដូងមិនត្រូវបានផ្តល់ជូនទេ) ជំងឺដែលមិនតម្រូវឱ្យមានការវះកាត់ដូចជាជំងឺហឺតឬជំងឺគ្រុនឈាមចំពោះកុមារ។ ជំងឺជាច្រើនដែលត្រូវការការវះកាត់ដូចជាដុំពកនៅកឫក្នុងពោះ លិង្គទ្រង់ទ្រាយខុសប្រក្រតី, ក្លនលូន និងលាមកពណ៌ស ស្បែកឡើងពណ៌លឿងជាដើម ។
ទំនាក់ទំនង
ណាកាមឹរ៉ា កាណាន់ (Nakamura Kanan)
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
ទូរស័ព្ទ៖ (៨៥៥) ១៧ ៩៥០ ០៨៦ អ៊ីមែល៖ k.nakamura@japanheart.org