Ford Ranger Raptor បានមកដល់ ទីផ្សារប្រទេសកម្ពុជាហើយ (វីដេអូ)
រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជាយើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា ។ រថយន្តនេះត្រូវបានផលិតឡើង និង បានធ្វើតេស្តិ៍យ៉ាងហ្មត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេសសម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road ។
លោក Jamal Hameedi, ប្រធានវិស្វករ Ford Performance របស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា “យើងពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយក្រៃលែងនៅពេលដែលបានដាក់បង្ហាញរថយន្តនេះទៅកាន់សាធារណជន ហើយអ្នកនឹងមានអារម្មណ៍ដូចជា វីរបុរស (Hero) អ៊ីចឹងនៅពេលដែលបានបើកបររថយន្តមួយនេះ ។ Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាបាន design ដោយផ្អែកទៅលើ DNA របស់ Ford Performace ។” ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 ដោយប៉ាណាខាងមុខបានបំពាក់ដោយអក្សរ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា ។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការ បើកបរលើផ្លូវលំបាក ។ ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាព ខ្ពស់ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។ កៅអីនីមួយៗបានរចនាដោយផ្ដល់ទាំងសុវត្ថិភាព និង ផាសុកភាពដល់អ្នកបើកបរ ។
Ford Ranger Raptor ជាកំពូលរថយន្ត Pick Up ប្រភេទ Off-Road បំពាក់ដោយម៉ាស៊ីន Bi-Turbo ទំហំ 2.0L ជំនាន់ថ្មីកម្លាំងខ្លាំង និង សន្សំសំចៃប្រេង ។ ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹងបូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និង ខាងក្រោយរបស់រថយន្ត ។
មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរួញរានោះដែរ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10 លេខ និង ប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System) ទាំងផ្លូវធម្មតា និង ផ្លូវលំបាក រួមមានដូចជា ៖
• ស្ថានភាពផ្លូវធម្មតា (Normal mode): ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុង ការបើកបរ ។
• ការបើកបរបែកស្ព័រ (sport mode): ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែល ចូលចិត្តបើកបរល្បឿនលឿន ។
• ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode): ជួយឲរថយន្តមានលំនឹង និងមិន រអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល ។
• ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode): សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់ ។
• ផ្លូវថ្ម (Rock mode): សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម ។
• Baja Mode: ជួយទប់លំនឹងរថយន្តពេលបើកបរក្នុង ល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរនៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ ។
លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស៖
• 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច ។
• 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road ។
• 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំង និង ជួយទប់លំនឹងកង់ពេលបើកបរ នៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន ។
ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ បច្ចេកវិទ្យា SYNC 3 និង អេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និង ការកម្សាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និង រអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និង ប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹកឥវ៉ាន់ធ្ងន់ៗ ។
កាន់តែពិសេសទៅទៀតនោះ ឥឡូវនេះលោកអ្នកទិញភ្លាម នឹងទទួលបានរថយន្តភ្លាម ជាមួយតម្លៃពិសេសត្រឹមតែ $75,000 តែប៉ុណ្ណោះ ។ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975 ។
បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖