ផលិតផល Hada Labo របស់ជប៉ុនដាក់សម្ពោធនៅ AEON ជាមួយនឹងប្រូម៉ូសិនជាច្រើន
Hada Labo ផលិតផលថ្មីចិញ្ចឹមស្បែកមុខឈានមុខគេ បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះលើទឹកដីកម្ពុជា។ ការសម្ពោធរបស់ផលិតផលថែរក្សាស្បែកមុខ Hada Labo ដែលជាផលិតផលលេខ 1 ពីប្រទេសជប៉ុន មានដាក់បង្ហាញនៅផ្សារទំនើបអ៊ីអន 1 រាជធានីភ្នំពេញ នៅថ្ងៃទៅ 20 ខែធ្នូ ឆ្នាំ 2020 ចាប់ពីម៉ោង 9 ព្រឹកដល់ 9 យប់ ។
ក្នុងថ្ងៃនេះដែរ ផលិតផល Hada Labo ក៏មានកម្មវិធីពិសេសសម្រាប់មិត្តនារីដែលបានជាវអស់ US$35 នឹងទទួលបានកាបូបពី Travel Kits សម្រាប់ដាក់ផលិតផលដ៏ស្រស់ស្អាតមួយ ព្រមទាំងទទួលបានការផាត់មុខពីអ្នកជំនាញឯកទេសដោយឥតគិតថ្លៃ ។
ផលិតផលដែលមានឈ្មោះល្បីទាំងនេះ បានដាក់បង្ហាញលក់ ថែមទំាងមានការបើកពិនិត្យស្បែកមុខ ការតុបតែងខ្លួនជាមួយអ្នកជំនាញដោយឥតគិតថ្លៃ ព្រមទំាងមានវត្តមានចូលរួមពីតារាចម្រៀងល្បីៗនៅក្នុងកម្មវិធីនេះផងដែរ ។
Hada Labo ប្រើបច្ចេកវិទ្យាថ្មីរបស់ជប៉ុនពិតៗ ធ្វើឱ្យស្បែកមុខមានសំណើម ភ្លឺ និងទន់រលោងស្រស់ថ្លាចេញពីខាងក្នុង ដោយសារតែSHA និងHA ដែលជួយអោយស្បែកមានសំណើម ថែរក្សាភាពស្រស់ថ្លារបស់ស្បែក។ បងប្អូនមិត្តនារីទាំងអស់ អាចរកជាវបានរាល់បញ្ជររបស់ផលិតផលRohto ក៏ដូចជានៅក្នុងផ្សារទំនើប Super Market និងបណ្តាស្តង់លក់ផលិតផល ថែរក្សាស្បែកនានា នៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។
គួរបញ្ជាក់ដែរថា Hada Labo ជាផលិតផលលក់ដាច់ជាងគេបំផុតនៅប្រទេសជប៉ុន ជាពិសេសសម្រាប់ប្រភេទ lotion គឺ១ដបលក់ដាច់ក្នុងរយៈពេល ២ វិនាទី!