វ៉ាវ! គ្រាន់តែទៅញ៉ាំអីនៅ Five Star ចំណាយ ១ ម៉ឺនរៀល មានឱកាសឈ្នះទូរស័ព្ទ iPhone 11 pro
កំពុងឃ្លានមិនដឹងណាត់មិត្តភក្ដិទៅញ៉ាំអីនៅកន្លែងណាមែនឬទេ? តោះទៅញ៉ាំអាហារមានសុវត្ថិភាពឆ្ងាញ់ៗ នៅ Five Star តម្លៃក៏សមរម្យ បានទាំងឆ្ងាញ់ និង មានឱកាសឈ្នះរង្វាន់ទៀត។
ស្ដង់លក់អាហារសម្រន់ដ៏ឆ្ងាញ់ និង មានប្រជាប្រិយភាព Five Star មានលក់អាហារសម្រន់ឆ្ងាញ់ៗ មានសុវត្ថិភាព ដូចជា មាន់បំពង ប្រហិត ហតដក និង សាច់ប៉ាតេ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន នៅក្នុងប្រទេសកម្ពុជា។
អ្វីដែលកាន់តែពិសេស ចាប់ពីថ្ងៃនេះតទៅ សម្រាប់អតិថិជនទាំងអស់ដែលបានអញ្ជើញទៅទិញអាហារសម្រន់គ្រប់មុខពីស្ដង់អាហាររបស់ Five Star ទាំង 150 សាខានៅទូទាំងប្រទេស មានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយគ្រាន់តែចំណាយអស់ត្រឹមតែ 1 ម៉ឺនរៀល លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកភ្លាមៗ ដើម្បីបំពេញឈ្មោះ លេខទូរស័ព្ទ និង ទីតាំង រួចយកទៅដាក់នៅក្នុងប្រអប់ឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ដូចជា ទូរស័ព្ទដៃស៊េរីទំនើបម៉ាក iPhone 11 pro ចំនួន 5 រង្វាន់, កង្ហារ ចំនួន 25 រង្វាន់, ឆ្នាំងដាំបាយចំនួន 25 រង្វាន់ និង Power Bank ចំនួន 50 រង្វាន់ ។
ការចាប់ឆ្នោតផ្សងសំណាងដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ នឹងប្រព្រឹត្តទៅរយៈពេល 5 សប្ដាហ៍ នៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖
1. លើកទី 1 នៅថ្ងៃអាទិត្យ ទី 29 ខែធ្នូ ឆ្នាំ 2019 នៅទីរួមខេត្តបាត់ដំបង
2. លើកទី 2 នៅថ្ងៃអាទិត្យ ទី 05 ខែ មករា ឆ្នាំ 2020 នៅទីរួមខេត្តកំពង់ចាម
3. លើកទី 3 នៅថ្ងៃអាទិត្យ ទី 12 ខែ មករា ឆ្នាំ 2020 នៅទីរួមខេត្តសៀមរាប
4. លើកទី 4 នៅថ្ងៃអាទិត្យ ទី 19 ខែ មករា ឆ្នាំ 2020 នៅទីរួមខេត្តព្រះសីហនុ
5. លើកទី 5 នៅថ្ងៃអាទិត្យ ទី 26 ខែ មករា ឆ្នាំ 2020 នៅរាជធានីភ្នំពេញ
ដូច្នេះ ចាំអង្កាល់ទៀត តោះណាត់មិត្តភក្ដិ គ្រួសារ និង មនុស្សជាទីស្រឡាញ់ ទៅទទួលយកនូវរសជាតិអាហារដ៏ឆ្ងាញ់ ព្រមទាំងមានឱកាសឈ្នះរង្វាន់ទាំងអស់គ្នា៕