Connect with us

អត្ថបទក្រុមហ៊ុន

ចាប់​បើក​ហើយ​!​ ​ផ្សារ​ទំនើប​ ​Big​ ​C​ ​បើ​ក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​!​

on

Advertisement

ផ្សារ​ទំនើប​ ​Big​ ​C​ ​ជា​ផ្សារ​ទំនើប​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ​និង​ត្រូវ​បាន​បង្កើត​ឡើង​ជិត៣០ឆ្នាំ​ហើយ​នោះ​ ​ពេលនេះ​មាន​វត្តមាន​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ហើយ​ ​ព្រមទាំង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី០៤​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​។​ ​ ​ផ្សារ​ទំនើប​ ​Big​ ​C​ ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អ​ធីប​តី​ភាព​ ​ឯកឧត្តម​ ​អ៊ូក​ ​សោភ័ណ​ ​ឯកអគ្គ​រាជទូត​វិសាមញ្ញ​ ​និង​ពេញសមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​ ​លោក​ ​Aswin​ ​Techajareonvikul​ ​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​BIG​ ​C​ ​SUPERCENTER​ ​និង​អ្នកអង្គម្ចាស់​ ​ស៊ីសុវត្ថិ​ ​រិទ្ធី​រ៉ា​វង្ស​ផង​ដែរ​។​ ​

​យោង​តាម​ប្រសាសន៍​របស់​លោក​ ​Aswin​ ​Techajareonvikul​ ​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​BIG​ ​C​ ​SUPERCENTER​ ​នៅ​ថ្ងៃនេះ​ ​បាន​ឲ្យដឹង​ថា​​ ​«​យើង​មាន​កិត្តិយស​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាមួយនឹង​ការ​ដាក់​សម្ពោធ​ផ្សារ​ទំនើប​ ​Big​ ​C​ ​ជាលើកដំបូង​នៅ​ទីក្រុង​ប៉ោយប៉ែត​»​។​ ​



​លោក​បាន​បន្ថែម​ថា​ ​ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​របស់​ប្រទេស​កម្ពុជា​ ​យើង​ចង់​ក្លាយ​ដៃគូ​នៃ​ការអភិវឌ្ឍន៍​នៃ​តំបន់​ប៉ោយប៉ែត​នេះ​ ​តាមរយៈ​ការ​នាំ​យក​មក​នូវ​សេវាកម្ម​ ​និង​ផលិតផល​ប្រកបដោយ​គុណភាព​មក​ជូន​ប្រជាជន​ក្នុង​តំបន់​។​ ​ផ្សារ​ទំនើប​ ​Big​ ​C​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​មួយ​ ​សង្កាត់​ប៉ោយប៉ែត​ ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​មាន​ចម្ងាយ​ប្រមាណ​ជាង​ ​១គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ពី​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​ ​ផ្សារ​ទំនើប​ខ្នាត​យក្ស​មួយ​នេះ​ ​បាន​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ជូន​ដល់​ប្រជាជន​កម្ពុជា​ថែមទៀត​ផង​ ​។​

​នៅក្នុង​ផ្សារ​ទំនើប​ទាំងមូល​ ​មាន​ដាក់​លក់​នៅ​ទំនិញ​ប្រើប្រាស់​រាប់ពាន់​ប្រភេទ​នាំចូល​ពី​បណ្ដា​ប្រទេស​ជាច្រើន​ ​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​តម្លៃ​ធូរ​ថ្លៃ​សមស្រប​ទៅតាម​ប្រាក់ចំណូល​ប្រជាជន​ដែល​មានកម្រិត​មធ្យម​ ​និង ​ទាប​ ។​ ​នៅក្នុង​ផ្សារ​នេះ​ ​មានការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា​ ​រវាង​ទីតាំង​លក់​សម្ភារៈ​ប្រើប្រាស់​ ​ទីតាំង​លក់​សម្លៀកបំពាក់​ ​ទីតាំង​លក់​គ្រឿងសម្អាង​ ​ក៏ដូចជា​ចំណីអាហារ​ជាដើម​ ​។​ ​យ៉ាងណាមិញ​ ​ក្រុង​ប៉ោយប៉ែត​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ទាំងមូល​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​នោះ​ ​វត្តមាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ​ ​ ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ​ក្នុង​ការ​បំពេញ​តម្រូវការ​បញ្ជាទិញ​ទំនិញ​គ្រប់​ប្រភេទ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏ដូចជា​តំបន់​ជិតខាង​ផង​ដែរ​ ​។​ ​​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ ​ដើម្បី​អបអរសាទរ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ​ ​អតិថិជន​នឹង​ទទួល​បាន​នូវ​ភាព​រីករាយ​ក្នុង​ការទិញ​ទំនិញ​បញ្ចុះ​តម្លៃ​កប់​ៗ​តែម្ដង ​៕​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ស្គាល់តែឪពុក ឥលូវមកដឹងពីសមត្ថភាពរបស់កូនៗនាយ ក្រឹម ពិតជាគួរឱ្យសរសើរ
ស្រីស្អាត ជីមមី ប្រើពេល ៥ ឆ្នាំ ធ្វើឱ្យ Crush សារភាពស្រឡាញ់ខ្លួន (វីដេអូ)
ក្រសួងកំពុងព្រួយបារម្ភការឆ្លងចូលសហគមន៍ បើល្ងាចនេះលទ្ធផលតេស្តបុរសហុងគ្រីផ្ទុកកូវីដ១៩
ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន2 days ago

សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ទាំងអស់គ្នា​

​ឱ​កាស​ពិសេស​នៃ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford បាន​វិល​ត្រឡប់មក​សារជាថ្មី​ម្តងទៀត​ហើយ នោះ​គឺ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ ។ កម្មវិធី​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកកំពតចង់កុម្មង់តាម foodpanda ពេលនេះមកដល់ហើយ​ តែប៉ុណ្ណេះកុម្ម៉ង់រាល់ថ្ងៃម៉ង! (វីដេអូ)

កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ? foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និង ងាយស្រួល ថែមទាំងឥតគិតថ្លៃទៀត ។ អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាចប្រើសេវាកម្មកុម្ម៉ង់ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ...

អត្ថបទក្រុមហ៊ុន4 days ago

TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និង សុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)

● TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់ ● សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់ APAC ● ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។...

អត្ថបទក្រុមហ៊ុន4 days ago

ចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះ តើគួរធ្វើដូចម្តេចទើបប្រសើរ?

សម្រាប់ការទទួលទានប្រចាំថ្ងៃ លោកអ្នកប្រាកដជានឹងជួបប្រទះនូវប្រភេទអាហារក្តៅ អាហារមានរសជាតិជូរ និង ហឹរ ច្រើនជាមិនខាន ។ ជាការពិតណាស់ប្រសិនជាលោកអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក ពេលខ្លះក៏វាអាចផ្តល់ទុក្ខទោសដល់សុខភាពរបស់លោកអ្នកបានដែរ ជាពិសេសវាអាចបង្កឱ្យឈឺក្រពះបានយ៉ាងងាយ ដូចជា ឈឺចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះកើនឡើង ជាដើម ។ តើលោកអ្នកធ្លាប់ប្រឈមនឹងអាការអស់ទាំងនេះដែរឬទេ ?...

អត្ថបទក្រុមហ៊ុន5 days ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន5 days ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន6 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន2 weeks ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...