Connect with us

អត្ថបទក្រុមហ៊ុន

កម្មវិធីតាំងបង្ហាញផលិតផលចំណីអាហារដ៏ល្អផ្តាច់គេរបស់ប្រទេសកូរ៉ ក្នុងព្រះរាជពិធីបុណ្យអុំទូកប្រចាំឆ្នាំ ២០១៩

on

Advertisement

ភ្នំពេញ​៖ កសិឧស្សាហ៍កម្ម​-​ជលផល និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ (aT Korea Agro-Fisheries and Food Trade Corporation) បាន​សហការ​ជាមួយគ្នា​ក្នុងការ​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​ដ៏​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​នឹង​ប្រព្រឹត្តទៅ​ចំនួន ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ​ ។

​លោកស្រី ​Kim Chae-EUN ដែលជា​នាយក​គ្រប់គ្រង​ទូទៅ​បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​របស់គាត់​គឺជា​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​ដែល​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ច្រើន​ពី​ហើយក៏​ជា​ក្រុមហ៊ុន​ដែលមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុងឱកាស​ពិធីបុណ្យ​ធំៗ​ជាច្រើន​ផងដែរ​។ ជាការ​ពិតណាស់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​គឺជា​ពិធីបុណ្យ​ដ៏​សប្បាយរីករាយ​ជាទីបំផុត​សម្រាប់​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​ដែលមាន​ការជួប​ជុំគ្នា​ពី​គ្រប់​បណ្តា​ខេត្ត​ទូទាំងប្រទេស​មក​ដើរលេង​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​មើលឃើញ​បែបនេះហើយ​ទើប​ក្រុមហ៊ុន​របស់លោក​ស្រី​ចង់​ចូលរួម និង​ចង់​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​ណែនាំ​ផលិតផល​ដែលមាន​គុណភាព​ល្អ​បំផុត​របស់​ប្រទេស​កូរ៉េ និង​លំដាប់​ពិភពលោក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​ក្រុមហ៊ុន​aT Korea នឹងធ្វើ​ការបង្ហាញ​ផលិតផល​កូរ៉េ​ដែល​មានគុណ​ភាពល្អ​បំផុត និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ក្នុង​ទីផ្សារ​មានដូចជា​៖ យិន​ស៊ិន​, ស្រា​ធម្មជាតិ​ប្រពៃណី​កូរ៉េ​Makgeolli, ភេសជ្ជៈ​ខូ​ឡា​ជេន​, និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​Vita ដែល​ផលិតផល​ទាំងអស់នេះ​នឹងដាក់​លក់ និង​ប​ង្ហ​ញ​ជូន​ក្នុង​ស្តង់​ដែលមាន​ឈ្មោះថា​“NhamNhamAhha Korea”​។ សូមបញ្ជាក់ថា​អតិថិជន​ទាំងអស់​ដែល​បាន​ទស្សនា​ស្តង់​អាហារ និង​ផលិតផល​កូរ៉េ​ចំនួន ៣ ស្តង់​នឹង​ទទួលបាន​កញ្ចប់​កាដូ​ដ៏​ពិសេស​ដោយ​ឥតគិតថ្លៃ​។ ក្រៅពី​ការ​ភ្លក់​ម្ហួ​ប​អាហារ​កូរ៉េ​ក្រុមហ៊ុន aT Korea នឹងមាន​កម្មវិធី​បង្រៀន​សរសេរ និង​បង្ហាញអក្សរ​កូរ៉េ​ជូន​អតិថិជន​ដែលមាន​បំណង​ចង់​រៀន​ពី​សិល្បៈ​ក៏ដូចជា​ទទួលបាន​បទ​ពិសោធន៍​ជា​លើកដំបូង​ក្នុងការ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​កូរ៉េ​ដែល​យើង​តែងតែ​ឃើញ​ក្នុង​ខ្សែភាពយន្ត​ភាគ​កូរ៉េ​រាល់ថ្ងៃ​ផងដែរ​។

​លោកស្រី​Kim Chae-Eun​ក៏បាន​បន្ថែមទៀតថា​ប្រទេស​កូរ៉េខាងត្បូង​គឺជា​ប្រទេស​ដែល​ពិភពលោក​ស្គាល់​ច្បាស់​តាមរយៈ​ក្រុម​តារាចម្រៀង និង​សម្តែង Kpop ហើយ​អ្វីដែល​ពិភពលោក​ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​បាន​ស្គាល់ និង​ចងចាំ​ប្រទេស​កូរ៉េខាងត្បូង​កាន់តែច្បាស់​ទៀត​នោះ​គឺ​តាមរយៈ​ផលិតផល និង​អាហារ​កូរ៉េ​នេះ​តែម្តង​។ សូមបញ្ជាក់​ផងដែរ​ថា​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​គឺជា​ពេលវេលា​ដ៏​ពិ​សេ​បំផុត​សម្រាប់​លោកស្រី​ក៏ដូចជា​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចែករំលែក និង​បង្ហាញ​ផលិតផល​ចំណីអាហារ​ដែលមាន​គុណ​ភាពល្អ​, មាន​រសជាតិ​ឆ្ងាញ់​, ល្អ​ចំពោះ​សុខភាព​ហើយ​ប្រជាជន​កូរ៉េ​ទូទាំងប្រទេស និង​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​ចូលចិត្ត​ទទួលទាន​ផងដែរ​។

​គួរ​រំឭក​ផងដែរ​ថា​មាន​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ​ជាង ១០០ ក្រុមហ៊ុន បាន​ចូលរួម​ក្នុងការ​ដាក់លក់​ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ផងដែរ​។ ជាងនេះទៅទៀត​នៅ​ជុំវិញ​ស្តង់​នៃ​ការដាក់​បង្ហាញ​ផលិតផល​កូរ៉េ​របស់​យើង​នេះ​ក៏មាន​ឆាក​ប្រគំ​តន្ត្រី​ផងដែរ​។ ដូច្នេះ​អតិថិជន​ទាំងអស់​នឹងមាន​ភាព​កាន់តែ​សប្បាយរីករាយ​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​នេះ​។​ជា​ចុងក្រោយ​លោកស្រី Kim Chae-Eun​ក៏បាន​មានប្រសាសន៍​បន្ថែមទៀត​ផងដែរ​ថា “​ចំណីអាហារ​គឺ​មិន​គ្រាន់តែ​ជួយ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ជូន​នូវ​បរិយាកាស​ដ៏​រីករាយ​, និង​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយនឹង​មិត្តភក្តិ​ក៏ដូចជា​ក្រុមគ្រួសារ​ផងដែរ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​រឹតចំណង​មិត្តភាព និង​សាមគ្គីភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​”​។

 

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

អ្នកគ្មានគូកុំខ្វល់ច្រើន ហូតលុយតែជាង ២ម៉ឺនជិះរថភ្លើងម្នាក់ឯង ទៅដេកមាត់ព្រែកកំពតយ៉ាងរំភើយ
ណាត់ Crush ទៅ! បោះតង់លើសមុទ្រ គេងស្ដាប់សំឡេងទឹករលក នៅកោះស្ដេច
អបអរសាទរ ទីបំផុតតារាចម្រៀង Noly សម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់
ស្រុះគ្នាណាស់! តារាកូរ៉េល្បីៗ បរិច្ចាគថវិការផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ ជួយទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

អូ​ហូ៎​ ចំណេញ​កប់​ក្តោង​ម៉​ង​! កម្មវិធី «8K ប្រូ​ម៉ូ​សិន» សម្រាប់​រាល់​ការទិញ Samsung Galaxy S20+ ឬ Galaxy S20 Ultra ​ថត​វីដេអូ 8K មើល​ទូរ​ទស្ស​ន៏ 8K

(​ភ្នំពេញ​) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ទទួលស្គាល់ និង ​ឱ្យ​កំពូល​មេដាយ​ដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថា​ជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​លោក​គ្មាន​គូ​ប្រៀប​ប្រចាំឆ្នាំ ២០២០ ពិតមែន​...

អត្ថបទក្រុមហ៊ុន1 day ago

វី​ង​ទទួលបាន​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​ការ​ក្លាយជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​

​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ចល័ត​នៅ​កម្ពុជា មាន​កិត្តិយស​ដែល​ទទួលបាន​ពានរង្វាន់ “​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អតិថិជន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា​”​ក្នុង​កម្មវិធី​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​ ២០១៩ ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​បាងកក​កាលពី​ចុងខែ​មករា ​ឆ្នាំ ​២០២០​ នេះ ​។​ ​លោក Sunil Bhat​ នាយក​នៃ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​៖“​វី​ង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​មិនមាន​គណនី​ធនាគារ និង ​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​នៅ​កម្ពុជា​ ។...

អត្ថបទក្រុមហ៊ុន3 days ago

Pay, motivation and performance: concepts and issues

អត្ថបទក្រុមហ៊ុន4 days ago

ទិញ​ឈ្នះ​ៗ ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51&A71 ឈ្នះ​ដំណើរ​កម្សាន្តទស្សនា​ការប្រគំ​តន្ត្រី​អន្តរជាតិ K-POP និង ​រង្វាន់​អស្ចារ្យ​យ៉ាងច្រើន​

(​ភ្នំពេញ​) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ មកដល់ពេលនេះ​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ត្រកូល Galaxy A51&A71 បាន​រកឃើញ​អ្នកឈ្នះ​ប្រចាំ​ស​ប្តា​ហ៏​ទី​1 រួចមកហើយ ដូ​ច្នេះ​អតិថិជន​ទាំងអស់​នៅតែមាន​ឱកាស​ឈ្នះ​មហា​រង្វាន់​យ៉ាង​អស្ចារ្យ​នេះ​ពី​សាម​សុង​រហូតដល់​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ ។​ ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងអស់នេះ​រួមមាន​៖ ១.​ដំណើរ​កម្សាន្ត​ទៅ​ទស្សនាកា​ប្រគំតន្ត្រី...

អត្ថបទក្រុមហ៊ុន1 week ago

ទម្លាយ​ឆាកជីវិត​ខ្លះៗ​របស់​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ទម្រាំ​ក្លាយជា​ម្ចាស់​ហាង «​តែ​ទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)

​ទេពកោសល្យ និង ភាពស្រស់ស្អាត​គឺជា​ពាក្យ​ដែល​គួរឱ្យ​ស្រឡាញ់​សម្រាប់​នារី​ម្នាក់ៗ​។ ភាពស្រស់ស្អាត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវតែ​ពូកែ​ថែមទៀត ។ ពេលនេះ​យើង​នឹង​ណែនាំ​ស្ត្រី​ឆ្នើម​មួយរូប​ឈ្មោះ ViVi Do ដែលជា​ម្ចាស់​ហាង​តែ​ទឹកដោះគោ Ancha Taiwan Milk Tea ហើយ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ភេសជ្ជៈ​ម៉ាក​នេះ ប្រាកដជា​ស្គាល់​គាត់​ច្បាស់ ។​ ViVi Do បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ...

អត្ថបទក្រុមហ៊ុន1 week ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...