អ្នកជំនាញអន្តរជាតិផ្នែកជួញដូររូបិយប័ណ្ណបរទេស របស់ក្រុមហ៊ុន ហ្គោ ល ដេ ន អេហ្វអិ ក ស៍ លីង ឃែ ភី ថល ចែករំលែកចំណេះដឹងអំពីការវិនិយោគ
អ្នកជំនាញកំពូលផ្នែកជួញដូររូបិយប័ណ្ណបរទេស ដែលមកពីប្រទេសជប៉ុន និង សហរដ្ឋអាមេរិកចែករំលែកចំណេះដឹងអំពីការវិនិយោគ ទៅកាន់សិក្ខាកាមជាច្រើនរយនាក់ ក្រោមប្រធានបទអំពី ការបង្កើនប្រាក់ចំណូលទ្វេដងនៅឆ្នាំ ២០២០ ដែលបានធ្វើឡើងកាលពីថ្ងៃ ២៨ នឹងថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅឯសាលមហោស្រព Urban Village ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដម ស៊ូ សុជាតិ ដែលជាអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ស្តីពីការចាប់ផ្តើម និង ការអនុវត្តយ៉ាងជោគជ័យនៃផែនការនៃការអភិវឌ្ឍន៍ ។ បន្ថែមពីនេះទៀត ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា ការកសាងសមត្ថភាពរបស់វិនិយោគិនគឺមានសារសំខាន់ខ្លាំងណាស់ ដោយក្នុងនោះទាមទារឱ្យមានវិន័យក្នុងការគ្រប់គ្រងអារម្មណ៍ និង ចំណេះដឹងអំពីបច្ចេកទេស ដើម្បីទទួលបានភាពជោគជ័យ ។
លោក Naoto Arase ប្រធានកផ្នែក Fintech ដែលបានបម្រើការងារនៅក្នុងវិស័យនេះអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ នៅធនាគារធំៗ ទូទាំងពិភពលោក បានចែករំលែកបទពិសោធន៍របស់លោកជាអ្នកជំនាញផ្នែកជួញដូររូបិយប័ណ្ណបរទេស ។ លោកបានមានប្រសាសន៍ថា «វាជាការសំខាន់ណាស់ដែលត្រូវអនុវត្តតាមច្បាប់របស់គណៈកម្មការមូលបត្រកម្ពុជា ប៉ុន្តែវិនិយោគិនចាំបាច់ត្រូវអនុវត្តតាមវិធាននៃការជួញដូរដើម្បីទទួលបានជោគជ័យ» ។
លោក Naoto ក៏បានសង្កត់ធ្ងន់នៅក្នុងសិក្ខាសាលាវិនិយោគនេះ អំពីសារសំខាន់នៃការអនុវត្តនូវការគ្រប់គ្រងហានិភ័យ ដូច្នេះវិនិយោគិនអាចការពារប្រាក់របស់ពួកគេបាន។ លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តការសិក្សាពីការជួញដូរនេះ ពីអ្នកជំនាញដែលទទួលបានការជោគជ័យ ។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែ ភី ថលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសិក្ខាសាលាតាមបណ្តាខេត្តផ្សេងៗគ្នាដើម្បីអប់រំប្រជាជនកម្ពុជាអំពីការជួញដូរឧបករណ៍និស្សន្ទ ។ វិនិយោគិនកាន់តែច្រើនបាន និង កំពុងទៅការិយាល័យរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល ដើម្បីចូលរួមកម្មវិធី Forex Trading Master class ដោយប្រើការអនុវត្តល្អបំផុតនិងឧបករណ៍ថ្មីៗនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ៕