ស្ទើរគាំងបេះដូង ពេលឃើញរង្វាន់លើគម្របដប M-១៥០ (វីដេអូ)
វាប្រហែលជាថ្ងៃធម្មតាសម្រាប់មនុស្សច្រើនគ្នាប៉ុន្តែសម្រាប់លោក សែមសុបញ្ញាវាជាថ្ងៃដ៏ចងចាំមួយ ព្រោះគាត់ទើបតែឈ្នះទឹកប្រាក់ ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងM-១៥០។លោកសុបញ្ញា រំភើបស្ទើរគាំងបេះដូងអំឡុងពេលដែលគាត់សឹងតែមិនជឿថាគាត់ទើបតែឈ្នះលុយពិតប្រាកដពី M-១៥០កាលនោះ។ លោកសែមសុបញ្ញា បានរំឭកថា“ដំបូងឡើយ ខ្ញុំស្មានថាឈ្នះតែ៥លានរៀលប៉ុន្តែជាក់ស្តែង ខ្ញុំឈ្នះដល់ទៅ៥០លានរៀល។” “ធ្វើឲ្យដៃខ្ញុំឡើងញាប់ញ័រហើយមិនអាចធ្វើអ្វីបានក្រៅពីរំភើបរីករាយស្ទើរតែពុំគួរឲ្យជឿនូវអ្វីដែលកើតឡើងមកលើខ្ញុំ” បន្ទាប់ពីក្រុមហ៊ុនទទួលបានព័ត៌មានថាមានអ្នកឈ្នះមកពីខេត្តត្បូងឃ្មុំភ្លាមក្រុមការងារភេសជ្ជៈប៉ូវកម្លាំងM-១៥០ បានរៀបចំចុះទៅចែករង្វាន់ភ្លែតរួមជាមួយក្រុមតន្ត្រីដើរក្បួនដង្ហែដែលផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងគគ្រឹកគគ្រេងដល់ផ្ទះរបស់គាត់តែម្តងហើយអ្នកជិតខាងក៏បានចូលរួមអបអរសាទរយ៉ាងអឹកអធឹក ក្នុងថ្ងៃសំណាងរបស់គាត់ដែលទទួលបានប្រាក់លានពិតៗ ពីភេសជ្ជៈប៉ូវកម្លាំងM-១៥០។
គាត់មិនដែលគិតថា គាត់អាចឈ្នះបានទឹកប្រាក់ដ៏ច្រើនម្ល៉ឹងទេ។ ប៉ុន្តែការពិតភេសជ្ជៈប៉ូវកម្លាំងM-១៥០បានចែកប្រាក់ដ៏ច្រើននេះជូនគាត់យ៉ាងពិតប្រាកដ។ ជាពិសេស គាត់ក៏បានប្រាប់យើងឲ្យដឹងពីផែនការរបស់គាត់ដើម្បីធ្វើឲ្យក្តីស្រមៃរបស់ប្រពន្ធគាត់ក្លាយជាការពិត។ ដោយលោកបានបន្ដថា“ការឈ្នះរង្វាន់នេះមានឥទ្ធិពលខ្លាំងណាស់ដល់ជីវិតរបស់ខ្ញុំជាពិសេសប្រពន្ធរបស់ខ្ញុំព្រោះខ្ញុំចង់ប្រើប្រាស់ប្រាក់រង្វាន់នេះដើម្បីបើកអាជីវកម្មមួយដែលជាក្តីស្រមៃរបស់ប្រពន្ធខ្ញុំនោះគឺបើកហាងសម្អាងការ” នៅពេលពួកគេទើបរៀបការថ្មីថ្មោងនោះ ពួកគេពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីបើកមុខរបរតាមផែនការរបស់ពួកគេនោះទេ។ មកដល់ថ្ងៃនេះ ទឹកប្រាក់ ៥០ លានរៀលនេះ ពិតជាមានន័យបំផុតសម្រាប់គ្រួសាររបស់ពួកគេ។ លោកបានបញ្ជាក់ថា“បន្ទាប់ពីរៀបការរួចយើងគ្មានលុយទេដូចនេះគ្រួសារយើងខំប្រឹងធ្វើការ”។ “ប្រពន្ធរបស់ខ្ញុំចង់បើកហាងសម្អាងការតូចមួយប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបាន។ ប៉ុន្តែឥឡូវនេះខ្ញុំអាចនិយាយបានថាខ្ញុំអាចធ្វើឲ្យក្តីស្រមៃរបស់ប្រពន្ធខ្ញុំ ក្លាយជាការពិត។
រឹតតែអស្ចារ្យជាងនេះទៀត ម្ចាស់ហាងដែលលោកសុបញ្ញា ទិញជាប្រចាំក៏ឈ្នះបានភេសជ្ជៈប៉ូវកម្លាំងM-១៥០ កេសចំនួន ៣០កេសដោយឥតគិតថ្លៃ។M-១៥០មិនត្រឹមតែជាភេសជ្ជៈប៉ូវកម្លាំងប៉ុណ្ណោះទេហើយវាអាចជួយផ្លាស់ប្តូរជីវិតរបស់អ្នកបាន ដែលអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងធំ ឈ្នះប្រាក់លានភ្លាមៗដល់ប្រជាជនកម្ពុជា តាមរយៈពាក្យស្លោក «បានទាំងកំលាំងបានទាំងលុយ» ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អតិថិជនអាចទទួលបានសំណាងឈ្នះរង្វាន់ធំ។
សូមទស្សនាវីដេអូខាងក្រោម៖